ក្នុងរបត់សេដ្ឋកិច្ចពុំមានស្ថិរភាព មនុស្សជួបបញ្ហាលុយកាក់ កើតស្ត្រេស ចំណាយច្រើនជាងចំណូល មិនដឹងរកច្រកចេញតាមផ្លូវណា។ ថ្ងៃនេះ Business Cambodia សូមលើកបង្ហាញប្រភពចំណូលធំៗ ៣ ដែលអ្នកអាចរកបន្ថែមបាន បន្ទាប់ពីការងារប្រចាំថ្ងៃ៖
១/. ប្រាក់កម្រៃជើងសារ
ប្រាក់កម្រៃជើងសារ មានស័ក្តិសមបំផុតសម្រាប់អ្នកដែលកំពុងសិក្សា ឬកំពុងបម្រើរការងារពេញម៉ោង។ ឧទាហរណ៍ អ្នកជួយគេលក់ផ្ទះមួយកន្លែង លក់ដីមួយកន្លែង ឬក៏ជួលឬលក់អចលនទ្រព្យផ្សេងៗទៀត ហើយអ្វីដែលអ្នកទទួលបានមកវិញនោះគឺ ប្រាក់កម្រៃជើងសារ (commission) នេះឯង។ ក្រៅពីអចលនទ្រព្យ នៅមានទ្រព្យជាច្រើនទៀត ឬក៏មានការងារមួយចំនួនដែលអ្នកជួយគេ គេគិតជាកម្រៃជើងសារមកឲ្យអ្នក។ ប្រាក់ប្រភេទទី១នេះ គឺសម្រាប់អ្នកដែលពូកែខាងលក់ អ្នកដែលមានជំនាញលក់ខ្លាំង ពួកគេអាចនឹងទទួលបានប្រាក់កម្រៃជើងសារច្រើន។
២/. ឈ្មួញកណ្តាលទំនើប
ឈ្មួញកណ្តាលទំនើប ឬ Drop Shipping ជាការធ្វើពាណិជ្ជកម្មអេឡិចត្រូនិកដោយទទួលយកការបញ្ជាទិញរបស់អតិថិជន មិនចាំបាច់មានស្តុកជាក់ស្តែងនៅក្នុងដៃ ឬហៅម្យ៉ាងទៀតថា របរធ្វើនំអត់ម្សៅ។ របរនេះមិនត្រូវការចំណាយដើមទុនទេ គ្រប់ពេលដែលមានការបញ្ជាទិញអីវ៉ាន់ពីអតិថិជនទៅកាន់ក្រុមហ៊ុនតាមរយៈអ្នក នោះអ្នកនឹងទទួលបានកម្រៃជើងសារហោះចូលកុងធនាគារទាំងបិទភ្នែក។ Dropshipping អាចធ្វើបាននៅលើបណ្តាញ Platform E-commerce អន្តរជាតិធំៗដូចជា Ebay, Etsy, និង Shopify ជាដើម។ ឧទាហរណ៍ អីវ៉ាន់តម្លៃដើម ២០ដុល្លារ អាចដាក់លក់ទៅក្រៅប្រទេសបានចន្លោះពី ៤៥-៨០ ដុល្លារឯណោះ ហើយបើប្រៀបជាមួយការយកមកលក់នៅខ្មែរគឺខុសគ្នាឆ្ងាយ ដោយហេតុថា ប្រទេសគេរីកចម្រើន ហើយលុយមានតម្លៃថោក។
ចំពោះដំណើរការនៃការធ្វើ Dropshipping៖
១. យកឥវ៉ាន់ពីរោងចក្រផុសលក់បន្តក្នុងវេបសាយ
២. ពេលភ្ញៀវចុចបញ្ជាទិញយកប្រាក់ដែលភ្ញៀវបង់រួចទៅទិញឥវ៉ាន់បន្ត ពីរោងចក្រក្នុងតម្លៃដើម (មិនបាច់ទិញស្តុកទេ) ហើយរក្សាទុកប្រាក់ចំនេញ
៣. រោងចក្រជាអ្នករៀបចំ និង ដឹកជូនភ្ញៀវរបស់យើង មិនចាំបាច់ហត់ទេ
អ្វីដែលត្រូវមាន ដើម្បីចាប់ផ្តើម ត្រូវចេះបង្កើតវេបសាយលក់ទំនិញ (មិនចេះសរសេរកូដ ក៏អាចធ្វើបាន), ចេះស្វែងរកផលិតផលល្អៗ តម្លៃធូរៗ គុណភាពល្អ ពេញនិយម, ចេះកម្មង់ទំនិញពីរោងចក្រផ្ទាល់ និងយល់ដឹងពីយុទ្ធសាស្រ្តទីផ្សារ មានការអត់ធ្មត់ មិនរារែកជាមួយបញ្ហាឬ ឧបសគ្គដែលកើតមាន។ ជារួមការចាប់ផ្តើម ធ្វើ Dropshipping ពិតជាឱកាសល្អ សម្រាប់រកប្រាក់ចំណូលបន្ថែមពីការងារ តែទាមទារការចេះច្បាស់យល់ច្បាស់ពីការធ្វើផងដែរ។
៣/. រកលុយពីបណ្តាញសង្គម៖
· កម្មវិធី Facebook៖ សម្រាប់បណ្តាញសង្គមមួយនេះអ្នកប្រើប្រាស់អាចមានច្រើនច្រកក្នុងការបង្កើតចំណូលពីវា។ ទីមួយ Ads Break ជាការផលិតវីឌីអូដែលមានអ្នកមើលច្រើន យើងអាចបើករកលុយពី Facebook បានតាមរយៈការដាក់ពាណិជ្ជកម្មនៅលើវីឌីអូទាំងនោះ។ ទីពីរ Instant Articles ជាការសរសេរអត្ថបទដោយយក Ads ពី Facebook។ និងទីបី ការទទួលផ្សាយពាណិជ្ជកម្ម (ផ្សព្វផ្សាយវីឌីអូផ្ទាល់ខ្លួន និងទៅថតទីតាំងរបស់ភ្ញៀវផ្ទាល់) និងទីបួន ការលក់ផលិតផល (លក់ផលិតផលឲ្យគេ និងលក់ផលិតខ្លួនឯង) ជាដើម។
· កម្មវិធី Youtube៖ មានមនុស្សមិនក្រោមលាននាក់ទេដែលចូលមើលវីឌីអូក្នុង Youtube មួយថ្ងៃៗ ហើយក្នុងចំណោមមនុស្សទាំងអស់នោះអាចនឹងមានអ្នកម្នាក់ផងដែរ។ ប្រសិនបើចង់ធ្វើការទាញចំណូលពីវា អ្នកអាចចាប់ផ្តើមផលិតប្រភេទវីឌីអូដែលខ្លួនចូលចិត្ត ទៅតាមទេពកោសល្យ និងជំនាញរបស់អ្នក បន្ទាប់មក Upload វីឌីអូទាំងនោះនៅក្នុង Youtube។
យ៉ាណាមិញ ចំពោះបងប្អូនដែលចង់រៀនកាត់តវីឌីអូ នៅ Baksey Academy មានវគ្គសិក្សាតាមអនឡាញអំពី "របៀបកាត់តវីឌីអូតាមទូរស័ព្ទដៃ" បង្រៀនដោយលោក សេង វិសុទ្ធ ជា Video Editor នៅ Business Cambodia ផ្ទាល់តែម្តង។ ក្នុងវគ្គសិក្សានេះបងប្អូននឹងបានរៀនពី បច្ចេកទេសកាត់តវីឌីអូស្តង់ដារ, របៀបសរសេរប៉ារូឲ្យមានប្រសិទ្ធភាព, បច្ចេកទេសថតវីឌីអូដោយប្រើទូរស័ព្ទដៃ, ប្រើប្រាស់ AI ChatBot ជួយរកមាតិកា, បង្កើតវិឌីអូទាក់ទាញ និងបង្កើនការលក់។ ជាពិសេស បន្ទាប់ពីចូលរៀននឹងទទួលបានការឆ្លើយតបបច្ចេកទេសឥតគិតថ្លៃរយៈពេល ១ខែពេញ ខណៈតម្លៃសិក្សាត្រឹមតែ ១៥ដុល្លារប៉ុណ្ណោះ។ ប្រសិនបើបងប្អូនចាប់អារម្មណ៍អាចធ្វើការទាក់ទងទៅកាន់លេខទូរស័ព្ទ ០៨៩ ៤៤៦ ៤៣៧ ដើម្បីចុះឈ្មោះ៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) សៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ បញ្ជាទិញតាម https://t.me/BusinessCambodiaBook