កុំលេងសើច! បើមិនចង់រកស៊ីយូរៗសល់តែឈ្មោះ ម្ចាស់អាជីវកម្មដាច់ខាតកុំប្រហែសលើចំណុចស្លា.ប់រស់ទាំង៣នេះ
ធី ស្រីល័ក្ខSEPTEMBER 4 202513 views

ដំណើរនៃការរកស៊ីមិនខុសពីដំណើរជីវិតរស់នៅប្រចាំថ្ងៃ បើយើងរៀបចំគម្រោងបានល្អជីវិតក៏នឹងដើរទៅបានយ៉ាងរលូន មិនងាយជួបបញ្ហា ចំណែកឯការរកស៊ីក៏មិនខុសគ្នាដែរ ប្រសិនបើម្ចាស់អាជីវកម្មមានផែនការអាជីវកម្ម ការគ្រប់គ្រងចាត់ចែងបានល្អ នោះអាជីវកម្មក៏នឹងរីកធំធាត់ទៅមុខ។ ប៉ុន្តែផ្ទុយទៅវិញ បើម្ចាស់អាជីវកម្មអាងខ្លួនរកស៊ីរឹងមាំ ហើយលែងសូវយកចិត្តទុកដាក់លើចំណុចទាំង ៣ ខាងក្រោមនេះ ច្បាស់ណាស់ថារកស៊ីយូរអាចសល់ត្រឹមតែឈ្មោះប៉ុណ្ណោះ ៖

 

១.ការគ្រប់គ្រងហិរញ្ញវត្ថុ

មិនថាអាជីវកម្មតូចធំប៉ុនណានោះទេ ចំណុចស្លាប់រស់របស់អាជីវកម្មទាំងអស់គឺ ហិរញ្ញវត្ថុ ។ ហើយស្ថិតក្នុងស្ថានភាព សេដ្ឋកិច្ចដ៏តានតឹងនេះ ម្ចាស់អាជីវកម្មចាំបាច់រឹតតែត្រូវចាយដោយប្រុងប្រយ័ត្នបំផុត ធ្វើយ៉ាងណាត្រូវស្វែងរកចំណូលឱ្យបាន ច្រើនជាងចំណាយ ហើយរាល់ការចំណាយណាមួយដែលមិនសូវចាំបាច់បើអាចកាត់បានគួរតែកាត់ ព្រោះថារាល់ការ ចំណាយតូចដែលយើងមិនបានចាប់អារម្មណ៍អាចក្លាយជាបញ្ហាធំបាន ខណៈបច្ចុប្បន្នមានអាជីវកម្មជុំវិញពិភពលោកច្រើន ណាស់ កំពុងតែមានផែនការបញ្ឈប់បុគ្គលិករបស់ខ្លួន ដើម្បីការកាត់ចំណាយលើសពីចំណូល ហើយក៏មានអាជីវកម្មមិនតិច ដែលបានបិទទ្វារ ប្រកាសក្ស័យធនព្រោះតែបញ្ហាហិរញ្ញវត្ថុនេះ។

 

ហេតុនេះ ប្រសិនបើអ្នកកំពុងតែប្រហែសលើចំណុចនេះគួរតែធ្វើការរៀបចំពិនិត្យមើលឡើងវិញម្តងទៀត ព្យាបាលដំបៅហិរញ្ញ វត្ថុក្នុងអាជីវកម្មឱ្យបានទាន់ពេលវេលាមុននឹងបញ្ហាមិនទាន់កើតមាន ព្រោះបើបញ្ហាកើតហើយទើបព្យាបាលវាមិនងាយស្រួល នោះទេ ម្យ៉ាងអាចបង្ករទៅជាបញ្ហាធំនាំឱ្យប៉ះពាល់ដល់ការរកស៊ីទៀតផង។

 

.កង្វះខាតលើការគ្រប់គ្រង

ពីមួយទៅថ្ងៃទៅមួយថ្ងៃពិភពលោកកាន់តែវិវត្តទៅមុខឥតឈប់ឈរ ចំណែកឯអាជីវកមក៏កាន់តែរីកដុះដាលដូចផ្សិត ដែលតម្រូវឱ្យម្ចាស់អាជីវកម្មត្រូវតែអភិវឌ្ឍន៍សមត្ថភាពរបស់ខ្លួនជាបន្តបន្ទាប់ទើបមិនងាប់ក្រឡា ព្រោះមិនថាយើងរកស៊ីមានបទពិសោធន៍ច្រើនឆ្នាំយ៉ាងណានោះ ចំណេះជំនាញក្នុងការគ្រប់គ្រងអាជីវកម្ម និងធនធានមនុស្សត្រូវតែរៀនជាប់ជានិច្ច បើមានអំណួតអាចខ្លួនខ្លាចាស់ក្នុងវិស័យរកស៊ី ហើយមិនបើកចិត្តរៀនសូត្របន្ថែម នោះនឹងដើរក្រោយគេ។ ព្រោះបច្ចុប្បន្ននេះ ម្ចាស់អាជីវកម្មជំនាញក្រោយមានភាពច្នៃប្រឌិតខ្ពស់ណាស់ ហេតុនេះកុំដើរក្រោយគេឱ្យសោះ ជាពិសេសលើការគ្រប់គ្រងធនធានមនុស្ស ព្រោះបន្ទាប់ពីហិរញ្ញវត្ថុ ធនធានមនុស្សក៏ជាសរសៃឈាមដ៏សំខាន់ក្នុងអាជីវកម្មដូចគ្នាផងដែរ។

 

ដូច្នេះ បើចង់ឱ្យការរកស៊ីនៅស្ថិតស្ថេរគង់វង្សយូរអង្វែងត្រូវពង្រឹងសមត្ថភាពគ្រប់គ្រងបន្ថែម ទាំងការគ្រប់គ្រងហិរញ្ញវត្ថុ និង ផ្នែកធនធានមនុស្ស ព្រោះចំណុចទាំងពីរនេះជាចំណុចសម្រាប់រស់របស់អាជីវកម្មទាំងមូលដែលអ្នករកស៊ីមិនអាចប្រលែងដៃចោលបាន។

 

.ការធ្វើទីផ្សារ

មិនថារកស៊ីកាក់កបយ៉ាងណាក៏ដោយដាច់ខាងកុំចោលការធ្វើទីផ្សារ បើទោះជាមានអតិថិជនចាស់ចាំគាំទ្រយ៉ាងណាក្តី ក៏ត្រូវតែបន្តការធ្វើការផ្សព្វផ្សាយ ធ្វើទីផ្សារជាប្រចាំដែរ ព្រោះអតិថិជនចាស់មិនគ្រប់គ្រាន់សម្រាប់ការរកស៊ីនោះទេ ម្ចាស់អាជីវកម្មត្រូវបន្ថែមការធ្វើទីផ្សារ ផ្សព្វផ្សាយ តាមមធ្យោបាយនានាដែលអាចធ្វើទៅបាន ជាពិសេសការផ្សព្វផ្សាយតាមប្រព័ន្ធអ៊ីនធឺណិត ដោយការធ្វើវីដេអូ ឬតាមរយៈការធ្វើការផ្សព្វផ្សាយតាមការចូលរួមកម្មវិធីតូចធំនានាដើម្បីឱ្យគេស្គាល់បានកាន់តែច្រើន។

 

គួរបញ្ជាក់ផងដែរថា អត្ថបទនេះចង់ជួយរំលឹកទៅដល់ម្ចាស់អាជីវកម្ម កុំឱ្យភ្លេចខ្លួនលើចំណុចទាំងបួននេះបើទោះបីជារកស៊ីកាក់កបភ្ញៀវច្រើនយ៉ាងណាក៏ដោយ ក៏គួរបន្តធ្វើ ព្រោះបច្ចុប្បន្នអាជីវកម្មថ្មីៗកើតជាបន្តបន្ទាប់ ដែលមានភាពប្រកួតប្រជែងយ៉ាងខ្លាំង បើហ៊ានតែប្រលែងច្បាស់រកស៊ីចាញ់គេ៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia