ប្រឡងចប់ទី១២ ដាក់ពាក្យបាន! ក្រសួងអប់រំ​ប្រកាសពី អាហារូបករណ៍១០០ភាគរយ ទៅរៀននៅអាមេរិក
Ping Chou EngOCTOBER 8 202415 views

ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសដំណឹងកាលពីថ្ងៃទី១២ ខែកញ្ញា ស្តីពីកម្មវិធីអាហារូបករណ៍  ទៅសិក្សានៅសហរដ្ឋអាមេរិក SHE-CAN Scholarship ដែលជាកម្មវិធីសិក្សាភាពជាអ្នកដឹកនាំ ជួយដល់និស្សិតស្រីកម្ពុជា ឱ្យទទួលបានអាហារូបករណ៍១០០% ដើម្បីបន្តការសិក្សាថ្នាក់មហាវិទ្យាល័យ នៅសហរដ្ឋអាមេរិក។

 

កម្មវិធីអាហារូបករណ៍នេះ នឹងទទួលបានការគាំទ្រផ្នែកហិរញ្ញវត្ថុនិងការស្នាក់នៅដល់និស្សិតដែលបានជាប់អាហារូបករណ៍រួចហើយ។

 

អាហារូបករណ៍តម្រូវឱ្យអ្នកដាក់ពាក្យស្នើសុំទាំងអស់មានកម្រិតភាសាអង់គ្លេសល្អ ជាស្រ្តីដែលមានអាយុចាប់ពី១៧-២០ឆ្នាំ មកពីគ្រួសារដែលមានប្រាក់ចំណូលទាប មានឆន្ទៈសិក្សាខ្ពស់ មាននិទ្ទេសល្អមុនការប្រឡងបាក់ឌុបឆ្នាំ២០២៥ និងមា​នទេពកោសល្យឆ្នើមលើភាពជាអ្នកដឹកនាំឬមានបទពិសោធន៍ជាអ្នកដឹកនាំក្នុងសាលារៀនឬសហគមន៍ជាដើម។

 

សម្រាប់ការដាក់ពាក្យស្នើសុំអាហារូបករណ៍ និងការទទួលពាក្យនឹង ផុតកំណត់ត្រឹមថ្ងៃទី១៥ ខែតុលា​ ឆ្នាំ២០២៤ខាងមុខនេះ តាមប្រព័ន្ធអនឡាញ។ ដូច្នេះចំពោះសិស្ស​និស្សិតដែលមានចំណាប់អារម្មណ៍លើអាហារូបករណ៍ SHE CAN ទៅសិក្សារៀនសូត្រនៅអាមេរិកសូមចូលទៅកាន់តំណលីង https://shecan.hire.trakstar.com/jobs/fk0veuv?source=

 

ឬចូលរួមវគ្គសិក្សាពីការផ្ដល់ព័ត៌មានអំពីរបៀបដាក់ពាក្យស្នេីសុំអាហារូបករណ៍ដោយឥតគិតថ្លៃពីមហាវិទ្យាល័យ ដែលសហការដោយ AmCam Exchange and Education USA Cambodia នឹងប្រារព្ធឡើងនៅថ្ងៃសៅរ៍ ទី១២ ខែតុលា ឆ្នាំ ២០២៤ ចាប់ពីម៉ោង ៩:៣០ ព្រឹក ដល់ ១១:៣០ ព្រឹក នៅទីតាំង Exchange Square មហាវិថីព្រះមហាកុសុមៈ រាជធានីភ្នំពេញ៕

 

Photo 2024 10 08 10 41 37

 

461428220 122100345980547081 9038822775013512249 N

 

 

អត្ថបទដោយ៖ ពីង ជូអេង

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia