ស្អាតទំនើប! នេះជាគំរូប្លង់នៃគម្រោងទីក្រុងរណបថ្មីទំហំ ២១០ «មេគង្គឃី» ដែលស្ថិតនៅក្បែររាជធានីភ្នំពេញ
Bunthoeun KoemJUNE 26 20256 views

ដូចប្រិយមិត្ដបានជ្រាបរួចមកហើយថា កាលពីពាក់កណ្ដាលខែធ្នូ ឆ្នាំ២០២៤ កន្លងទៅ ក្រុមហ៊ុនធីភី ម៉ូរ៉ាល់ គ្រុប (TP Moral Group) បានបើកការដ្ឋានសាងសង់ទីក្រុងមេគង្គឃី ដែលជាទីក្រុងរណបថ្មី១ ស្ថិតនៅតំបន់អរិយក្សក្រ តាមបណ្ដោយដងទន្លេមេគង្គ។

ក្នុងនោះដែរ តាមការបញ្ជាក់ពីក្រុមហ៊ុន ធីភី ម៉ូរ៉ាល់ គ្រុប បានឲ្យដឹងថា គម្រោងទីក្រុងមេគង្គឃី នេះមានទំហំ ២១០ ហិកតា មានទីតាំងស្ថិតនៅតាមបណ្ដោយមាត់ទន្លេមេគង្គ ក្នុងភូមិខ្សាច់ សង្កាត់អរិយក្សត្រ ក្រុងអរិយក្សត្រ ខេត្ដកណ្ដាល។

A70b029e 4d21 49a1 9e48 E44ca59a05e6

ដោយក្នុងនោះផ្ទៃដី ១៤០ ហិកតានៃគម្រោងទាំងមូល ក្រុមហ៊ុននឹងធ្វើការអភិវឌ្ឍន៍ជាអគារពាណិជ្ជកម្ម ផ្សារទំនើប មណ្ឌលអប់រំ មណ្ឌលទេសចរណ៍ និងសណ្ឋាគារស្ដង់ដារអន្ដរជាតិជាដើម។ ដោយឡែកផ្ទៃដីចំនួន ៧០ ហិកតាទៀតក្រុមហ៊ុននឹងអភិវឌ្ឍន៍សេដ្ឋារចនាសម្ព័ន្ធដូជា ផ្លូវ សួនច្បារសាធារណៈ កន្លែងហាត់ប្រាណ និងរៀបចំតំបន់សួនច្បារបៃតង​តាមដងទន្លេដ៏ធំទូលាយផងដែរ។

28e0ed7f C4b2 4550 Af1d 4ae0821c2584

យ៉ាងណា មុននឹងគម្រោងទីក្រុងមេគង្គឃី លេចរូបរាងឡើងទាំងស្រុង ក្រុមហ៊ុន ធីភី ម៉ូរ៉ាល់ គ្រុប ក៏បានបង្ហាញពីគំរូបប្លង់នៃគម្រោងទីក្រុងរណបថ្មីរបស់ខ្លួននេះផងដែរ ដោយមើលទៅមានភាពទំនើប និងស្រស់ស្អាត មិនចាញ់ទីក្រុងរណបដទៃផ្សេងឡើយ។ ដូច្នេះកុំឲ្យខាតពេលវេលាយូរសូមទស្សនាវីដូអូនៃគំរូប្លង់នៃគម្រោងទីក្រុងថ្មីនេះដូចខាងក្រោម៖

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia