សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា កំពង់ផែទឹកជ្រៅ១ទៀត នឹងបើកសម្ពោធនៅថ្ងៃទី៦ ខែមិថុនា ខាងមុខនេះ
Bunthoeun KoemMARCH 3 20241.8 K views

កំពង់ផែទឹកជ្រៅកម្រិតអន្ដរជាតិមួយទៀត ដែលមានទីតាំងស្ថិតនៅក្នុងខេត្ដកំពត នឹងត្រូវបើកសម្ពោធដាក់ឲ្យប្រើប្រាស់នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤ ខាងមុខនេះហើយ។ នេះបើយោងតាមការបញ្ជាក់ពីសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាចក្រកម្ពុជានៅក្នុងពិធីសំណេះសំណាល ជាមួយបងប្អូនសហគមន៍ខ្មែររស់នៅក្នុងប្រទេសអូស្រ្តាលី និងនូវ៉ែលសេឡង់ នៅថ្ងៃទី៣ ខែមីនានេះ។

 

429560068 382330754599432 97272805002299822 N

 

ថ្លែងនៅក្នុងពិធខាងលើសម្ដេចធិបតីបានមានប្រសាសន៍ថា « នៅខែ៦ (មិថុនា) ថ្ងៃទី៦ ខ្ញុំទៅសម្ពោធមួយទៀតគឺកំពង់ផែទឹកជ្រៅនៅខេត្ដកំពត»។ សម្ដេចនាយករដ្ឋមន្ដ្រីបានបន្ដថាបច្ចុប្បន្នកំពង់ផែទឹកសាបក៏កំពុងពិនិត្យដើម្បីសាងសង់ ខណៈសម្ដេចកំពុងឲ្យគណៈកម្មការអន្ដរក្រសួងសិក្សាការគ្រប់គ្រងខ្សាច់ ព្រោះទន្លេមួយចំនួនត្រូវចាប់ផ្ដើមស្ដាយចេញ ដើម្បីបើកផ្លូវនាវាចរណ៍។

 

សូមជម្រាបថា កំពង់ផែខាងលើ មានទីតាំងស្ថិតនៅភូមិចង្ហោន សង្កាត់ ព្រែក ត្នោត ក្រុងបូកគោ ខេត្តកំពត មានផ្ទៃដីសាងសង់ចំនួន ៦០០ ហិចតា ត្រូវបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២។ គម្រោងវិនិយោគនេះ មានជម្រៅទឹកប្រមាណ ១៥ ទៅ ១៦ ម៉ែត្រ ដែលអាចឲ្យនាវាចំណុះ ១០ម៉ឺនតោន ចូលចតបាន និងបានបែងចែកជា៣ដំណាក់កាល ជាមួយនឹងដើមទុនវិនិយោគសរុបប្រមាណ ១៥០០ លានដុល្លារអាមេរិក ដែលនៅក្នុងផែនការដំណាក់កាលទី១ គឺមានចំនួនប្រមាណ ២០០ លានដុល្លារអាមេរិក៕

 

70dd8501 1bce 492d 88b5 2bcda54c2ae3

F6e9c852 1268 4905 A2e7 E777571c34ab

Ed1850e1 2f4c 499b Bedf Dda2cd7cf9b9

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia