រយៈពេល ៨ ខែកម្ពុជាទទួលបានការវិនិយោគ ៧.២ ពាន់លានដុល្លារ ខណៈរាជធានី-ខេត្ដ ៤ នេះឈរលើគេ
Bunthoeun KoemSEPTEMBER 4 202582 views

ក្នុងរយៈពេល៨ខែ នៃ ឆ្នាំ២០២៥នេះ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានសម្រេចុះបញ្ជីគម្រោងវិនិយោគចំនួន ៤៩១គម្រោង ក្នុងទំហំទុនវិនិយោគសរុបប្រមាណ ៧.២ ពាន់លានដុល្លារ។ ដោយក្នុងនោះគម្រោងវិនិយោគមានការកើនឡើងចំនួន ២០៤គម្រោង ស្មើនឹងប្រមាណ ៧១% ខណៈទុនវិនិយោគមានការកើនឡើងប្រមាណ ២.៥ ពាន់លានដុល្លារអាមេរិក ស្មើនឹងប្រមាណ ៥០% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។

542686644 1237190211772576 8737838991576238106 N (1)

ជាការកត់សម្គាល់ បើប្រៀបធៀបនឹង គម្រោងវិនិយោគដែលត្រូវបានចុះបញ្ជីក្នុងឆ្នាំ២០២៤ ដែលមានត្រឹមតែ ៤១៤គម្រោង ក្នុងរយៈពេល៨ខែនេះ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចុះបញ្ជីគម្រោងវិនិយោគលើសការចុះបញ្ជីគម្រោងវិនិយោគពេញមួយឆ្នាំ២០២៤ រហូតដល់ទៅ ៧៧គម្រោង។

យ៉ាងណាយោងតាមរបាយការណ៍ របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា មានរាជធានី-ខេត្ដចំនួន ៤ ទទួលបានការវិនិយោគច្រើនជាងគេ នោះគឺ៖ ខេត្ដកំពង់ស្ពឺ ខេត្ដស្វាយរៀង រាជធានីភ្នំពេញ និងខេត្ដតាកែវ។ ដោយក្នុងនោះខេត្ដកំពង់ស្ពឺទទួលបាន ១១៧ គម្រោង ខេត្ដស្វាយរៀងទទួលបាន ១១២ គម្រោង រាជធានីភ្នំពេញ ៥៤ គម្រោង និងខេត្ដតាកែវ ៥១ គម្រោង។

ក្នុងនោះដែរសម្រាប់ខែសីហា កន្លងទៅនេះ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេច ចុះបញ្ជីតម្រោងវិនិយោគសរុបចំនួន៥១គម្រោង ក្នុងទំហំទុនវិនិយោគសរុបប្រមាណ៦០៨លានដុល្លារ អាម៉េរិក និងអាចបង្កើតការងារបានប្រមាណ២៧ពាន់កន្លែងផងដែរ៕

542710081 1237190178439246 5356032115845063820 N

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia