រដ្ឋាភិបាលឥណ្ឌូនេស៊ីសម្រេចបិទវេបសាយធំមួយរបស់មហាសេដ្ឋី Elon Musk នៅក្នុងប្រទេសរបស់ខ្លួន
Srey NuthJULY 27 2023242 views

រដ្ឋាភិបាលរបស់ប្រទេសឥណ្ឌូនេស៊ីបានសម្រេចបិទវេសាយរបស់ Elon Musk ដែលមានឈ្មោះថា X.com ដែលទើបតែប្ដូរឈ្មោះពីTwitter ចោលក៏ព្រោះវេសាយនេះបានប៉ះពាល់ដល់ប្រទេសរបស់ខ្លួន។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន business insider កាលពីថ្មីៗកន្លងទៅនេះ។

តាមប្រភពខាងលើបានឱ្យដឹងថា​មូលហេតុដែល រដ្ឋាភិបាលរបស់ប្រទេសឥណ្ឌូនេស៊ីបានសម្រេចវេសាយ នេះនៅក្នុងប្រទេសរបស់ខ្លួនចោល ក៏ព្រោះ ប្រទេសឥណ្ឌូនេស៊ី ប្រឆាំងមាតិកា “អវិជ្ជមាន” ដូចជា ល្បែងស៊ីសងជាដើម។

3f4c0460 2b18 11ee 9dff F4b79eb1981e

លោក Usman Kansong អគ្គនាយកព័ត៌មាន និងទំនាក់ទំនងសាធារណៈនៃក្រសួង បានឲ្យដឹងថា រដ្ឋាភិបាលឥណ្ឌូនេស៊ី បានទាក់ទងទៅក្រុមហ៊ុន បណ្ដាញទំនាក់ទំនងសង្គមX របស់លោក Elon Musk ដើម្បីបញ្ជាក់អំពីចរិតលក្ខណៈនៃគេហទំព័រនេះ។

យោងតាមសេចក្ដីរាយការណ៍ឱ្យដឹងថា មានអ្នកប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គម Twitter ឬ X ប្រមាណ២៤លាននាក់ក្នុងចំណោមប្រជាជនឥណ្ឌូនេស៊ី សរុប២៧០លាននាក់៕​

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia