មកដឹងតម្លៃសាងសង់ផ្សារទំនើបខ្នាតយក្ស របស់អាណាចក្រជំនួញពីងពាងជីបម៉ុង
Toeuy HongSEPTEMBER 12 2022715 views

ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្កាម៉ល ត្រូវបានបើកសម្ពោធ ដំណើរការសាកល្បងជាផ្លូវការ នាថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២នេះ ក្រោមវត្តមានរបស់អ្នកឧកញ៉ា ភាព ហៀក ដែលជាស្ថាបនិកក្រុមហ៊ុន ជីប ម៉ុង

Ch

នៅក្នុងដំណើរការនៃពិធីបើកសម្ពោធនោះ លោកជំទាវ លី សុខឆេង អគ្គនាយិកានៃក្រុមហ៊ុនជីប ម៉ុង រីថែល បានបញ្ជាក់ថា ផ្សារទំទើបខ្នាតយក្ស ជីប ម៉ុង ២៧១ មេហ្កាម៉ល នេះ មានតម្លៃសាងសង់សរុប​ ប្រមាណ ២៥០លានដុល្លារ។ លោកជំទាវបានឱ្យដឹងទៀតថា “ផ្សារនេះត្រូវបានគេចាប់ផ្ដើមធ្វើការសាងសង់តាំងពីឆ្នាំ២០១៨ មក និងស្ថិតលើផ្ទៃក្រឡាជាង ១៦ម៉ឺនម៉ែត្រការ៉េ​ មានកម្ពស់៤ជាន់ ព្រមទាំងកន្លែងចតយានយន្តធំទូលាយ ដែលអាចផ្ដល់ភាពងាយស្រួលដល់អតិថិជនគ្រប់រូប”

Ch1

សូមជម្រាបផងដែរថា ផ្សារទំនើបខ្នាតយក្សខាងលើនេះមិនមែនជារបស់បរទេសណាមួយឡើយ វាជាគម្រោងដ៏ធំបំផុតរបស់ជនជាតិខ្មែរតែមួយគត់ ស្ថិតក្រោមក្រុមហ៊ុនជីប ម៉ុង ដែលដឹកនាំដោយស្ថាបនិកនារីដ៏អស្ចារ្យមួយរូប មានឈ្មោះថា អ្នកឧកញ៉ា ភាព ហៀក។

Ch2

ក្រុមហ៊ុន ជីប​ ម៉ុង នាំមុខក្នុងពាណិជ្ជកម្មលើវិស័យជាច្រើនដូចជា ការអភិវឌ្ឍន៍លំនៅឋាន បេតុងលាយស្រេច ការចែកចាយ និងផលិតស៊ីម៉ងត៍ ការចែកចាយផលិតផលបរិភោគ ការផលិតស្រាបៀរ និងភេសជ្ជៈជាដើម៕

អត្ថបទដោយ៖ សូ សុខលី

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia