ត្រឹម១ឆ្នាំ ប្រទេសក្បែរខាងកម្ពុជា១នេះ ខាតបង់ប្រាក់ជាង ១២ពាន់លា.ន$ ដោយសារករណីឆបោ.ក
Kan DaraOCTOBER 8 2024434 views

ប្រជាជនម៉ាឡេស៊ី បានទទួលរងការខាតបង់ប្រាក់សរុបប្រមាណ ១២,៨ពាន់លានដុល្លារ ដោយសារករណីឆបោក កាលពីឆ្នាំមុន។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Malay Mail នាថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៤។

 

របាយការណ៍បញ្ជាក់ពីស្ថានភាពនៃការបោកប្រាស់ឆ្នាំ ២០២៤ ស្រាវជ្រាវដោយ Gogolook សហការជាមួយសម្ព័ន្ធប្រឆាំងការបោកប្រាស់សកល បានបង្ហាញថា ៧៤% នៃពលរដ្ឋម៉ាឡេស៊ី បានជួបប្រទះទៅនឹងការបោកប្រាស់យ៉ាងហោចណាស់ម្តងក្នុងមួយខែ ហើយ ៣២% នៃពួកគេទាំងនោះបានជួបប្រទះទៅនឹងការបាត់បង់ប្រាក់។

 

ក្នុងនោះ ៧០% នៃជនរងគ្រោះមិនបានរាយការណ៍ករណីរបស់ខ្លួនឡើយ ដោយសារខ្វះទំនុកចិត្តលើអាជ្ញាធរ។ លើសពីនេះ ការកើនឡើងនៃការបោកប្រាស់ដែលដំណើរការដោយ AI រួមទាំងការក្លែងបន្លំជាប្រព័ន្ធ និងការក្លែងបន្លំសំឡេង កំពុងបង្កការគំរាមកំហែងកាន់តែខ្លាំងគួរឲ្យព្រួយបារម្ភ៕

 

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) សៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ បញ្ជាទិញតាម👇    https://t.me/BusinessCambodiaBookាា Large

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
ស្វែងយល់អំពីពួកយើង
sam.businesscambodia@gmail.com
អត្ថបទផ្សេងៗ
ទំនាក់ទំនងមកពួកយើង
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia