មានអ្នកមើលរំលងច្រើន! នេះជាជំនាញចម្បង អ្នករកស៊ីតូចធំត្រូវតែមានបើចង់រកចំណូលបានច្រើនមានម៉ូយឥតដាច់
Toeuy HongNOVEMBER 21 2024392 views

 គេថាក្នុងការរកស៊ីគឺមានរឿងជាច្រើនដែលអ្នកត្រូវសិក្សាស្វែងយល់ដើម្បីឲ្យអាជីវកម្មរបស់ខ្លួនអាចដើរទៅមុខចេញជារូបរាង ហុចផលជាផ្លែផ្កាអាចរកចំណូលបានច្រើនហើយបន្តឈរជើងនៅលើទីផ្សារបានយូរអង្វែងតទៅមុខទៀត។

 

ទាក់ទងនឹងការរកស៊ីនេះដែរ លោក Kyle M.K ដែលជាអ្នកនិពន្ធសៀវភៅ The Economics of Emotion បានលើកឡើងថាមិនថាអ្នករកស៊ីតូចឬធំនោះទេបើចង់ឲ្យអាជីវកម្មរបស់ខ្លួនជោគជ័យមានម៉ូយច្រើននិងអាចរកចំណូលបានច្រើនគឺអ្នកត្រូវមានជំនាញ” ភាពវៃឆ្លាតផ្នែកផ្លូវអារម្មណ៍”( Emotional Intelligence)។

 

លោកលើកឡើងទៀតថារាល់អាជីវកម្មទាំងអស់គឺកើតឡើងដោយសារមនុស្សហើយរាល់អាជីវកម្មទាំងអស់គឺបម្រើមនុស្ស។ ដូច្នេះបើអ្នកមិនមានជំនាញភាពឆ្លាតវៃផ្លូវអារម្មណ៍ ឬមិនយល់ពីមនុស្សនិងមិនយល់ពីខ្លួនឯងទេនោះការរកស៊ីរបស់អ្នកនៅទៅមុខឡើយ។

 

លោកបានបន្តទៀតថា នៅពេលដែលអ្នកកាន់តែយល់ថាតើមនុស្សត្រូវការអ្វីក្នុងជីវិតនោះអ្នកនឹងកាន់តែជោគជ័យក្នុងការបង្កើតផលិតផលឬសេវាកម្មដើម្បីផ្ដល់ដំណោះស្រាយឲ្យមានប្រយោជន៍សម្រាប់អតិថិជនដែលធ្វើឲ្យអាជីវកម្មរបស់អ្នកកាន់តែមានភ្ញៀវហើយចំណូលក៏កើនទៅតាមហ្នឹងផងដែរ។

 

បន្ថែមលើនេះទៅទៀតការផ្សារភ្ជាប់ទំនាក់ទំនងល្អជាមួយអតិថិជនក៏ជួយបង្កើនការលក់របស់អ្នកផងដែរ។ ជាក់ស្ដែងក្រុមហ៊ុនធំៗដែលទំនិញអនឡាញមានដូចជាក្រុមហ៊ុនItsy និងAmazon ដើម្បីរក្សាប្រាក់ចំណូលរយៈពេលវែង ក្រុមហ៊ុនទាំងនេះតែងតែរក្សាទំនាក់ទងល្អជាមួយអតិថិជនហើយបុគ្គលិកផ្នែកលក់តែងតែផ្ដល់សេវាកម្មល្អបំផុតទៅដល់ភ្ញៀវ។

 

ដើម្បីអភិវឌ្ឍនជំនាញភាពឆ្លាតវៃផ្លូវអារម្មណ៍និងអាចយល់ពីមនុស្សបានច្រើន អ្នកអាចសួរសំណួរទៅកាន់អតិថិជនដូចជា” តើអ្នកមានអារម្មណ៍យ៉ាងណាដែរចំពោះផលិតផលឬសេវាកម្ម? តើអ្នកមានគំនិតយ៉ាងណាដែរចំពោះផលិតផល? 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia