អតីតដៃស្តាំមហាសេ.ដ្ឋី Warren Buffett ផ្តាំថាបើធ្វើរឿងធំៗ ៦នេះបាន ទោះចង់ក្រក៏ពិបាកដែរ
Kan DaraSEPTEMBER 10 20251.9 K views

លោក Charlie Munger គឺជាអតីតអនុប្រធានក្រុមហ៊ុន Berkshire Hathaway ដែលទើបទទួលមរណភាពក្នុងឆ្នាំ២០២៣ ហើយក៏ជាមនុស្សម្នាក់ស្និទ្ធស្នាលបំផុតនឹងមហាសេដ្ឋី Warren Buffett ថែមទៀតផង។ ឆ្លងកាត់ពេលវេលាជីវិតជាង ៩៩ឆ្នាំ លោកតា Charlie Munger ផ្តាំឲ្យធ្វើរឿងធំៗ៦ ខាងក្រោមនេះ ទោះចង់ក្រក៏ពិបាកដែរ៖

 

១. មិនឆេវឆាវ ឬឆាប់ខឹងផ្តេសផ្តាស៖ លោក Charlie Munger បានឲ្យដឹងថា អារម្មណ៍ឆាប់ខឹងឆេវឆាវនេះ មិនផ្ដល់ផលចំណេញដល់អ្នកឡើយ តែផ្ទុយទៅវិញ វាធ្វើឲ្យអ្នកខាតបង់ ឬក៏បាត់បង់ឱកាសជាដើម។ ទាក់ទិននឹងរឿងនេះដែរ លោកបង្ហើបថា ប្រសិនបើអ្នកជាម្ចាស់ក្រុមហ៊ុន ហើយតែងតែខឹងនិងស្ដីឲ្យបុគ្គលិកពេលពួកគាត់ធ្វើអ្វីខុសនោះ អ្នកនឹងបាត់បង់ពួកគាត់នៅថ្ងៃណាមួយជាមិនខាន ដូចសុភាសិតខ្មែរពោលថា «ខឹងខុស ខឹងខាត ខឹងខូច»

 

២/. មិនចាយហួសមាឌ ក្នុងបទសម្ភាសន៍ជាមួយកម្មវិធី Quick លោក Munger បានចែករំលែកគន្លឹះជោគជ័យមួយគឺ៖ «អ្នកមិនត្រូវចំណាយប្រាក់ហួសពីចំណូលដែលរកបានឡើយ»។ តាមរយៈការរស់នៅដ៏សាមញ្ញ អ្នកអាចកាត់បន្ថយាភាពតានតឹងជុំវិញបំណុល អតិផរណា និងការចំណាយលើរបស់មិនចាំបាច់ផ្សេងៗ។ ប្រសិនបើអ្នកកំពុងចំណាយតិចជាងអ្វីដែលអ្នករកបាន អ្នកបានកសាងសំណាញ់សុវត្ថិភាពហើយវានឹងបង្កើនសាច់ប្រាក់សម្រាប់វិនិយោគ និងបង្កើតប្រាក់ចំណូលអកម្មបន្ថែមទៀត។

 

៣/. វិនិយោគឆ្លាតវ័យ៖ «វាសាមញ្ញណាស់ក្នុងការចំណាយតិចជាងអ្នករកបាន ហើយវិនិយោគដោយឆ្លាតវៃ» លោក Munger បានប្រាប់ម្ចាស់ភាគហ៊ុននៅកិច្ចប្រជុំ Berkshire Hathaway ដ៏ល្បីល្បាញមួយ។ ជាក់ស្តែងមហាសេដ្ឋី Warran Buffett លោក Munger បានធ្វើតាមទស្សនវិជ្ជានៃការកាន់កាប់លើការវិនិយោគរបស់គាត់។ លោក​បាន​បន្ត​ថា​៖ «​លុយ​ធំ​មិន​ស្ថិត​នៅក្នុង​ការ​ទិញ​លក់រយៈពេលខ្លី​ទេ ប៉ុន្តែវា​ស្ថិត​នៅ​ក្នុង​ការ​រង់ចាំ និងចេះអត់ធ្មត់ក្នុងរយៈពេលវែង»​

 

៤/. មិនបំផ្លាញក្រេឌីត៖ សម័យនេះមនុស្សឱ្យតម្លៃខ្ពស់ទៅលើក្រេឌីត ឬអាចនិយាយមួយបែបទៀតថាកេរ្តិ៍ឈ្មោះមុខមាត់ខ្លាំងណាស់។ ប្រសិនបើអ្នកធ្វើឱ្យកិត្តិយស កេរ្តិ៍ឈ្មោះរបស់អ្នកស្អុយរលួយ នោះអ្នកនឹងពិបាកក្នុងការរកស៊ីនៅក្នុងសង្គម។ ​ដូច្នេះត្រូវរស់នៅដោយរក្សាកេរ្តិ៍ឈ្មោះខ្លួនឱ្យបានល្អបំផុត។

 

៥/. បន្តការរៀនសូត្រ៖ Munger ធ្លាប់បានផ្តល់ដំបូន្មានយ៉ាងដូច្នេះថា៖ «ហ្គេមនៃជីវិតគឺជាល្បែងនៃការរៀនសូត្រដ៏អស់កល្បជានិច្ច។ អ្នកត្រូវតែបន្តរៀន ប្រសិនបើអ្នកចង់ឈ្នះ»។ បច្ចុប្បន្នការរៀនសូត្រមានច្រើនទម្រង់ ចាប់ពីក្នុងសាលា រហូតដល់ការស្តាប់ផតខាស ឬមើលវីឌីអូលើបណ្តាញសង្គមនានា ជាពិសេសគឺនៅជាមួយមនុស្សដែលមានចំណេះដឹងខ្ពស់។

 

៦/. កុំសេពគប់មនុស្សពិសពុល៖ មហាសេដ្ឋី Munger បានប្រាប់ម្ចាស់ភាគហ៊ុននៅឯកិច្ចប្រជុំមួយថា៖ «មេរៀនដ៏អស្ចារ្យមួយនៃជីវិតគឺចេញឲ្យឆ្ងាយពីមនុស្សអវិជ្ជមាន ឬក្រុមមនុស្សពុតត្បថ ប្រសិនបើកំពុងសេពគប់ត្រូវដកខ្លួនចេញឲ្យលឿនបំផុត»។ បើអ្នកធ្វើរឿងទាំងអស់នេះបាន អ្នកមានភាគរយខ្ពស់ដើម្បីទទួលបានភាពជោគជ័យ។

 

យ៉ាងណាមិញ ជីវិតរស់នៅក្នុងការប្រកួតប្រជែងនៃសម័យជឿនលឿន ទាមទារឲ្យអ្នកមានស្មារតីប្រឹងប្រែង ឈ្លាសវៃ និងដើរឲ្យទាន់និន្នាការសង្គម លើសពីនេះត្រូវធ្វើរឿងធំៗទាំង៥ខាងលើឲ្យបាន នោះអនាគតទោះចង់ក្រក៏ពិបាកដែរ៕

 

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) សៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ បញ្ជាទិញតាម👇    https://t.me/BusinessCambodiaBookាា Large    

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia