ដើម្បីអបអរ ការបើកសាខាផ្លូវ 2004 ថ្មីៗនេះ ផ្សារទំនើប Super Duper បានធ្វើការបរិច្ចាគ ទឹកប្រាក់ចំនួន $10,000 ទៅកាន់មន្ទីរពេទ្យគន្ធបុប្ផា ដែលជាមន្ទីរពេទ្យកុមារឈានមុខគេក្នុងប្រទេសកម្ពុជា ដែលផ្តល់ការថែទាំសុខភាពដោយឥតគិតថ្លៃ ប្រកបដោយគុណភាពដល់កុមារដែលត្រូវការជំនួយផ្នែកសុខភាព។ការបរិច្ចាគនេះ បានធ្វើឡើងផ្ទាល់ជាមួយលោក អគ្គនាយកមន្ទីរពេទ្យគន្ធបុប្ផា វេជ្ជបណ្ឌិត Denis Laurent ។
អ្នកតំណាង ផ្សារទំនើប Super Duper បានផ្តល់បទសម្ភាធន៌ថា “នេះមិនមែនជាលើកទី1 ដែលពួកយើង បានធ្វើការបរិច្ចាគទៅកាន់មន្ទីរពេទ្យគន្ធបុប្ផាឡើយ។ មូលហេតុដែលពួកយើងសម្រេចបន្តធ្វើការបរិច្ចាគមកកាន់ មន្ទីរពេទ្យគន្ធបុប្ផាម្តងទៀតនេះ ដោយសារតែ មន្ទីរពេទ្យមួយនេះ ដើរតួយ៉ាងសំខាន់ក្នុងការផ្តល់សេវាថែទាំ និងព្យាបាលសុខភាពឥតគិតថ្លៃទៅកាន់កុមារកម្ពុជាយ៉ាងច្រើនអ្នក។ នៅផ្សារទំនើបSuper Duper ពួកយើងតែងតែព្យាយាមស្វែងរកវិធីសាស្រ្ដ និងមធ្យោបាយដើម្បីរួមចំណែក ជួយដល់សង្គមវិញជានិច្ច ហើយការបរិច្ចាគនេះ ជាសក្ខីភាពមួយដែលបញ្ជាក់ពីកិច្ចខិតខំស្វះស្វែង ក្នុងការផ្តល់អោយជាភាពវិជ្ជមានមកកាន់សង្គមមួយនេះវិញ។
ការបរិច្ចាគនេះ ធ្វើឡើងស្របពេលជាមួយនឹងការបើកដំណើរការ ផ្សារទំនើប Super Duper សាខាថ្មីនៅផ្លូវ2004 ដែលជាការពង្រីកវត្តមានផ្សារទំនើប Super Duper កាន់តែធំឡើងនៅក្នុង រាជធានីភ្នំពេញ។ គួរបញ្ជាក់ផងដែរថា សាខាថ្មីនេះ ផ្តល់នូវភាពងាយស្រួលដែលលោកអ្នកអាច ទំនិញរាប់ម៉ឺនមុខ ប្រកបដោយសេវាកម្មរួសរាយរាក់ទាក់ ក៏គួរអោយបញ្ជាក់ផងដែរថា ផ្សារទំនើប Super Duper បើកដំណើរការ 24ម៉ោងជារៀងរាល់ថ្ងៃ។
តាមរយៈការបរិច្ចាគសប្បុរសនេះ, ផ្សារទំនើប Super Duper មិនត្រឹមតែពង្រឹង ទំនាក់ទំនងដ៏ស្អិតរមួតជាមួយ សហគមន៏ប៉ុណ្ណោះទេ ប៉ុន្តែ ថែមទាំងជួយ ដល់សុខមាលភាពរបស់កុមារកម្ពុជាផងដែរ។ មូលនិធិនេះនឹងជួយមន្ទីរពេទ្យគន្ធបុប្ផាបន្តបេសកកម្មដ៏សំខាន់របស់ខ្លួនក្នុងការផ្តល់សេវាថែទាំសុខភាពប្រកបដោយគុណភាព ឥតគិតថ្លៃដល់កុមារនៅទូទាំងប្រទេស។
Super Duper Supermarket Donates $10,000 to Support Kantha Bopha Hospital to Celebrate New Branch Opening
To celebrate Super Duper Supermarket's new branch opening on Street 2004, the Super Duper team has donated $10,000 to Kantha Bopha Hospital. Kantha Bopha is a leading children’s hospital in Cambodia known for providing free, quality healthcare to children in need. The donation was presented directly to Dr. Denis Laurent, the hospital’s director, reaffirming Super Duper’s commitment to supporting vital community services.
A Super Duper representative said, "This is not the first time we have donated to Kantha Bopha Hospital. We chose to support the hospital again because it plays an essential role in providing free healthcare to all Cambodian children. At Super Duper, we continually seek meaningful ways to give back to the community. This donation reflects our ongoing commitment to making a positive impact on society."
The donation coincided with the recent opening of Super Duper’s new branch on Street 2004 in Phnom Penh, expanding the supermarket’s presence in the city. This new location offers convenient access to a wide selection of grocery products in a clean, customer-friendly environment and is open 24 hours, complementing Super Duper’s existing stores that also operate around the clock.
With this generous donation, Super Duper Supermarket not only strengthens its community relationships but also actively supports the welfare of Cambodian children. The funds will help Kantha Bopha Hospital continue its vital mission of delivering free, quality medical care to children across the country.