ចង់ធ្វើ.ការខាងធនាគារទេ? នេះជាប្រា.ក់ខែ បុគ្គលិកធនាគារខ្មែរទទួលបាន តាមមុខតំណែងនីមួយៗ
Kan DaraJUNE 26 202547.4 K views

នៅឆ្នាំ ២០២៥ ប្រាក់ខែអ្នកធ្វើការវិស័យធនាគារក្នុងប្រទេសកម្ពុជា បានបន្តកើនឡើងគួរឲ្យកត់សម្គាល់ ដោយសារជីវភាពសង្គម ការវិនិយោគបន្ថែម និងការប្រកួតប្រជែងរវាងធនាគារផ្សេងៗ។ ខាងក្រោមនេះ គឺជាប្រាក់ខែរបស់បុគ្គលិកធនាគារ តាមមុខតំណែងនីមួយៗ យោងតាមការសិក្សារបស់ World Salaries៖

ប្រាក់ខែជាមធ្យម៖

  • ប្រាក់ខែសរុបជាមធ្យមរបស់បុគ្គលិកធនាគារនៅកម្ពុជា ស្ថិតនៅចន្លោះ ១.១៤លានរៀន ដល់ ៣.៩៤លានរៀល ក្នុងមួយខែ។
  • ១០% នៃបុគ្គលិកទទួលបានប្រាក់ខែខ្ពស់ជាង ៤.២លានរៀល ក្នុងមួយខែ។
  • ប្រាក់ខែតាមតួនាទី៖

    ១/. បុគ្គលិកផ្នែក Teller៖ ទទួលបានប្រាក់ខែចាប់ពី ៦៧៥,០០០ រៀល ដល់ ២,១៥០,០០០ រៀល និងប្រាក់ខែគិតជាមធ្យម ១,៣៨០,០០០ រៀល (ប្រហែល ៣៤០ដុល្លារ)។ ចំពោះលក្ខណៈការងារគឺ ទទួល និងផ្ទេរប្រាក់ អាចទំនាក់ទំនងជាមួយអតិថិជនប្រចាំថ្ងៃ។

    ២/. បុគ្គលិកផ្នែក Bank Clerk៖ ទទួលបានប្រាក់ខែចាប់ពី ៥៥៧,០០០ រៀល ដល់ ១,៩៣០,០០០ រៀល និងប្រាក់ខែគិតជាមធ្យម ១,២១០,០០០ រៀល (ប្រហែល ៣០០ដុល្លារ)។ ចំពោះលក្ខណៈការងារ រៀបចំឯកសារហិរញ្ញវត្ថុ បំពេញទម្រង់ និងកត់ត្រាប្រតិបត្តិការនានា។

    ៣/. Loan Officer / Credit Officer (មន្រ្តីឥណទាន)៖ ទទួលបានប្រាក់ខែចន្លោះពី ១,៥០០,០០០ រៀល ដល់ ២,៨០០,០០០ រៀល។ ចំពោះលក្ខណៈការងារគឺ ពិនិត្យឯកសារអតិថិជន ពិភាក្សាឥណទាន និងតាមដានការសងប្រាក់។

    ៤/. Credit Analyst (អ្នកវិភាគឥណទាន)៖ ទទួលបានប្រាក់ខែប្រហែល ២,៥០០,០០០ រៀល ដល់ ៤,២០០,០០០ រៀល។ លក្ខណៈការងារគឺ វិភាគសមត្ថភាពបង់ប្រាក់របស់អតិថិជន និងធ្វើរបាយការណ៍សុវត្ថិភាពឥណទាន។

    ៥/. ជំនួយការប្រធានសាខា៖ ទទួលបានប្រាក់ខែចាប់ពី ៣,២០០,០០០ រៀល ដល់ ៥,០០០,០០០ រៀល។ លក្ខណៈការងារគឺ ជួយគ្រប់គ្រងប្រតិបត្តិការសាខា និងដឹកនាំបុគ្គលិក។

    ៦/. ប្រធានសាខា៖ ទទួលបានប្រាក់ខែចន្លោះពី ៦,០០០,០០០ រៀល ដល់ ១១,០០០,០០០ រៀល។ ចំពោះលក្ខខណ្ឌការងារគឺ គ្រប់គ្រងសាខាទាំងស្រុង ដោយត្រូវធ្វើរបាយការណ៍ទៅកាន់ស្នាក់ការកណ្តាល។

    យ៉ាងណាមិញ ប្រាក់ខែគឺអាស្រ័យទៅលើចំណេះដឹង បទពិសោធន៍ និងក្រុមហ៊ុនដែលអ្នកធ្វើការ។ ក្រៅពីប្រាក់ខែ បុគ្គលិកធនាគារអាចទទួលបានអត្ថប្រយោជន៍ជាច្រើនដូចជា ប្រាក់ខែទី ១៣ និងប្រាក់បន្ថែមជាពិសេស, ប្រាក់បំណាច់អតីតភាព, ការធានារ៉ាប់រងសុខភាព, សេវាកម្មឥណទានពិសេសសម្រាប់បុគ្គលិក និងប្រាក់ឧបត្ថម្ភសាំងជាដើម។

    គួរជម្រាបផងដែរថា ប្រសិនបើបងប្អូនកំពុងស្វែងរកការងារពេញម៉ោង (Full Time) ឬក្រៅម៉ោង (Part Time) អាចចូលទៅកាន់គេហទំព័រ Khmer24 ដែលសម្បូរទៅដោយឱកាសការងារជាច្រើន ស្របតាមជំនាញ និងតម្រូវការរបស់បងប្អូន ឬអាចទាក់ទងតាមរយៈទូរស័ព្ទលេខ: 092724724 / 081724724 / 093724724៕

    ដ

    អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) សៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ បញ្ជាទិញតាម👇    https://t.me/BusinessCambodiaBookាា Large

    Footer Background
    Business Cambodia
    បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
    © 2025 Baksey Media. All Rights Reserved.
    Developed by: Technology Cambodia