ក្រុមហ៊ុន ជីម ម៉ុង លែន ជ្រើសរើសទីតាំងមួយនេះ ដើម្បីសាងសង់មជ្ឈមណ្ឌលសន្និបាត និងអាពាហ៍ពិពាហ៍
Bunthoeun KoemMARCH 16 20251.4 K views

ក្រុមហ៊ុន ជីប ម៉ុង លែន ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន ជីម ម៉ុង គ្រុប កាលពីថ្ងៃទី១៥ ខែមីនា​ ឆ្នាំ២០២៥ កន្លងទៅនេះ បានបើកការដ្ឋានសាងសង់គម្រោងមជ្ឈមណ្ឌលសន្និបាត និងអាពាហ៍ពិពាហ៍ជីបម៉ុង ព្រមជាមួយនឹងគម្រោងហ្គ្រេនលែនម៉ាក ២៧១ ផងដែរ។ ខណៈគម្រោងមជ្ឈមណ្ឌលដ៏ធំនេះគឺជាលើកដំបូងហើយដែលក្រុមហ៊ុនបានធ្វើការសាងសង់។

 

484036634 1062159645954490 402100382834487360 N

 

តាមការបញ្ជាក់ពី អ្នកឧកញ៉ា លាង ហួង (ហេនរី អគ្គនាយកពហុពាណិជ្ជកម្ម និងជាសមាជិកក្រុមប្រឹក្សាភិបាលក្រុមហ៊ុនជីប ម៉ុងបានឲ្យដឹងថា មជ្ឈមណ្ឌលសន្និបាត និងអាពាហ៍ពិពាហ៍ ជីប ម៉ុង ដ៏ធំសម្បើមនេះគឺមានទីតាំងស្ថិតនៅចំកណ្តាលនៃគម្រោង ហ្គ្រេនលែនម៉ាក ២៧១ និងមានចម្ងាយត្រឹមតែ ៣ នាទីពីផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល។ ហើយមជ្ឈមណ្ឌលសន្និបាត និងអាពាហ៍ពិពាហ៍ខាងលើគឺមានកម្ពស់  ជាន់ ដែលអាចរៀបចំកម្មវិធីអាពាហ៍ពិពាហ៍ និងអាចទទួលភ្ញៀវបានរហូតដល់ជាង ១ ម៉ឺននាក់ឯណោះ។ 

 

បន្ថែមលើសពីនេះ មជ្ឈមណ្ឌល សន្និបាត មួយនេះក៏មាន មុខងារនិងសេវាកម្មជាច្រើនបន្ថែមទៀតដូចជា៖ ការតាំងពិព័រណ៍ រៀបចំប្រជុំសន្និបាតខ្នាតធំ និង កន្លែងរៀបចំសិក្ខារសាលាផ្សេងៗជាមួយ ការរចនា ស្តង់ដារអន្តរជាតិដំបូងគេ  មានបំពាក់ផ្ទាំង LED ដ៏ទំនើប  និងចំណតយានយន្តដ៏ធំទូលាយ ផ្តល់ភាពងាយស្រួលសម្រាប់កម្មវិធីធំៗ៕

 

Screenshot (466)

Screenshot (467)

Screenshot (468)

 

 

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia