ពន្ធកប់ពពក! Trump ឲ្យសហភាពអឺរ៉ុប យកពន្ធនាំចូលរហូតដល់១០០ភាគរយពីប្រទេស២នេះនៅអាស៊ី
Toeuy HongSEPTEMBER 10 202518.1 K views

លោក Donald Trump ប្រធានាធិបតីរបស់សហរដ្ឋអាមេរិកបានស្នើឲ្យសហភាពអឺរ៉ុបដំឡើងពន្ធនាំចូលរបស់ប្រទេសចិននិងប្រទេសឥណ្ឌារហូតដល់ទៅ១០០%ក្រោមហេតុផលដើម្បីឈានដល់ការបញ្ចប់សង្រ្គាមរ៉ាំរៃរវាងប្រទេសរុស្ស៊ីនិងអ៊ុយក្រែន។

 

បើយោងតាមការចុះផ្សាយរបស់ CNBC បានឲ្យដឹងថាត្រាំស្នើឲ្យសហភាពអឺរ៉ុបដំឡើងពន្ធនាំចូលចិននិងឥណ្ឌាដល់ទៅ១០០%ដោយសារប្រទេសនៅអាស៊ីទាំង២នេះបានទិញប្រេងពីប្រទេសរុស្ស៊ីយ៉ាងច្រើនសន្ធឹកសន្ធាប់ ហើយបើសហភាពអឺរ៉ុបអាចដាក់ពន្ធនាំចូលរបស់ចិននិងឥណ្ឌា១០០%នឹងអាចឈានដល់ការបញ្ចប់សង្រ្គាមរវាងប្រទេសរុស្ស៊ីនិងអ៊ុយក្រែន។

 

ការស្នើសុំដំឡើងពន្ធ១០០%ទៅកាន់សហភាពអឺរ៉ុបដាក់នៅលើប្រទេសចិននិងឥណ្ឌានេះបានធ្វើឡើងបន្ទាប់ពីលោក Donald Trump បានជួបជុំជាមួយលោក Vladimir Putin កាលពីខែសីហាកន្លងទៅនេះនៅរដ្ឋ Alaskaដើម្បីជំរុញបទឈាប់បាញ់ប៉ុន្ដែជំនួបនេះមិនបានផលជាផ្លែផ្កាយឡើយ។

 

គួរបញ្ជាក់ផងដែរថាទំហំពាណិជ្ជកម្មទ្វេរភាគីរវាងសហភាពអឺរ៉ុបនិងប្រទេសរុស្ស៊ីមានទំហំជាង៧៨ពាន់លានដុល្លារកាលពីឆ្នាំ២០២៤។ ចំណែកទំហំពាណិជ្ជកម្មទ្វេរភាគីរវាងប្រទេសឥណ្ឌានិងប្រទេសរុស្ស៊ីមានទំហំជាង៦៨ពាន់លានដុល្លារគិតត្រឹមខែមីនាឆ្នាំ២០២៥នេះ៕ 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia