ចំពោះបងប្អូនដែលកំពុងតែមានបំណងចង់ទិញឡានថ្មីសម្រាប់ជិះទៅលេងស្រុកនាឱកាសបុណ្យភ្ជុំបិណ្ឌខាងមុខនេះតែពុំមានប្រាក់គ្រប់គ្រាន់ហើយបើចង់ទិញឡានបង់រំលស់គឺការប្រាក់ខ្ពស់ៗណាស់ ប៉ុន្តែនៅពេលនេះលេងជាបញ្ហាទៀតហើយសម្រាប់បងប្អូនដែលចង់រំលស់រថយន្តព្រោះក្រុមហ៊ុន Toyota បានប្រកាសឱ្យបង់រំលស់ដោយគ្មានការប្រាក់លើម៉ូដែលរថយន្តទំនើបៗរហូតដល់ទៅ ៧ម៉ូដែលឯណោះ។
ជាក់ស្តែង បើតាមការបង្ហោះលើផេកផ្លូវការរបស់ក្រុមហ៊ុន Toyota Cambodia បានឱ្យដឹងថា ដើម្បីអបអរសាទរនៅព្រះរាជពិធីបុណ្យភ្ជុំបិណ្ឌនាពេលខាងមុខនេះ ក្រុមហ៊ុននឹងមានការផ្តល់ជូនដ៏អស្ចារ្យទៅកាន់អតិថិជនទាំងអស់ដោយទទួលបាននូវការថែមជូនដូចជា៖
១.ការបង់រំលស់ដោយឥតមានការប្រាក់ 0%
២.ផ្តល់ជូនការបង់ពន្ធផ្លូវដោយឥតគិតថ្លៃ 0$
៣.សេវាកម្មថែទាំរថយន្តដោយឥតគិតថ្លៃ 0$
ជាមួយគ្នានោះដែរ សម្រាប់ម៉ូដែលរថយន្តដែលក្រុមហ៊ុន Toyota Cambodia ធ្វើការប្រូម៉ូសិននោះមានដូចជា៖ 𝐓𝐨𝐲𝐨𝐭𝐚 𝐂𝐨𝐫𝐨𝐥𝐥𝐚 𝐂𝐫𝐨𝐬𝐬 𝐇𝐄𝐕, 𝐓𝐨𝐲𝐨𝐭𝐚 𝐘𝐚𝐫𝐢𝐬 𝐂𝐫𝐨𝐬𝐬 𝐇𝐄𝐕, 𝐓𝐨𝐲𝐨𝐭𝐚 𝐂𝐨𝐫𝐨𝐥𝐥𝐚 𝐂𝐫𝐨𝐬𝐬, 𝐓𝐨𝐲𝐨𝐭𝐚 𝐘𝐚𝐫𝐢𝐬 𝐂𝐫𝐨𝐬𝐬, 𝐓𝐨𝐲𝐨𝐭𝐚 𝐕𝐞𝐥𝐨𝐳, 𝐓𝐨𝐲𝐨𝐭𝐚 𝐑𝐚𝐢𝐳𝐞, & 𝐓𝐨𝐲𝐨𝐭𝐚 𝐖𝐢𝐠o ។
គួរជម្រាបផងដែរថា ការប្រូម៉ូសិននេះគឺបងប្អូនចំណេញរហូតទៅដល់ ២០០០ដុល្លារ រៀងរាល់ការជាវរថយន្ត Toyota ដូច្នេះហើយប្រសិនជាបងប្អូនចង់បានរថយន្តថ្មីជិះទៅលេងស្រុកនាឱកាសបុណ្យភ្ជុំបិណ្ឌខាងមុខនេះសូមរួសរាន់ឡើង ព្រោះការប្រូម៉ូសិននេះមានត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ ប៉ុណ្ណោះ ។
ប្រសិនជាបងប្អូនចាប់អារម្មណ៍ អាចធ្វើការទាក់ទងសាកសួរព័ត៌មានលម្អិតទៅកាន់ក្រុមហ៊ុន Toyota Cambodia បានតាមរយៈលេខទូរស័ព្ទ៖ 𝟎𝟏𝟕 𝟐𝟐𝟐 𝟒𝟎𝟕 / 𝟎𝟏𝟕 𝟐𝟐𝟐 𝟑𝟖𝟔 / 𝟎𝟏𝟕 𝟐𝟐𝟐 𝟗𝟑𝟕 (ផ្នែកលក់ក្រៅ) និង 𝟎𝟏𝟕 𝟐𝟐𝟐 𝟒𝟓𝟏 / 𝟎𝟏𝟕 𝟑𝟑𝟑 𝟓𝟎𝟑 / 𝟎𝟖𝟔 𝟑𝟑𝟑 𝟓𝟎𝟑 / 𝟎𝟏𝟕 𝟐𝟐𝟐 𝟒𝟎𝟖 / 𝟎𝟏𝟕 𝟐𝟐𝟐 𝟒𝟑𝟗 (ផ្នែកលក់អនឡាញ) ឬទាក់ទងតាមរយៈហ្វេសប៊ុកផេក Toyota Cambodia ក៏បាន។
សូមរំលឹកផងដែរថា កាលពីចុងឆ្នាំ២០២២ កន្លងទៅនេះក្រុមហ៊ុន Toyota Tsusho Manufacturing (Cambodia) Co., Ltd. បានបោះទុនវិនិយោគចំនួន ៣៦.៨ លានដុល្លារដើម្បីបង្កើតរោងចក្រដំឡើងរថយន្ដម៉ាក Toyota នៅកម្ពុជា។ គម្រោងរោងចក្រដំឡើងរថយន្ដដំបូងរបស់ក្រុមហ៊ុន Toyota នេះ មានទីតាំងស្ថិតនៅសេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ៕