តិចនិចចំនួន ៤ ដែលមហាសេដ្ឋី Elon Mask អនុវត្តក្នុងការដឹកនាំហើយជោគជ័យខ្លាំងក្នុងឆ្នាំ២០២៥
Kan DaraSEPTEMBER 4 202533 views

ទម្រាំតែអាចបង្កើតនិងឈរជើងដឹកនាំក្រុមហ៊ុនឈានមុខគេនៅសហរដ្ឋអាមេរិកបាន លោក Elon Musk បានចាប់ផ្តើមពីការជួលបន្ទប់ដ៏តូចមួយ គេងនៅលើសាឡុង មានតែកំព្យូរទ័រមួយធ្វើការ ហើយប្រឈមមុខនឹងការបរាជ័យឥតឈប់ឈរ ក៏មហាសេដ្ឋីរូបនេះ នៅតែអាចតស៊ូ ហើយដឹកនាំបុគ្គលិកសុទ្ធតែខ្លាំងៗបាន ហើយនេះជាគន្លឹះធំៗ បួន ក្នុងការដឹកនាំរបស់ មហាសេដ្ឋីដែលមានទ្រព្យច្រើនជាងគេក្នុងឆ្នាំ២០២៥ លោក Elon Musk

១. បង្តើតភាពច្នៃប្រឌិត និងរៀនសូត្រពីវា

អ្នកដឹកនាំ គួរតែលើកទឹកចិត្តឲ្យមានវប្បធម៌នៃការសាកល្បងធ្វើអ្វីដែលថ្មី មើលឃើញភាពបរាជ័យជាឱកាស មិនមែនជាការចុះចាញ់។​ ការនាំមកនូវអ្វីដែលថ្មីមានភាពច្នៃប្រឌិតសម្រាប់ក្រុមហ៊ុន មិនងាយស្រួលនោះទេ ប៉ុន្តែ អ្នកអាចលើកទឹកចិត្តទៅក្រុមការងារ ក្នុងការហ៊ានធ្វើពិសោធ៍គំនិតឬអ្វីដែលថ្មី វិភាគពីកំហុសចេញពីលទ្ធផលនៃការធ្វើពិសោធន៍ សិក្សាពីវា ហើយអភិវឌ្ឍឲ្យបានឆាប់រហ័ស នោះអ្នកនឹងបង្កើតកន្លែងការងារមួយ ពោរពេញទៅដោយបុគ្គលិកដែលសកម្ម អាចបត់បែនបាន និងសម្របខ្លួនបានលឿនទៅតាមបរិបទសង្គម។

២. កសាងក្រុមការងារមួយដែលមានភាពខ្លាំងនិងភាពអំណត់

ក្រុមហ៊ុនមួយជោគជ័យ មិនពឹងផ្អែកទៅលើផលិតផលតែមួយមុខនោះទេ ប៉ុន្តែ ក្រុមការងារទាំងអស់ក៏ដើរតួរនាទីសំខាន់ដែរ ពោលគឺពួកគាត់ត្រូវមានឆន្ទៈមោះមុតក្នុងការបំពេញការងារ មានជំនាញ និងតែងតែមានកម្លាំងចិត្តក្នុងការសម្រេចនូវគោលដៅក៏ដូចជាចក្ខុវិស័យរួម។ អ្នកគួរតែបង្កើតឲ្យមានការសហការគ្នា ការជឿទុកចិត្ត និងការលើកទឹកចិត្តធ្វើយ៉ាងណាឲ្យពួកគាត់ធ្វើការអស់ពីសមត្ថភាព។

 

៣. សិក្សាពីអាជីវកម្មរបស់ខ្លួន

លើកទឹកចិត្តបុគ្គលិក ស្នើរសុំមតិកែលម្អជានិច្ច, ការវិភាគអំពីទីផ្សារក៏ដូចជាដៃគូរប្រកួតប្រជែង​ និងព្យាយាមសិក្សាពីហានិភ័យដែលអាចកើតមាន ក៏ដូចជាប្រឈមមុខជាមួយវា ទោះបីជាមានការខាតបង់ ម្ចាស់អាជីវកម្មត្រូវប្រកាន់ជំហរជានិច្ចថា ក្រុមហ៊ុននៅតែអាចបដំណើរការបានស្របជាមួយគោលដៅវែងឆ្ងាយ។ ការគេចវេសពីហានិភ័យ ក្រុមហ៊ុនអាចប្រឈមនូវការបាត់បង់ឱកាសក្នុងទីផ្សារប្រកួតប្រជែង។

៤. តស៊ូឆ្លងកាត់ឧបសគ្គ ដោយការខិតខំ និងភាពអត់ធ្មត់
ជាអ្នកដឹកនាំ ត្រូវតែផ្តោតសំខាន់ទៅលើចក្ខុវិស័យវែងឆ្ងាយ, បំបែកបញ្ហាប្រឈមធំៗទៅជាជំហានដែលអាចគ្រប់គ្រងបាន និងប្រាកដក្នុងចិត្តថា បុគ្គលិកមានឆន្ទៈក្នុងការធ្វើការ។ ការឧស្សាហ៍ព្យាយាម ​ជាមួយ​នឹង​ភាពអត់ធ្មត់របស់អ្នកដឹកនាំ ​នឹង​ក្លាយជាគំរូដ៏មានឥទ្ធិពល ដែលតែងតែបំផុស​ស្មារតីហ្នឹងធឹង​ដល់បុគ្គលិក ក្នុងការបំពេញការងារ។

 

អត្ថបទដោយ៖ ស៊ាប ស្រីរ័ត្ន

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia