លុយអត់គ្រប់អត់បញ្ហា! ធនាគារក្នុងស្រុកធំ២ ឲ្យខ្ចីទិញទំនិញ ចាំបង់លុយពេលក្រោយ មិនបាច់មានទ្រព្យធានា
Toeuy HongMARCH 18 2025489 views

ពេលខ្លះ អ្នកមានតម្រូវការលុយទិញរបស់របរផ្សេងៗសម្រាប់ប្រើប្រាស់នៅក្នុងការរស់នៅប៉ុន្ដែខ្វះខាតសាច់ប្រាក់ដើម្បីទិញទំនិញរបស់ទាំងនោះ។ ជុំវិញបញ្ហាខ្វះខាតលុយនេះដែរ ធនាគារវីងនិងធនគារ អេស៊ីលីដាបានបញ្ចេញសេវាកម្មថ្មីឲ្យអតិថិជនអាចទិញទំនិញហើយធ្វើការបង់សងពេលក្រោយបាន។

 

. ធនាគារវីង

ធនាគារវីងបានបញ្ចេញសេវាកម្មថ្មីសម្រាប់អតិថិជនរបស់ខ្លួនដែលឈ្មោះថា” រំលស់ឌីជីថល” ដែលអនុញ្ញាតឲ្យអតិថិជនរបស់ធនាគារវីងអាចទិញទំនិញហើយអាចបង់រំលស់តាមក្រោយបាន។

 

សេវារំលស់​ឌីជីថល ​របស់ធនាគារវីងអនុញ្ញាត​ឱ្យ​លោកអ្នក​ធ្វើការ​​ទិញទំនិញបានភា្លមៗ ​ហើយទូទាត់ប្រាក់ត្រឡប់មកវិញនៅពេលក្រោយ​តាមរយៈការជ្រើសរើស​រយៈ​ពេល​ពេលបង់​រំលស់​ដែលអាច​បត់បែនបាន។  សេវាថ្មីនេះ​នឹង​ធ្វើ​ឱ្យ​មាន​ភាពងាយ​ស្រួល​ជាងមុន​ក្នុង​ការទិញ​ផលិតផលដែលលោកអ្នកចង់បាន ដោយមិនតម្រូវ​ឱ្យមានប្រាក់​គ្រប់គ្រាន់​ដើម្បី​បញ្ជា​ទិញនោះ​ឡើយ។

 

ដូច្នេះបើអ្នកខ្វះខាតលុយហើយត្រូវការទិញនៃសម្ភារៈប្រើប្រាស់, ឧបករណ៍ប្រើប្រាស់ក្នុងផ្ទះ ឬឧបករណ៍ប្រើប្រាស់​​សម្រាប់​​ជីវិតប្រចាំថ្ងៃនោះ សេវារំលស់ឌីជីថលរបស់ធនាគារ វីង ផ្តល់ជូននូវដំណោះស្រាយ​ដ៏ងាយ​ស្រួល​ដែល​ជួយលោកអ្នកបញ្ជាទិញទំនិញប្រកបដោយទំនុកចិត្ត ដោយមិនតម្រូវឱ្យមានប្រាក់តម្កល់ឡើយពោលគឺអ្នកអាចបញ្ជទំនិញផ្សេងៗហើយអាចបង់រំលស់តាមក្រោយជាមួយមានភាពបត់បែននៃការបង់សង។

 សេវាកម្មនេះផ្តោតលើការទូទាត់វិក័យបត្រនៅលើកម្មវិធីធនាគារវីង បញ្ចូលកាតទូរស័ព្ទ ការបញ្ជាទិញទំនិញលើ WingMall និងការស្គេន KHQR ជាមួយពាណិជ្ជករដៃគូធនាគារវីង។ មុខងារមួយនេះទទួលបាននៅពេលការទូទាត់ដោយមានសមតុល្យគណនីមិនគ្រប់គ្រាន។  សម្រាប់ព័ត៌មានលម្អិតពីសេវាកម្ម” រំលស់ឌីជីថល” អាចចុចនៅទីនេះ

 

. ធនាគារ អេស៊ីលីដា

 ធនាគារ អេស៊ីលីដាសេវាកម្មថ្មីដែលមានឈ្មោះថាឥណទានBNPL។ ឥណទាន BNPL គឺជាឥណទានមួយប្រភេទសម្រាប់ទិញទំនិញឬសេវាកម្មដែលអតិថិជនអាចប្រើប្រាស់ឥណទានរបស់ធនាគារ អេស៊ីលីដាដើម្បីទិញទំនិញឬសេវាកម្ម ហើយអាចទូទាត់សងទៅធនាគារនៅពេលក្រោយទៅតាមដំណាក់កាល។

 

ចំពោះការស្នើសុំឥណទានBNPL ដើម្បីទិញទំនិញគឺធ្វើឡើងតាមរយៈឌីជីថលនៅក្នុងApp របស់ធនាគារ អេស៊ីលីដាផ្ទាល់តែម្ដង។ ហើយលក្ខណៈពិសេសរបស់ឥណទានBNPL គឺអ្នកអាចខ្ចីបានរហូតដល់ទៅ៤លានរៀល( ១ពានដុល្លារ)។

 

អតិថិជនរបស់ អេស៊ីលីដាអាចស្នើសុំឥណទានBNPL យកទៅទិញសម្ភារប្រើប្រាស់ដូចជាម៉ាស៊ីនត្រជាក់របស់ក្រុមហ៊ុន ដាយគីនដែលជាក្រមហ៊ុនជប៉ុនមានឈ្មោះល្បីល្បាញដែលផ្គត់ផ្គង់នូវសម្ភារប្រើប្រាស់និងឧបករណ៍ប្រកបដោយគុណភាពខ្ពស់។

 

គួរបញ្ជាក់ផងដែរ ឥណទានBNPL របស់អេស៊ីលីដាគឺអតិថិជនអាចស្នើសុំសម្រាប់តែទិញសម្ភារនិងរបស់ប្រើប្រាស់ពីក្រុមហ៊ុនដាយគីនតែប៉ុណ្ណោះ។ ហើយអ្នកដែលអាចស្នើឥណទាននេះគឺជាអតិថិជនអេស៊ីលីដាដែលបានdownload App អេស៊ីលីដាយកទៅប្រើយ៉ាងតិចរយៈពេល៦ខែ៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia