រដ្ឋមន្រ្ដីក្រសួងរៀបចំដែនដី ស្នើដល់ក្រុមហ៊ុនធំ១នេះ កំណត់តម្លៃលំនៅឋានឱ្យបានសមរម្យស្របតាមលទ្ធភាពពលរដ្ឋខ្មែរ
Bunthoeun KoemOCTOBER 8 2024143 views

ឯកឧត្ដម សាយ សំអាល់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានធ្វើការស្នើដល់ក្រុមហ៊ុនប៉ូយ៉ុង ដែលជាអ្នកអភិវឌ្ឍន៍លំនៅឋានដ៏ធំនៅក្នុងប្រទេសកម្ពុជា ឲ្យពិចារណាលើការកំណត់តម្លៃលំនៅឋានឲ្យបានសមរម្យស្របតាមលទ្ធភាព របស់ប្រជាជនកម្ពុជា។

 

Img 20241008 160030 869

 

សំណើរខាងលើរបស់ឯកឧត្ដមរដ្ឋមន្ដ្រីក្រសួងរៀបចំដែនដីខាងលើ ត្រូវបានធ្វើឡើងនៅក្នុងពិធីសម្ពោធជាផ្លូវការប៊ូយ៉ុងថោន ស្ថិតក្នុងភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤នេះ។

 

នៅក្នុងកម្មវិធីខាងលើឯកឧត្តម សាយ សំអាល់ លើកឡើងថា ឯកឧត្តមមានបំណងចង់បានស្ថាបត្យកម្មដូច​ប៊ូយ៉ុងថោននេះដើម្បីផ្លាស់ប្ដូរផ្នត់គំនិតរបស់ប្រជាជនកម្ពុជា ដោយ​ចង់ឃើញប្រជាជនកម្ពុជានាថ្ងៃអនាគតជាប្រជាជនដែលមានវប្បធម៌ អរិយធម៌ ទំនៀមទម្លាប់ប្រពៃណី វាងវៃ​និងសមត្ថភាពខ្ពស់ ។

 

ក្នុងនោះឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានកោតសរសើរក្រុមហ៊ុនប៊ូយ៉ុងដែលបានចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍវិស័យសំណង់ និងអចលន​ទ្រព្យនៅកម្ពុជា និងថ្លែងអំណរគុណដល់ក្រុមហ៊ុនប៊ូយ៉ុងដែលបាន​ចូលរួមឆ្លើយតបនឹងទស្សនៈវិស័យវែងឆ្ងាយ​របស់សម្ដេចមហា​បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕ 

 

Img 20241008 160030 673

 

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia