ការរៀនភាសាបរទេសផ្សេងៗ មិនត្រឹមតែឱ្យយើងអាចមានចំណេះដឹង អាចបំពេញការងារ ឬនិយាយប្រាស័្រយទាក់ទងតែម្យ៉ាងនោះទេ វាថែមទាំងផ្តល់នូវប្រយោជន៍ដល់ យើងឱ្យយល់ដឹងអំពីរបៀបក្នុងការរស់នៅរបស់ជាតិសាសន៍ផ្សេងៗពីគ្នា ការផ្លាស់ប្តូរវប្បធម៌និងចំណេះដឹងជាសកលផងដែរ។
ក្នុងនោះសម្រាប់អ្នកសិក្សា មានតម្រូវការចង់រៀនភាសាកូរ៉េ ចិន ជប៉ុន ដើម្បីបំពេញការងារឬប្រាស្រ័យទាក់ទងផ្សេងៗ ឆាណែលយូធូប៣ខាងក្រោមនេះ មានបង្រៀនដោយឥតគិតថ្លៃ ទោះអ្នកចាប់ផ្តើមកម្រិតដំបូងនិងអ្នកចេះតិចៗ ក៏អាចសាកល្បងសិក្សារៀនសូត្រ ដោយខ្លួនឯងបាននៅផ្ទះ។
១. ភាសាកូរ៉េ៖ Learn Korean with KoreanClass101
២. ភាសាចិន៖ Learn Chinese with ChineseClass101
៣. ភាសាជប៉ុន៖ Learn Japanese with JapanesePod101
សូមជម្រាបថាឆាណែល៣ខាងលើនេះជាបណ្តុំស៊េរីតែមួយ ដែលមានមេរៀនចម្រុះគ្នានិងវប្បធម៌នៃការបង្រៀនស្រដៀងគ្នា។ ដូច្នេះអ្នកសិក្សាអាចរៀនតាមរយៈការស្តាប់ មើល និងកត់ត្រាទោះចេះបានពីរទៅបីពាក្យក្នុង១ថ្ងៃក៏រីកចម្រើនដែរ។
ខណៈឆាណែលខាងលើអាចបើករៀនបាន គ្រប់ទីកន្លែង គ្រប់ពេលវេលា ទាំងនៅលើទូរស័ព្ទនិងកុំព្យូទ័រ ដោយមិនគិតលុយ១រៀលនោះទេ ដោយវីដេអូខ្លះក៏មានលំហាត់ជា File PDF ឱ្យអនុវត្តថែមទៀតផង៕
អត្ថបទដោយ៖ ពីង ជូអេង