បាំងតែប៉ុន្មានថ្ងៃទៀត រដូវបុណ្យភ្ជុំនឹងឈានចូលមកដល់ ខណៈឡានបានក្លាយជាមធ្យោបាយធ្វើដំណើរដ៏ពេញនិយមមួយសម្រាប់ជិះទៅលេងស្រុក ទីវត្តអារាម ឬធ្វើដំណើរកម្សាន្តបែបគ្រួសារ។ ខាងក្រោមនេះគឺជា ធនាគារធំៗ ៣ ផ្តល់កម្ចីទិញឡានក្នុងអត្រាការប្រាក់ទាប ស័ក្តិបំផុតសម្រាប់អ្នកប្រញាប់ទិញឡាន តែមានលុយមិនគ្រប់៖
១/. ធនាគារ CIMB
· - ទំហំកម្ចីរហូតដល់ ៨០%នៃតម្លៃឡាន
· - អត្រាការប្រាក់៖ មានការប្រកួតប្រជែង
· - រយៈពេលកំណត់៖ រហូតដល់ ៧ឆ្នាំ
· - លេខទំនាក់ទំនង៖ ០២៣ ៩៨៨ ៣៨៨
យ៉ាងណាមិញ CIMB Group គឺជាធនាគារធំជាងគេលំដាប់ទី៥ នៅអាស៊ាន និងឈានមុខគេមួយក្នុងតំបន់ ត្រូវបានបង្កើតឡើងដំបូងក្នុងឆ្នាំ ១៩៧៤ ដែលមានទីស្នាក់ការកណ្តាលនៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ហើយផ្តល់ជូននូវផលិតផល និងសេវាកម្មធនាគារទូទៅ ធនាគារពាណិជ្ជ ធនាគារវិនិយោគ ធនាគារឥស្លាម និងសេវាកម្មគ្រប់គ្រងទ្រព្យសកម្ម។ គិតត្រឹមចុងខែមិថុនា ឆ្នាំ ២០២៤ CIMB Group មានបុគ្គលិកជាង ៣៣,០០០ នាក់ និងអតិថិជនប្រហែល ២៦ លាននាក់ ខណៈបានចូលខ្លួនមកបម្រើប្រជាជនកម្ពុជាក្នុងនាមជា CIMB Cambodia Bank អស់រយៈពេល ៥ឆ្នាំមកហើយ។
២/. ធនាគារ ហ្វីលីព
· - អត្រាការប្រាក់៖ ១០% ដល់ ១៥%ក្នុងមួយឆ្នាំ
· - រយៈពេលកំណត់៖ ចាប់ពី ១៨ខែ រហូតដល់ ៩៦ខែ
· - លេខទំនាក់ទំនង៖ ០៨៦ ៩៣០ ០០០ / ០៨៩ ៩៨៩ ៨១៨
យ៉ាងណាមិញ ធនាគារ ហ្វីលីព ភីអិលស៊ី ត្រូវបានបង្កើតឡើងនៅឆ្នាំ ២០០៩ ក្រោមឈ្មោះជាធនាគារ ហ្វ័ង ឌីប៊ីអេស ហើយនៅឆ្នាំ២០១៤ ក្រុមហ៊ុន PhillipCapital បានទិញយក និងបានប្តូរឈ្មោះជាធនាគារ ហ្វីលីព ដោយផ្តល់ជូនសេវាកម្ម និងផលិតផលហិរញ្ញវត្ថុដ៏សំបូរបែប តាមតម្រូវការរបស់ សាជីវកម្មធំៗ សហគ្រាសខា្នតតូចនិងមធ្យម និង បុគ្គល។ ក្នុងនោះធនាគារជាតិនៃកម្ពុជា និងក្រសួងពាណិជ្ជកម្មនៃព្រះរាជាណាចក្រកម្ពុជា បានអនុម័តជាផ្លូវការលើការរួមបញ្ចូលគ្នារវាងធនាគារ ហ្វីលីព និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្រេឌីត។ ក្រោមការរួមបញ្ចូលគ្នា ធនាគារ ហ្វីលីព ភីអិលស៊ី ស្ថិតក្នុងចំណោមធនាគារពាណិជ្ជខ្នាតមធ្យមក្នុងប្រទេសកម្ពុជា ដែលមានសាខាជាង ៧០ នៅទូទាំងប្រទេស។
៣/. ធនាគារ ខេប៊ី ប្រាសាក់
· - ទំហំកម្ចី៖ រហូតដល់ ៥ម៉ឺនដុល្លារ ឬ 80%នៃតម្លៃឡាន
· - អត្រាការប្រាក់៖ ត្រឹមតែ ០.៩៦% - ១.៥០% ក្នុងមួយខែ
· - រយៈពេលកំណត់៖ រហូតដល់ ១០៨ខែ
· - លេខទំនាក់ទំនង៖ ០៨៦ ៩៩៩ ៩១១
ធនាគារ ខេប៊ីប្រាសាក់ ម.ក ដែលជាបុត្រសម្ព័ន្ធរបស់ធនាគារ KB Kookmin Bank នៅប្រទេសកូរ៉េ គឺជាធនាគារពាណិជ្ជថ្មីមួយនៅក្នុងប្រទេសកម្ពុជាដែលត្រូវបានបង្កើតឡើងតាមរយៈការរួមបញ្ចូលគ្នាដោយជោគជ័យរវាងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ ម.ក និង ធនាគារ គូកមីន កម្ពុជា ភីអិលស៊ី។ ធនាគារនេះមានអាជ្ញាបណ្ណពី ធនាគារជាតិនៃកម្ពុជា និងទទួលបានការអនុម័តពី ក្រសួងពាណិជ្ជកម្ម ដើម្បីធ្វើប្រតិបត្តិការធនាគារជាផ្លូវការចាប់ពីខែសីហា ឆ្នាំ ២០២៣ មកម្ល៉េះ ខណៈមានទ្រព្យសកម្មសរុបចំនួន ៥.៦៤ ប៊ីលានដុល្លារ សមតុល្យប្រាក់បញ្ញើសន្សំ ៣.៥៣ ប៊ីលានដុល្លារ សម្ពៀតឥណទានសរុបចំនួន ៥.១៨ ប៊ីលានដុល្លារ ការិយាល័យសាខាចំនួន ១៨៨ និងបុគ្គលិកមានចំនួនច្រើនជាង ១០,០០០ នាក់៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) សៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ បញ្ជាទិញតាម https://t.me/BusinessCambodiaBook