សូមប្រុងប្រ.យ័ត្នខ្ពស់! ក្រុមតេលេក្រាមក្លែ.ងក្លា.យកាន់តែច្រើនបង្កើតឡើងដើម្បីឆ.បោក
Sopheak PichOCTOBER 8 2024

រាជធានីភ្នំពេញ៖ មួយរយៈនេះ គេសង្កេតឃើញថាមានជនអនាមិកបានបង្កើតក្រុមតេលេក្រាម (Telegram Group) ក្លែងក្លាយ​កាន់តែច្រើនឡើងៗ​ដោយយកឈ្មោះក្រុមហ៊ុនល្បីៗជាច្រើន​ រួមទាំង Logo និងរូបភាពផ្សេងៗទៅប្រើប្រាស់ក្នុងរូបភាពឆបោកថាជាការវិនិយោគ ហើយទទួលបានប្រាក់ចំណេញមកវិញយ៉ាងងាយស្រួល។

Photo 2024 07 30 10 55 22

Photo 2024 07 30 10 55 22 (2)ក្នុងនោះដែរ ក្រុមតេលេក្រាមទាំងនោះថែមទាំងហ៊ានយករូបភាព និងឈ្មោះបុគ្គលល្បីទាំងក្នុងជួររដ្ឋាភិបាល និងវិស័យជំនួញមកប្រើជាគណនី Admin របស់ក្រុមទាំងនោះដើម្បីធ្វើឱ្យសាធារណជនមានការភ័ន្តច្រលំ ឬទុកចិត្តថាជាក្រុមតេលេក្រាមផ្លូវការរបស់ក្រុមហ៊ុន ហើយមានអ្នកខ្លះបានលង់ខ្លួនចូលរួមវិនិយោគ ចាញ់បោកពួកជនទាំងនោះថែមទៀតផង។

Fake Admin

Royal Group

Photo 2024 07 30 15 00 27១ក្រុមតេលេក្រាមក្លែងក្លាយទាំងនោះត្រូវបានគេមើលឃើញថាបានបង្កើតដោយប្រើប្រាស់ឈ្មោះ រូបភាព និង Logo របស់ក្រុមហ៊ុន ឬស្ថាប័នល្បីៗដូចជា ក្រុមហ៊ុន Royal Group, ក្រុមហ៊ុន Borey Peng Huoth, ធនាគារជាតិ, និង​ធនាគារកាណាឌីយ៉ា ជាដើម ដែលសង្កេតឃើញថាមានកាន់តែច្រើនឡើងៗពីមួយថ្ងៃទៅមួយថ្ងៃ។ ជាមួយគ្នានោះ គ្រប់ក្រុមហ៊ុន ស្ថាប័ន ដែលត្រូវបានក្រុមជនឆបោកយកឈ្មោះ Logo និងរូបភាពទៅប្រើនោះសុទ្ធតែបានចេញសេចក្ដីប្រកាសជាផ្លូវការអំពីករណីឆបោកទាំងនេះ និងបានបញ្ជាក់អំពីបណ្ដាញសង្គម ឬប្រព័ន្ធទំនាក់ទំនងផ្លូវការរបស់ខ្លួន ដោយទទូចឱ្យសាធារណជនមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់ដើម្បីជៀសវាងការខាតបង់ដោយប្រការណាមួយ។

Photo 2024 10 08 17 09 01តួយ៉ាង ក្រុមហ៊ុន បុរី ប៉េង ហួត បានចេញសេចក្ដីប្រកាសជាផ្លូវការភ្លាមៗក្រោយពីបានឃើញការប្រើប្រាស់ឈ្មោះ រូបភាព និង Logo របស់ខ្លួនដោយគ្មានការអនុញ្ញាតិ និងខុសច្បាប់ ដោយក្រុមហ៊ុនបានបញ្ជាក់ថា ក្រុមហ៊ុន បុរី ប៉េង ហួត មិនមានការបើកវិនិយោគជាមួយអតិថិជនដោយការដាក់ប្រាក់ហើយទទួលបានប្រាក់ចំណេញមកវិញនោះឡើយ។ ករណីនេះ ក្រុមហ៊ុនបានជូនដំណឹងទៅកាន់អតិថិជនទាំងអស់តាមគ្រប់ប្រព័ន្ធផ្សព្វផ្សាយរបស់ខ្លួនរួចហើយ និងបានសុំឱ្យអតិថិជនមេត្តាផ្ទៀងផ្ទាត់ចំពោះបណ្ដាញសង្គមទាំងនោះ ខ្លាចប៉ះចំក្រុមជនបោកប្រាស់ធ្វើឱ្យខូចខាតប្រយោជន៍របស់អតិថិជន។

Canadia

Photo 2024 07 30 15 08 32ក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យខាងលើក៏បានបន្ថែមថា ក្នុងករណីអតិថិជនមានការសង្ស័យ ឬចង់ដឹងព័ត៌មានលម្អិតអំពីក្រុមហ៊ុនផ្ទាល់ សូមទាក់ទងទៅបណ្ដាញសង្គមផ្លូវការទាំងអស់របស់ក្រុមហ៊ុនដែលទំព័រហ្វេសប៊ុក និងតេលេក្រាម មានសញ្ញា √ ឬទាក់ទងតាមលេខទូរសព្ទ 016/017 596789 ឬអញ្ជើញទៅកាន់ការិយាល័យលក់ផ្ទាល់តែម្ដង ដែលមាន 4 ទីតាំង គឺនៅគម្រោង ហ្គ្រេនស្តា ផ្លាទីនីម (ច្បារអំពៅ), នៅគម្រោង ដឹស្តា ដាយមិន (ផ្លូវ 60m), នៅគម្រោង ដឹស្តា មេរាហ្កាដិន (ផ្លូវ 50m) និងគម្រោង ដឹស្តា មុនីរ៉ាហ៍ (ផ្លូវជាតិលេខ 6A)៕

Sopheak Pich

អត្ថបទសរុប៖ 682

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia