មាសធ្លាក់ថ្លៃវិញយ៉ាងគំហុក តែអ្នកជំនាញថាឆ្នាំនេះមាសអាចនឹងឡើងដល់ជាង៣ពាន់$ព្រោះកត្តា២នេះ
Toeuy HongMARCH 22 202323.7 K views

ចាប់តាំងពីព័ត៌មានធនាគារនៅសហរដ្ឋអាមេរិកចំនួនបានដួលរលំ ហាងឆេងមាសបានចាប់ផ្ដើមហក់ឡើងយ៉ាងខ្លាំងពីពោលគឺឡើងពីខ្ទង់១,៨៤០ដុល្លារក្នុងមួយអោនមកដល់ជាង២ពាន់ដុល្លារក្នុងមួយអោនត្រឹមថ្ងៃទី២១ខែមីនាឆ្នាំ២០២៣។ យ៉ាងណាមិញគិតត្រឹមព្រឹកនេះតម្លៃហាងឆេងមាសបានធ្លាក់ថ្លៃយ៉ាងគំហុកពោលគឺធ្លាក់ថ្លៃជិត៤០ដុល្លារ។

 បើយោងតាមវេបសាយ Goldprice បានបង្ហាញថាហាងឆេងមាសលើទីផ្សារអន្តរជាតិត្រូវបានគេជួញដូរក្នុងតម្លៃ១,៩៤០ដុល្លារក្នុងមួយអោន(ស្មើនឹង២,៣៣៧ដុល្លារក្នុងមួយតម្លឹង) ធ្លាក់ថ្លៃប្រមាណ៣៦ដុល្លារស្មើនឹងធ្លាក់ធ្លៃ១.៨២%ធៀបនឹងតម្លៃម្សិលមិញ។

បើតាមការលើកឡើងរបស់លោក Deven Soni នាយកប្រតិបត្តិក្រុមហ៊ុន Matador Gold Technologies ដែលជាក្រុមហ៊ុនអនុញ្ញាតឲ្យអ្នកវិនិយោគទិញមាសពិតប្រាកដក្នុងបច្ចេចកវិទ្យា Blockchain បានឲ្យដឹងថាអ្នកវិនិយោគលក្ខណៈបុគ្គលនឹងងាកមកវិនិយោគលើមាសកាន់តែច្រើនខណៈអតិផរណាកាន់តែឡើងខ្ពស់ហើយទីផ្សារមូលធន(ភាគហ៊ុន)មានភាពច្របូលច្របល់ ហើយកត្តាអតិផរណានិងភាពច្របូកច្របល់នៃទីផ្សារមូលធនគឺជាកត្តាសំខាន់រុញតម្លៃមាសឲ្យហក់ឡើង

លោកបានឲ្យេដឹងទៀតថា មនុស្សភាគច្រើនដែលចិត្តទុកដាក់លើការវិនិយោគនិងប្រើប្រាស់លុយ ពួកគាត់គិតថាឆ្នាំ២០២៣នេះគឺជាឆ្នាំដ៏ល្អការវិនិយោគលើមាស។ ហើយដោយសារមនុស្សជាច្រើនមានភាពភ័យខ្លាចនិងស្រពិចស្រពិលលើការវិនិយោគលើផ្សារហ៊ុនព្រោះតែទីផ្សារនេះកំពុងមានភាពច្របូកច្របល់ ដូច្នេះពួកគាត់យកលុយទៅទុកនៅផ្ទះ ក្នុងពូក ក្នុងស្រោមខ្នើយ។ យ៉ាងណាមិញពេលពួកគាត់ស្វែងយល់ថាការទុកលុយបែបនេះនឹងធ្វើឲ្យលុយពួកគាត់កាន់តែបាត់បង់តម្លៃដោយសារតែអតិផរណា នោះពួកគាត់នឹងយកលុយទៅវិនិយោគលើមាសដែលរុញតម្លៃមាសឲ្យកាន់តែហក់ឡើងខ្ពស់ថែមទៀត។

 លោក Deven Soni មានការជឿជាក់ថាហាងឆេងមាសនឹងបន្តហក់ឡើងកាន់តែខ្ពស់នេះក៏ព្រោះតែធនាគារកណ្ដាលរបស់ប្រទេសជាច្រើនបន្តទិញមាសស្ដុកទុកដោយសារតែការព្រួយបារម្ភពីវិបត្តិសេដ្ឋកិច្ច។ តាមទស្សនៈរបស់លោកផ្ទាល់លោកថាមាសអាចនឹងកើនឡើងពី២០ទៅ២៥% ក្នុងចន្លោះពី២,៤០០ទៅ២,៥០០ដុល្លារក្នុងមួយអោន(ស្មើនឹង៣,០១២ដុល្លារក្នុងមួយតម្លឹង)

 ចំពោះហាងឆេងមាសនៅស្រុកយើងវិញយើងឃើញថាត្រឹមព្រឹកនះហាងឆេងមាសតាមបណ្ដាហាងមួយចំនួនបានធ្លាក់ថ្លៃមកត្រឹម២២៩ដុល្លារក្នុងមួយជី។ សូមតាមដានពីការប្រែប្រួលនៃហាងឆេងមាស សម្រាប់បងប្អូនដែលចង់ទាញផលចំណេញពីការវិនិយោគលើមាស។

ចង់តាមដានព័ត៌មានទាក់ទងនឹងហិរញ្ញវត្ថុក៏ដូចជាការប្រើលុយឲ្យចំណេញ និងវិនិយោគលុយដើម្បីបង្កើនទ្រព្យ អាចតាមដាន Facebook page Toeuy Hong-ទឿយ ហុង និងចូលគ្រុបតេឡេក្រាម   https://t.me/toeuy_hong

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia