ពុតដែកទាន់នៅក្តៅ ប្រដៅកូនចៅទាន់នៅក្មេង! មហាសេដ្ឋីអាមេរិក Mark Cuban ដែលមានទ្រព្យសម្បត្តិប្រមាណ ៥.៧ ពាន់លានដុល្លារ និងកំពុងកាន់កាប់ក្រុមហ៊ុនធំៗជាច្រើន បានបង្ហាញរឿងធំ២ ដែលកូនៗគួរធ្វើបើចង់ជោគជ័យក្នុងជីវិត។ នេះបើយោងតាម Go Banking Rates ចុះផ្សាយនាថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥។
លោក Mark Cuban បានសរសេរនៅលើបណ្តាញសង្គម BlueSky យ៉ាងដូចេ្នះថា៖ «នៅពេលខ្ញុំនិយាយជាមួយក្មេងៗក្នុងថ្ងៃនេះ ពួកគេសួរខ្ញុំថា តើខ្ញុំនឹងធ្វើអ្វីប្រសិនបើបច្ចុប្បន្នខ្ញុំមានអាយុ ១២ឆ្នាំ។ ចម្លើយរបស់ខ្ញុំដែលគ្មានថ្ងៃប្រែប្រួលនោះគឺ អានសៀវភៅ និងរៀនពីរបៀបប្រើប្រាស់ AI តាមគ្រប់មធ្យោបាយ និងទម្រង់ដែលអ្នកអាចធ្វើបាន»។
យ៉ាងណាមិញ ក្នុងយុគបច្ចេវិទ្យា AI (បញ្ញាសិប្បនិម្មិត) បានដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍពិភពលោកឲ្យកាន់តែជឿនលឿន និងបានបញ្រ្ជៀតខ្លួនក្នុងសរសៃឈាមការងារស្ទើរគ្រប់ទម្រង់។ ដូច្នេះហើយការដែលមានចំណេះដឹងទូលំទូលាយ និងសមត្ថភាពប្រើប្រាស់ AI គឺជាឱកាសដ៏ធំមួយក្នុងការកសាងទ្រព្យសម្បត្តិ និងឧត្តមភាពក្នុងជីវិត៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ បញ្ជាទិញតាម https://t.me/BusinessCambodiaBook