ទុរេនវៀតណាមឡើងកូដ! ត្រឹម៤ខែដើមឆ្នាំ ២០២៣ វៀតណាមរកចំណូលបានជិត ២០០លាន$ ពីការនាំចេញទុរេន
ធី ស្រីល័ក្ខJUNE 9 2023379 views

ទុរេនវៀតណាមកំពុងឡើងកូដខ្លាំងខណៈតម្រូវការនៃការនាំចេញទៅកាន់ទីផ្សារចិនមានការកើនឡើងខ្ពស់ ដោយក្នុងរយៈពេលត្រឹមតែ៤ខែ នៃដើមឆ្នាំ ២០២៣ នេះការនាំចេញទុរេនវៀតណាមទៅប្រទេសចិនមានចំនួន ៨៤ ភាគរយ ដែលអាចរកចំណូលបានដល់ទៅ ១៩០ លានដុល្លារអាមេរិក។

Sourcing Solutions 3

យោងតាមការចេញផ្សាយរបស់សារព័ត៌មានក្រៅស្រុក VN. Express កាលពីពេលថ្មីកន្លងទៅបានឱ្យដឹងថា នៅក្នុងឆ្នាំនេះ ការនាំចេញផ្លែចេកនិងស្រកានាគវៀតណាម បានការធ្លាក់ចុះបន្តិចបន្តួចប៉ុន្តែសម្រាប់ទីផ្សារនាំចេញផ្លែទុរេនមានការកើនឡើងខ្ពស់ ព្រោះកាលពីឆ្នាំមុនវៀតណាមទើបតែបានចុះហត្ថលេខាលើពិធីសារមួយជាមួយភាគីចិនដើម្បីនាំចេញផ្លែទុរេន ក្រៅពីនោះក៏មានផ្លែចេក និងផ្លែមង្ឃុតដែរ ដែលត្រូវបានអនុញ្ញាតនាំចេញជាផ្លូវការ។

Durian Investment China

ប្រភពដដែលបានបន្តថា ក្រោយអនុម័តនាំចេញជាផ្លូវរួចមក បានធ្វើឱ្យសន្ទុះនៃការនាំចេញផ្លែទុរេនវៀតណាមមានការកើនឡើងខ្ពស់ខ្លាំងរហូតធ្វើឱ្យមានបញ្ហាការកកស្ទះទូកុងតឺន័ររាប់រយគ្រឿងនៅច្រកព្រំដែនវៀតណាចិន។ដែលបញ្ហាកកស្ទះនេះក៏ទើបតែនឹងបានដោះស្រាយរួចរាល់ថ្មីៗនេះ ក្រោយមានការជួយអន្តរាគមន៍ពី នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh ។

គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ន​វៀតណាម​មាន​ផ្ទៃដី​ដាំ​ទុរេន​ចំនួន ២៩៣ និង​កន្លែង​វេចខ្ចប់​ចំនួន ១១៥ ដែល​ត្រូវ​បាន​អនុម័ត​សម្រាប់​ការ​នាំ​ចេញ​ទៅ​ប្រទេស​ចិន។បន្ថែមពីនេះ ក្រៅពីការនាំចេញផ្លែទុរេន ចេក និងមង្ឃុត ប្រទេស​វៀតណាម​ក៏កំពុង​ចរចា​ជាមួយ​ប្រទេស​ចិន​​ដើម្បី​នាំ​ចេញ​ផ្លែ​ឈើ​ស្រស់​ផ្សេង​ទៀត​ដូច​ជា ឪឡឹក លីឈី ឡុង សាវម៉ាវ និង​ស្វាយ បន្ថែមទៀតផងដែរ៕

Istockphoto 1311451658 612x612

Istockphoto 1356584784 612x612

អត្ថបទដោយ៖សម្បត្តិ​ សុខឡាង

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
ស្វែងយល់អំពីពួកយើង
sam.businesscambodia@gmail.com
អត្ថបទផ្សេងៗ
ទំនាក់ទំនងមកពួកយើង
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia