រាជរដ្ឋាភិបាលចេញសេចក្ដីសម្រេចហាមឃាត់ប្រតិបត្តិការកាស៊ីណូ នៅក្នុងខេត្ដ ២ នេះ
Bunthoeun KoemJULY 22 20243.3 K views

រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្ដីសម្រេចស្ដីពីការកំណត់ទីតាំងនៃតំបន់ហាមឃាត់សម្រាប់ប្រតិបត្ដិការកាស៊ីណូនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ដោយក្នុងនោះទីតាំងដែលបានហាមឃាត់នេះរួមមាន៖ ខេត្ដកែប និងខេត្ដកំពត (លើកលែងតំបន់ភ្នំបូកគោ និងតំបន់ច្រកព្រែកចាក)។ នេះយោងតាមសេចក្ដីសម្រេចចុះថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤។ 

នៅក្នុងសេចក្ដីសម្រេចដដែលនេះបានបញ្ជាក់ថា ការហាមឃាត់ សម្រាប់ប្រតិបត្តិការកាស៊ីណូនៅក្នុងប្រទេសកម្ពុជា ពិសេសខេត្ដទាំងពីរខាងលើ គឺធ្វើឡើងក្នុងគោលដៅលើកកម្ពស់ការវិនិយោគឱ្យកាន់តែសម្បូរបែបផ្សេងទៀតលើ ផ្នែកសណ្ឋាគារនិងបដិ- សណ្ឋារកិច្ចសម្រាប់ការបម្រើវិស័យទេសចរណ៍ វិស័យកម្មន្តសាល ឧស្សាហកម្ម កសិ-ឧស្សាហកម្ម ពាណិជ្ជកម្ម និងតំបន់សេដ្ឋកិច្ចពិសេស ព្រមទាំងដើម្បីពង្រឹង លើកកម្ពស់ និងអភិរក្សវប្បធម៌ និងសាសនា ក៏ដូចជាធានា បានសន្តិសុខនិងសណ្តាប់ធ្នាប់ល្អប្រសើរនៅក្នុងតំបន់គោលដៅទេសចរណ៍ជាដើម។

B7b6aa74 4869 42a8 A395 Ee39ec6b1a64

គួររំលឹងផងដែរថា កាលពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤ កន្លងទៅ នៅក្នុងពិធីសម្ពោធដាក់ឲ្យដំណើរការកំពង់ផែអន្ដរជាតិកំពត សម្ដេចធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាឲ្យគណៈកម្មការគ្រប់គ្រងល្បែង​ពាណិជ្ជកម្មកម្ពុជា បញ្ឈប់ការចេញអាជ្ញាប័ណ្ណបើកកាស៊ីណូនៅទាំងពីខាងលើ។

ប៉ុន្ដែទន្ទឹមគ្នានោះ សម្ដេចក៏បានលើកទឹកចិត្ដឲ្យមានវិនិយោគបើកអូតែលសម្រាប់ការបម្រើវិស័យទេសចរណ៍ ការវិនិយោគវិស័យកម្មន្ដសាស វិស័យឧស្សាហកម្ម កសិ-ឧស្សាហកម្ម ពាណិជ្ជកម្ម តំបន់សេដ្ឋកិច្ច នៅក្នុងខេត្ដកំពត និងខេត្ដកែបនេះ ដោយវិនិយោគកាន់តែច្រើនគឺកាន់តែល្អ៕

452153980 1041622687323429 8787928743258023332 N

452309151 1041622700656761 7710961769073866797 N

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia