ល្អខ្លាំងណាស់! ក្រុមហ៊ុនចិន បានចុះហត្ថលេខាទិញដំឡូងមីស្ងួតរហូតដល់ទៅ ២០ម៉ឺនតោនពីកម្ពុជា
ធី ស្រីល័ក្ខMARCH 18 202532 views

ក្រុមហ៊ុន HANG HARVEST AGRICULTURE CO., LTD និង ក្រុមហ៊ុន COFCO BIO-ENERGY CO., LTD បានចុះកិច្ចព្រមព្រៀងទិញ-លក់ដំឡូងមីស្ងួតពីកម្ពុជាលើកទី១ ចំនួន ៥ពាន់តោន និងពិធីចុះអនុស្សារណៈនៃការយោគយល់គ្នា ជំហានទី២ចំនួន ២០ម៉ឺនតោនពីកម្ពុជាសម្រាប់ឆ្នាំ២០២៥-២០២៦។

 

នៅក្នុងកម្មពិធីចុះអនុស្សារណៈនៃការយោគយល់គ្នានេះដែរ ក៏មានការអញ្ជើញចូលរួមផ្ទាល់ពី ឯកឧត្តម លីម ឡោកពិសិដ្ឋ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម នៅកំពង់ផែក្នុងទីក្រុងប៉ីហៃ នៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ីផងដែរ។ មិនតែប៉ុណ្ណោះ ពិធីនេះក៏មានការអញ្ជើញចូលរួមពីមន្ទីរពាណិជ្ជកម្មនៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី, ការិយាល័យទំនាក់ទំនងពាណិជ្ជកម្មកម្ពុជាប្រចាំទីក្រុងណាននីង, រដ្ឋាភិបាលប្រជាជនទីក្រុងប៉ីហៃ, អាជ្ញាធរពាក់ព័ន្ធទីក្រុងប៉ីហៃ, តំណាងធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្មនៃកម្ពុជា, ព្រមទាំងពាណិជ្ជករទិញ-លក់ដំឡូងមីចិននិងកម្ពុជា ជាច្រើនរូប។

១៧

គួរជម្រាបថា​ ការចុះកិច្ចព្រមព្រៀងនេះនឹងជួយពង្រឹង និងពង្រីកកិច្ចសហប្រតិបត្ដិការពាណិជ្ជកម្មរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណៈរដ្ឋប្រជាមានិតចិន ក៏ដូចជាជួយជំរុញការនាំចេញវិស័យដំឡូងមីរបស់កម្ពុជាទៅកាន់ទីផ្សារប្រទេសចិន ផងដែរ៕

១៨១៩

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia