ទុរេនគឺជាដំណាំមួយដ៏ពេញនិយមខ្លាំងសម្រាប់ប្រជាកសិករខ្មែរនាពេលបច្ចុប្បន្ន ដោយសារតែប្រភេទដំណាំនេះមានតម្លៃថ្លៃ និងមានទីផ្សារធំទូលាយ។ ប៉ុន្តែបើយើងក្រឡេកទៅមើលការដាំវិញ មិនងាយស្រួលនោះទេក៏ព្រោះវាត្រូវការពេលយូរទើបទទួលបានផល ការចំណាយច្រើន ជាពិសេសប្រឈមមុខនឹងជំងឺបុសទឹកដំបៅដើម ឬ Phytophthora ដែលបណ្តាលអោយមានការបាត់បង់ទិន្នផលនិងខាតប្រាក់ចំណេញ។
យ៉ាងណាមិញ ទាំងនេះមិនមែនជាបញ្ហាទៀតនោះទេដោយនៅ ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៥ នេះក្រុមហ៊ុន Corteva Agriscience ដែលជាក្រុមហ៊ុនថ្នាំគីមីកសិកម្ម និងគ្រាប់ពូជដ៏ធំបំផុតមួយរបស់សហរដ្ឋអាមេរិក បានប្រារព្ធកម្មវិធីសិក្ខាសាលាស្តីអំពី "ដំណោះស្រាយលើដំណាំទុរេន និងសម្ពោធផលិតផល ZORVEC Encantia" នៅក្នុងប្រទេសកម្ពុជាដោយមានការចូលរួមពីម្ចាស់ចំការទុរេនមកពីបណ្តាខេត្ត បាត់ដំបង កំពត និងកំពង់ចាម និងក្រោយអធិតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត ងិន ឆាយ (H.E. Dr. Ngin Chhay) ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានកសិកម្ម (Director General of GDA)។
ដោយឡែកក្រៅពី ថ្នាំព្យាបាលជំងឺផ្សិត ZORVEC Encantia ក្រុមហ៊ុន Corteva Agriscience ក៏មានផលិតផលថ្នាំផ្សេងទៀតសម្រាប់ដំណាំលោកអ្នកដើម្បីដំណាំទទួលបានទិន្នផលច្រើនជាងមុន, កាត់បន្ថយការជ្រុះកញ្ជុំផ្កា, ចេញត្រួយច្រើន និងភ្លឺរលោងស្អាត, ផ្កាលូតលាស់បានល្អ, កាន់ក្តិបនិងផ្លែ, មានក្រឡាបៃតងស្រស់, ទងផ្លែរឹងមាំគ្នាប្រេះ, គ្មានចៃនិងទ្រីបបំផ្លាញ ផ្លែធំស្អាតមានតម្លៃខ្ពស់។
គួរជម្រាបផងដែរថា ក្រុមហ៊ុន Corteva Agriscience គឺជាក្រុមហ៊ុនកសិកម្មលំដាប់ពិភពលោកឈានមុខគេមួយក្នុងការរុករកឃើញនូវ ផលិតផល (ថ្នាំគីមី និងពូជ) និងបច្ចេកវិទ្យថ្មីៗ។ ក្រុមហ៊ុន Corteva Agriscience ត្រូវការរួមបញ្ជូលគ្នាជាផ្លូវការនៅក្នុងផ្នែកសិកម្មនៅតាំងពីឆ្នាំ២០១៨ ដោយមានការចូលរួមពីក្រុមហ៊ុនដើមគឺ DOW-DUPONT ខណ:ក្រុមហ៊ុន DOW-DUPONT នេះមានវត្តមាននៅក្នុងប្រទេសកម្ពុជាតាំងពីឆ្នាំ២០0៨ មកម្លេះ។ បេសកកម្មរបស់ក្រុមហ៊ុនគឺ “ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់កសិករ និងសហគមន៍ទូទាំងពិភពលោក”។
សម្រាប់ព័ត៌មានបន្ថែមទំនាក់ទំនងទៅកាន់លេខទូរស័ព្ទ៖
បច្ចេកទេស ៖ 089973123
ផ្នែកលក់ ៖ 077417317 / 015996363