ដំណឹងល្អ! រដ្ឋកំពុងជំរុញការអភិវឌ្ឍគម្រោងអាកាសយានដ្ឋានថ្មីនៅខេត្ដ១នេះ
Bunthoeun KoemSEPTEMBER 3 202514 K views

អាកាសយានដ្ឋានរតនគិរីថ្មី ដែលស្ថិតនៅភូមិភាគឦសាននៃប្រទេសកម្ពុជា អាចនឹងលេចរូបរាងឡើងនៅពេលខាងមុខ ខណៈបច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជា តាមរយៈរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល និងស្ថាប័នដែលពាក់ព័ន្ធ បាននិងកំពុងជំរុញដល់គម្រោងអភិវឌ្ឍន៍ដ៏សំខាន់មួយនេះ។ 

542602537 122199673790046735 5402459699939756501 N

យោងតាមការចេញផ្សាយដោយរដ្ឋបាលខេត្ដបានឲ្យដឹងថា កាលពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល និងរដ្ឋបាលខេត្ដរតនគិរី បានបើកកិច្ចប្រជុំតាមរយៈប្រព័ន្ធ Zoom ស្តីពីវឌ្ឍនភាព និងនីតិវិធីបន្ទាប់សម្រាប់ការជម្រុញដល់ការអភិវឌ្ឍគម្រោងអាកាសយានដ្ឋានរតនគិរីនេះផងដែរ។ ដោយកិច្ចប្រជុំនេះមានការអញ្ជើញចូលរួមក្រោមអធិបតីភាព ឯកឧត្តម តិក សាលី រដ្ឋលេខាធិការ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល និងមានការចូលរួមពី ឯកឧត្តម ងិន ណែល ឯកឧត្ត មួង ប៉ាង អភិបាលរង នៃគណៈអភិបាលខេត្តរតនគិរី អភិបាល ស្រុកលំផាត់ និងតំណាងមន្ទីរ អង្គភាពពាក់ព័ន្ធជាច្រើនរូបទៀត។

542683735 122199673880046735 1576228330228573987 N

ប្រភពដដែលបញ្ជាក់ថា ក្រោមការយកចិត្តទុកដាក់ស្នើសុំពីសំណាក់ពីឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី ជាពិសេសរាជរដ្ឋាភិបាលកម្ពុជា ប្រជាពលរដ្ឋគ្រប់ជនជាតិក្នុងខេត្តរតនគិរីសង្ឃឹមថាគម្រោងនេះនឹងលេចចេញជារូបរាងឡើងឆាប់ៗ ដើម្បីទាក់ទាញអ្នកវិនិយោគ និងកំណើនភ្ញៀវទេសចរណ៍ ហើយផ្តល់ឱកាសការងារ ក្នុងនោះអ្នកប្រកបរបរក្រៅប្រព័ន្ធដូចជា រថយន្តតាក់ស៊ី អ្នករត់ម៉ូតូ រ៉ឺម៉កកង់៣ នឹងទទួលបានផលប្រយោជន៍ពីគម្រោងនេះផងដែរ។

460839686 3319630271507256 590074104807558908 N

ជាមួយគ្នានេះដែរ តាមការបញ្ជាក់ពីឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី លើបណ្ដាញសង្គម នៅថ្ងៃទី៣ ខែកញ្ញា នេះបានសរសេរថា «មិនយូរទេយើងនឹងមានព្រលានយន្តហោះនៅខេត្តយើងហើយទីតាំងនោះក៏កៀកនឹងមណ្ឌលគិរី និងស្ទឹងត្រែងផងដែរ»។ គួរជម្រាបដែរថា គម្រោងអភិវឌ្ឍន៍អាកាសយានដ្ឋានរតនគិរីនេះ គឺមានទីតាំងស្ថិតនៅក្នុងភូមិសាស្ត្រភូមិថ្មី ឃុំ​ជ័យ​ឧត្តម ស្រុកលំផាត់ ខេត្តរតនគិរី ដែលមានផ្ទៃដីសរុបជាង ១៩០០ ហិកតា៕ 

 

536281910 773568768760147 177534358569961122 N

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia