Steve Jobs ធ្លាប់ខល Prank កម្មង់កាហ្វេ ​Starbuck ជោគជ័យតែ Elon Musk ធ្វើតាមបែរជាជួបរឿងបែបនេះ
Ping Chou EngMARCH 18 20251.3 K views

លោក Steve jobs ធ្លាប់បានខល Prank ទៅកាន់ហាងកាហ្វេ Starbucks ដើម្បីកម្មង់កាហ្វេចំនួន៤០០០កែវ ហើយលុបការកម្មង់ភ្លាមៗវិញ ក្នុងអំឡុងពេលធ្វើបទបង្ហាញអំពីផលិតផលទូរស័ព្ទ iPhone កាលពីឆ្នាំ២០០៧។

 

ដោយការខលនេះគឺជាការពញាក់អារម្មណ៍ទស្សនិកជនដែលកំពុងស្តាប់ឱ្យយកចិត្តទុកដាក់ជាមួយបទបង្ហាញរបស់លោក និងបញ្ជាក់ពីភាពងាយស្រួល បត់បែនរបស់ iPhone នាជំនាន់នោះ។

 

Steve Jobs Prank Calls Starbucks

 

 

ប៉ុន្តែស្របគ្នានេះដែរ១៧ឆ្នាំក្រោយ ពោលគឺកាលពីខែកុម្ភៈកន្លងទៅថ្មីៗនេះ គំនិតពញាក់អារម្មណ៍តាមរយៈកាលខល Prank  ដូចគ្នានឹងបិតា iPhone ត្រូវបានក្រុមហ៊ុន Tesla របស់មហាសេដ្ឋី Elon Musk អនុវត្តតាមដែរ ធ្វើឱ្យហាងនំបុ័ងតូច​មួយនៅទីក្រុង San Jose ប៊ិះត្រូវហាង ព្រោះក្ស័យធន។

 

ម្ចាស់ហាងនំបុ័ង The Giving Pies ដែលជាស្រ្តីជនជាតិស្បែកខ្មៅម្នាក់ បានថ្លែងប្រាប់សារព័ត៌មាន Business insider ថានៅថ្ងៃមួយក្នុងខែកុម្ភៈ ឆ្នាំ២០២៥ ហាងរបស់ខ្លួនបានទទួលការខលកម្មង់បញ្ជាទិញ នំបុ័ងចំនួន៤០០០កញ្ចប់ ដោយកញ្ចប់តូចៗ២០០០ធំៗ២០០០ ពីក្រុមហ៊ុន Tesla ។​

 

 

Newspress Collage 4albb6g9t 1708767711080

 

អ្នកស្រី Voahangy Rasetarinera ដំបូងឡើយរំភើបចំពោះឱកាសនេះ នៅពេលដែលការបញ្ជាទិញបានកើនឡើងខុសពីធម្មតា អ្នកស្រីនិងក្រុមការងារបានធ្វើការថែមម៉ោង ហើយមិនទទួលការកម្មង់ពីភ្ញៀវផ្សេងៗ ដើម្បីទទួលភ្ញៀវធំ។

 

នៅពេលនំធ្វើតាមការកម្មង់រួចរាល់ ស្រាប់តែការបញ្ជាទិញត្រូវបានលុបចោលនៅ ថ្ងៃទី១៦ ខែកុម្ភៈ ពេលនោះអ្នកស្រី Rasetarinera បានបង្ហោះនៅលើគណនី Instagram ថា «ច្បាស់ណាស់ថាវប្បធម៌សាជីវកម្មរបស់ក្រុមហ៊ុន Tesla ផ្តល់អាទិភាពដល់ភាពងាយស្រួលជាងការទទួលខុសត្រូវ»

 

Voahangy Rasetarinera 3 770x549

 

ក្រោយពីការបង្ហោះនិងរឿងរ៉ាវនេះល្បីលើប្រព័ន្ធផ្សព្វផ្សាយ មហាសេដ្ឋី Elon Musk ដែលជាម្ចាស់ក្រុមហ៊ុន Tesla បានបង្ហោះសារនៅលើបណ្តាញសង្គម X ផ្ទាល់ខ្លួនយ៉ាងដូច្នេះថា «ខ្ញុំនឹងធ្វើអ្វីដែលត្រឹមត្រូវសម្រាប់ហាងនំប៉័ង»។ ក្នុងនោះមានរបាយការណ៍ខ្លះថាគាត់បានទូទាត់សងសំណងទៅហាងនំបុ័ង ចំនួន២ពាន់ដុល្លារ។

 

ទន្ទឹមនឹងរឿងនេះហាងនំបុ័ងបានទទួលការគាំទ្រនិងតម្រង់ជួរឈរចាំទិញ​ ពីអតិថិជនរាប់រយនាក់ក្នុងមួយថ្ងៃៗ ហើយអ្វី​ដែល​ជាកំហុសរបស់ក្រុមហ៊ុនធំបានធ្វើខុស ក៏បាន​ប្រែក្លាយជា​ឱកាសបញ្ជាក់អំពី​សាមគ្គីភាព​នៃសហគមន៍មួយ​ ទៅលើ​អាជីវកម្ម​ខ្នាត​តូច៕

 

The Giving Pies Cafe 5 770x504

អត្ថបទដោយ៖ ពីង ជូអេង

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia