មិនគួរឱ្យជឿ! គ្រុឌផ្លាស់ប្ដូរជីវិតអ្នកស្រុករមាសហែក! ទើបបញ្ចេញរង្វាន់ធំ (១០០លា.នរៀល ៥០លា.ន ២០លា.ន) ថ្ងៃមុនសោះ បងស្រីកសិករកម្សត់ក្លាយជាម្ចាស់សំណាង ២០លា.នរៀល
Daneth MechMARCH 18 2025

សុបិន​ក្លាយ​ជា​ការ​ពិត! គ្រុឌ​ផ្លាស់​ប្ដូរ​ជីវិត​អ្នកស្រុក​រមាសហែក ទើប​បញ្ចេញ​រង្វាន់​ធំ (១០០​លាន​រៀល ៥០​លាន ២០​លាន) ថ្ងៃ​មុន​សោះ បងស្រី​កសិករ​កម្សត់​ក្លាយ​ជា​ម្ចាស់​សំណាង ២០​លាន​រៀល ក្នុង​កម្មវិធី "គាស់​គ្រុឌ​ឈ្នះ​ម៉ូតូ"។

បន្ទាប់​ពី​ចែក​សំណាង​រាប់​រយ​លាន​រៀល និង​ម៉ូតូ​ជា​ច្រើន​គ្រឿង​ដល់​អ្នក​ខេត្ត​ពោធិ៍សាត់ តាកែវ ព្រៃវែង ពេល​នេះ​គ្រុឌ​បន្ត​ចែក​សំណាង​ដល់​អ្នក​ស្វាយរៀង​វិញ​ម្ដង។ អ្នក​ចូល​រួម​រាប់​ពាន់​នាក់​បាន​មក​ឈរ​តម្រង់​ជួរ​ទទួល​បាន​រង្វាន់​តូច​ធំ យ៉ាង​សប្បាយ​រីករាយ​កាលពី​ថ្ងៃ​ទី​ ១៦ មីនា ២០២៥ កន្លង​ទៅ​នេះ។

Photo 2025 03 18 16 01 57 (2)

Photo 2025 03 18 16 01 56

Photo 2025 03 18 16 01 55 

ស្នាម​ញញឹម​ និង​ទឹក​ភ្នែក​នៃ​ក្តី​រំភើប​លើ​ផ្ទៃ​មុខ​បងស្រី​កសិករ ដែល​ស្រែក​ហ៊ោ​យ៉ាង​ខ្លាំង ក្រោយ​គាស់​ក្រវិល​កំប៉ុង​ស្រាបៀរ​គ្រុឌ​ឃើញ​រង្វាន់ ២០​លាន​រៀល​ភ្លាមៗ។ ស្ទើរ​តែ​មិន​ជឿ​នឹង​ភ្នែក​ទេ! គាត់​បាន​ហៅ​អ្នក​នៅ​ជិត​នោះ​ឱ្យ​ជួយ​មើល ព្រោះ​មិន​ដឹង​ថា​ជា​ការ​ពិត ឬ​ជា​សុបិន​ទេ គាត់​បាន​រៀបរាប់​ទាំង​ញញឹម។

ដោយ​មាន​ជីវភាព​ដ៏​ខ្វះ​ខាត​រក​ព្រឹក​ខ្វះ​ល្ងាច ស្រាប់តែ​គ្រុឌ​ផ្លាស់​ប្ដូរ​ជីវិត​គាត់​មួយ​រំពេច។ ទឹក​ប្រាក់​ដ៏​ច្រើន​នេះ គាត់​នឹង​យក​ទៅ​សង​បំណុល​ធនាគារ បង់​សាលា​ឱ្យ​កូន និង​ទុក​មួយ​ចំនួន​ដើម្បី​បើក​របរ​រកស៊ី​តូច​តាច ជួយ​សម្រួល​ជីវភាព​គ្រួសារ​ឱ្យ​ប្រសើរ​ជាង​មុន។ នេះ​មិន​មែន​ទី​មួយ​ទេ! គ្រុឌ​បាន​ផ្ដល់​សំណាង​ជូន​ដល់​អតិថិជន និង​បាន​ផ្លាស់​ប្ដូរ​ជីវិត​ឱ្យ​កាន់​តែ​ល្អ​ប្រសើរ​ឡើង​ជាង​មុន​ជា​ច្រើន​មក​ហើយ។

Photo 2025 03 18 16 01 59 (3)

Photo 2025 03 18 16 01 57

អ្នក​មិន​ទាន់​បាន​ឈ្នះ កុំ​ទាន់​អស់​សង្ឃឹម! គ្រុឌ​នៅ​មាន​រង្វាន់ ១០០​លាន ៥០​លាន និង​ ២០​លាន​ជា​ច្រើន​រង្វាន់ ឡាន​ខ្លាញ់គោ ម៉ូតូ​រាប់​ពាន់​គ្រឿង និង​ស្រាបៀរ​រាប់​លាន​កំប៉ុង​ទៀត។ គ្រាន់​តែ​រង្វាន់​ម៉ូតូ គ្រុឌ​ចែក​ជូន​អតិថិជន​រាប់​ពាន់​គ្រឿង​ហើយ! បើ​គិត​ជា​ថ្ងៃ គឺ​ច្រើន​ជាង​មួយ​គ្រឿង​ក្នុង​មួយ​ថ្ងៃៗ។

ក្រុមហ៊ុន វឌ្ឍនៈ ប៊្រូវើរី បង្ហាញ​ឱ្យ​ឃើញ​ពី​ការ​ផ្ដល់​សំណាង​យ៉ាង​សន្ធឹក​សន្ធាប់​ដល់​អ្នក​គាំទ្រ។ បង​ប្អូន​គាំទ្រ​ផលិតផល​របស់​ក្រុមហ៊ុន វឌ្ឍនៈ ប៊្រូវើរី គឺ​គាំទ្រ​ផលិតផល​ខ្មែរ ជួយ​ជំរុញ​សេដ្ឋកិច្ច​ជាតិ។ គ្រុឌ​តែង​តែ​នាំ​មក​នូវ​ភាព​រីករាយ​គ្រប់​កម្មវិធី​ជួប​ជុំ​ទាំងអស់។ "ពេលវេលាល្អ ពេលវេលាជាមួយគ្រុឌ!"

Photo 2025 03 18 16 01 59

Photo 2025 03 18 16 01 59 (2)

Photo 2025 03 18 16 01 58

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia