AIS បើកប្រកួតគូរគំនូរ និងតាំងពិព័រណ៍ស្នាដៃសិស្សលើកទី១៧ នៅថ្ងៃទី២៨នេះ នៅសាខាសែនសុខ រាជធានីភ្នំពេញ ខេត្តសៀមរាប និងតាកែវ

ភ្នំពេញ​៖ សាលារៀន អន្តរទ្វីប អាមេរិកាំង (AIS)  នឹងបើកការប្រកួតគូរគំនូរ និងតាំងពិព័រណ៍ស្នាដៃសិស្សលើកទី១៧ ប្រចាំឆ្នាំ២០២៤-២០២៥ នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥ រួមគ្នាក្នុងពេលតែមួយ សម្រាប់សាខាទាំង១០នៅរាជធានីភ្នំពេញ ដោយរៀបចំនៅក្នុងបរិវេណអគារមជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាសែនសុខ ខណៈដែល២ទីតាំងទៀត រៀបចំនៅខេត្តសៀមរាប និងតាកែវ។

ក្នុងឱកាសបើកការប្រកួតគូរគំនូរ និងតាំងពិព័រណ៍ស្នាដៃសិស្សលើកទី១៧ ប្រចាំឆ្នាំ២០២៤-២០២៥នេះ រំពឹងថានឹងមានអ្នកចូលរួមទស្សនា ទាំងសិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ មាតាបិតា អ្នកអាណាព្យាលបាល ប្រមាណ១០០០០នាក់នៅរាជធានីភ្នំពេញ និងមានការចូលរួមជាច្រើនកុះករនៅខេត្តសៀមរាប និងខេត្តតាកែវ។

២

សម្រាប់ការប្រកួតគូរគំនូរ និងតាំងពិព័រណ៍ស្នាដៃសិស្ស បែបវិទ្យាសាស្រ្តពិត សង្គម បច្ចេកវិទ្យា​និងស្នាដៃគំនូរ មានសិស្សានុសិស្សចូលរួមប្រកួតដណ្តើមជ័យលាភីចំនួន ៥០៧ ក្រុម។ ហេតុនេះគណៈគ្រប់គ្រងសាលារៀន អន្តរទ្វីប អាមេរិកាំង សូមគោរពអញ្ជើញ មាតាបិតា អ្នកអាណាព្យាបាល សិស្សានុសិស្ស និងសាធារណជនចូលរួមឱ្យបានច្រើនកុះករ ដើម្បីទទួលបាននូវបទពិសោធ ក៏ដូចជាចំណេះដឹងផ្សេងៗពី សាលារៀន អន្តរទ្វីប អាមេរិកាំង។

៣

កុំភ្លេចជួបគ្នានៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥ នៅទីតាំងសាខាសែនសុខ រាជធានីភ្នំពេញ ខេត្តសៀមរាប និងខេត្តតាកែវ វេលាម៉ោង​០៧:០០នាទីព្រឹក រហូតដល់ម៉ោង០៥:០០នាទីល្ងាច។

សូមបញ្ជាក់បន្ថែមថា សម្រាប់បវេសនកាលឆ្នាំសិក្សាថ្មី ២០២៥-២០២៦ ឥឡូវនេះ AIS កំពុងផ្ដល់អាហារូបករណ៍ពិសេសរហូតដល់ ២៥% សម្រាប់សិស្សដែលចុះឈ្មោះសិក្សានៅសាខា ច្បារអំពៅ និងទួលសង្កែ ខេត្តតាកែវ និងសៀមរាប។ ការផ្តល់ជូននេះមានកំណត់ ចាប់ពីថ្ងៃជូនដំណឹងរហូតដល់ថ្ងៃទី ៣០ ខែសីហា ឆ្នាំ២០២៥ ប៉ុណ្ណោះ។ ការចូលរៀនត្រៀម និងធ្វើតេស្តចូលរៀន ត្រូវបានផ្ដល់ឱ្យដោយឥតគិតថ្លៃផងដែរ។

4

ក្រៅពីនេះ AIS ក៏មានអាហារូបករណ៍រហូតដល់ ៤០% សម្រាប់សិស្សថ្មីដែលចុះឈ្មោះចូលរៀននៅមជ្ឈមណ្ឌល អេ អាយ អាយ សិក្សាភាសាអង់គ្លេស និងចិន។ រីឯសិស្សដែលប្រើសេវាដឹកជញ្ជូន ក៏អាចទទួលបានការបញ្ចុះថ្លៃ២០%  និងសិស្សរៀនបច្ចុប្បន្ន នៅទីតាំងសាខាទាំង៤ខាងលើ ក៏អាចទទួលបានអាហារូបករណ៍១០% រួមទាំង បុត្រធីតារបស់អតីតសិស្ស​ ក៏ទទួលបានអាហារូបករណ៍១០% ផងដែរ។

5

សូមកុំឱ្យឱកាសដ៏ល្អនេះកន្លងផុត! ចុះឈ្មោះឥឡូវនេះ ដោយទំនាក់ទំនងទៅកាន់លេខទូរសព្ទ ០៩៣ ២១៧ ២១៧ / ០១១ ៣៨៨ ៨៦៨ ឬអាចចូលទៅកាន់គេហទំព័រ www.ais.edu.kh/25-26 សម្រាប់ព័ត៌មានលម្អិតនៃសាខានីមួយៗ។ ចាប់ផ្តើមអនាគតរបស់កូនលោកអ្នក ជាមួយការអប់រំស្តង់ដាអន្តរជាតិ បែបខ្មែរ-អាមេរិកាំងដំបូងគេបង្អស់ នៅក្នុងព្រះរាជាណាចក្រកម្ពុជា!

6

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia