មិនមែនភ្នំពេញ! ប៉ុន្ដែខេត្ដសក្ដានុពល១នេះ មានតំបន់សេដ្ឋកិច្ចពិសេសរហូតដល់ទៅ ១២ កន្លែង
Bunthoeun KoemMARCH 19 2025432 views

គិតមកដល់ពេលបច្ចុប្បន្ននេះ តំបន់សេដ្ឋកិច្ចពិសេសសរុបចំនួន ១២ កន្លែងហើយ បានលេចរូបរាងឡើងនៅក្នុងខេត្ដស្វាយរៀង នឹងបានបង្កើតឱកាសការងាររាប់ម៉ឺនកន្លែងជូនពលរដ្ឋនៅក្នុងខេត្ដ។ ខណៈពេលបច្ចុប្បន្នខេត្ដកំពុងត្រូវការកម្លាំងពលកម្មបន្ថែមទៀតផងដែរ។

 

១ 2 1024x768

 

យោងតាមប្រសាសន៍លើកឡើងរបស់ឯកឧត្ដម មែន អេង អភិបាលរងនៃគណៈអភិបាលខេត្ដស្វាយរៀង កាលពីពេលថ្មីៗនេះ បានឲ្យដឹងថា «សព្វថ្ងៃនេះយើងមានតំបន់សេដ្ឋកិច្ចពិសេសចំនួន ១២ មានកម្មករនិយោជិត ដែលអ្នកខេត្ដស្វាយរៀងហ្នឹង ១៥ ម៉ឺននាក់។ ប៉ុន្ដែទន្ទឹមនឹងនេះយើងកំពុងត្រូវការបន្ថែមទៀត»។

 

តាមការគូសបញ្ជាក់ពីឯកឧត្ដមអភិបាលរងខេត្ដដដែលបានឲ្យដឹងថាទៀតថា ​បច្ចុប្បន្ននេះខេត្ដស្វាយរៀងកំពុងត្រូវការកម្លាំងពលកម្មចំពោះមុខជាង ៤ ពាន់នាក់។ បន្ទាប់ពីនេះគឺត្រូវការកម្លាំងពលកម្មជាង ១ ម៉ឺននាក់បន្ថែមទៀតផងដែរ។

 

 ៦ ស្រុក ២ ក្រុង នៅក្នុងខេត្ដស្វាយរៀង គឺមានតែស្រុករមាសហែកទេ ដែលមិនទាន់មានរោងចក្រ មិនទាន់មានតំបន់សេដ្ឋកិច្ចពិសេស។ ប៉ុន្ដែក្រៅពីហ្នឹងនៅក្នុងខេត្ដស្វាយរៀងមានរោងចក្រមានតំបន់សេដ្ឋកិច្ចពិសេសអស់ហើយ។ អ៊ីចឹងបន្ដិចទៀតនេះរោងចក្រ តំបន់សេដ្ឋកិច្ចពិសេស នឹងមកដល់ស្រុករមាសហែកដូចគ្នា។ នេះជាការបញ្ជាក់បន្ថែមពីអភិបាលរងខេត្ដរូបនេះ៕

 

141505 768x448

Image 368 1024x570

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia