នៅពេលដែលយើងគិតដល់រឿងលំបាកៗនៅក្នុងការចាប់ផ្តើមអាជីវកម្ម មនុស្សជាច្រើននឹងគិតដល់បញ្ហា ហានិភ័យដែលនឹងត្រូវជួបប្រទះជាមិនខាន។ ប៉ុន្តែហានិភ័យនឹងបញ្ហាទាំងអស់នោះ នៅតែអាចកាត់បន្ថយឱ្យមកនៅកម្រិតមួយដែលទាបបានតាមរយៈគោលការណ៍ច្បាស់លាស់និងត្រឹមត្រូវ។
យ៉ាងណាមិញមហាសេដ្ឋី Elon Musk ដែលយើងចំណាំឃើញគាត់រកស៊ីប្លែកៗពីគេនិងទទួលបានជោគជ័យរហូតនោះ តាមពិតគាត់តែងដើរតាមក្បួនរកស៊ីរឹងមាំបំផុតទាំង៥យ៉ាងនេះ។
មុនពេលជោគជ័យក្រុមហ៊ុនជាច្រើនដូចសព្វថ្ងៃនេះ Elon ធ្លាប់ធ្វើការដាច់បាយដាច់ទឹកមិនបានដេកពេញភ្នែក មានសមត្ថភាពត្រឹមជួលការិយាល័យដ៏តូច១ និងមានកំព្យូទ័រតែ១គត់ ពេលគេងបានត្រឹម លើសាឡុងប៉ុណ្ណោះ ធ្វើការស្ទើរតែ១៧ ទៅ១៨ម៉ោងក្នុង១សប្តាហ៍ ជាមួយប្អូនប្រុសរបស់គាត់គឺ Kimbal ដើម្បីចាប់ផ្តើមក្រុមហ៊ុនដំបូងរបស់គាត់ឈ្មោះថា ZIP2 ដោយទទួលបានលុយចំណេញ ៣០៥លានដុល្លារ។
មហាសេដ្ឋីទ្រព្យពាន់លានដុល្លាររូបនេះបានពោលថា “រឿងតែ១គត់ ដែលខ្ញុំអាចនិយាយបានគឺ ត្រូវតែប្រឹងធ្វើការ ឱ្យតែពេលណាភ្នែករបស់ខ្ញុំបើក ហើយប្រសិនបើគេធ្វើការ៥០ម៉ោងខ្ញុំត្រូវធ្វើការឱ្យបាន១០០ម៉ោង”។
២/. ផលិតផលអស្ចារ្យសេវាកម្មល្អ
ផលិតអស្ចារ្យគឺកើតចេញពីមនុស្សធ្វើការងារខ្លាំង ដូច្នេះហើយផលិតផលអស្ចារ្យគឺជាចំណែកទីផ្សារយ៉ាងធំ មិនថាអ្នកមានដៃគូប្រកួតប្រជែងច្រើនប៉ុណ្ណា ឱ្យតែអ្នកសំងំបង្កើតនូវផលិតផលអស្ចារ្យ សេវាកម្មល្អ មិនខ្វះទេមនុស្សរត់រកអ្នក។
៣/. ជួលមនុស្សពូកែបំផុត
ពាក្យថាក្រុមហ៊ុនដ៏អស្ចារ្យ គឺកើតចេញពីមនុស្ស១ក្រុមដ៏អស្ចារ្យ ដើម្បីបង្កើតផលិតផលដ៏អស្ចារ្យនិងសេវាកម្មល្អ។ ដូច្នេះដើម្បីជួលមនុស្សពូកែបានគឺម្ចាស់ក្រុមហ៊ុនត្រូវបង្កើតក្រុមហ៊ុនដែលមានទិសដៅវែងឆ្ងាយ គេចង់ធ្វើការជាមួយជាមុនសិន ទើបអាចទាក់ទាញមនុស្សពូកែមកធ្វើការឱ្យអ្នកបាន។
៤/. កុំឡួឡាច្រើនពេក
Elon Musk បាននិយាយថា “ម្ចាស់ក្រុមហ៊ុនជាច្រើនច្រឡំចាយលុយទៅលើការអ្វី១ដែលមិនធ្វើឱ្យផលិតផលពួកគេរីកចម្រើន ខ្ញុំឧទាហរណ៍ Tesla គឺមិនដែលចាយលុយច្រើនពេកទេទៅលើការផ្សព្វផ្សាយពាណិជ្ជកម្ម តែពួកយើងមិនខ្លាចនិងចាយលុយឱ្យច្រើនបំផុតទៅលើការស្រាវជ្រាវផលិតផលនិងច្នៃបង្កើតផលិតផលយើង ឱ្យអស្ចារ្យបំផុតនោះឡើយ"។
៥/.ហ៊ានប្រឈមមុខនឹងហានិភ័យ
“មិនថាអ្នកមានប្រពន្ធកូនឬអត់នោះទេ ឱ្យតែអ្នកកាន់តែចាស់ អ្នកត្រូវតែមានទំនួលខុសត្រូវហើយវានឹងកាន់តែច្រើនឡើងពី១ថ្ងៃទៅ១ថ្ងៃ ចូរប្រឈមមុខនឹងហានិភ័យ បើអ្វីមុជឱ្យជ្រៅហើយចាប់ផ្តើមពីពេលនេះវិនាទីនេះ អ្នកនឹងមិនស្តាយក្រោយជាដាច់ខាត” – Elon Musk ។
គួរជម្រាបផងដែរថា Elon Musk គឺជាមហាសេដ្ឋីរកស៊ីវិស័យអវកាស ឡានអគ្គីសនី ដាក់ឈីបក្នុងខួរក្បាលមនុស្ស ថាមពលកើតឡើង វាសុទ្ធតែជាអាជីវកម្មដែលពិបាកធ្វើខ្លាំងបំផុត ថ្មីប្លែកគេខ្លាំងបំផុត ដែលអ្នករកស៊ីភាគច្រើនពិបាកប្រកួតប្រជែងដណ្ដើមទីផ្សារពីសេដ្ឋីរូបនេះណាស់។ នាពេលបច្ចុប្បន្ននេះលោកមានទ្រព្យសម្បត្តិសរុបចំនួន១៩៨.២ ពាន់លានដុល្លារ និងជាមហាសេដ្ឋីលេខ២លំដាប់ពិភពលោក៕