អ្នកចូលចិត្តអានមិនគួររំលង! ពិព័រណ៍សៀវភៅធំបំផុត Big Bad Wolf Books ត្រលប់មកវិញ មានសៀវភៅជាង១លានក្បាល
Toeuy HongJUNE 26 202510 views

Big Bad Wolf Books ដែលជាពិព័រណ៍សៀវភៅធំបំផុតនៅលើពិភពលោក បានត្រលប់មកកម្ពុជាវិញហើយនៅក្នុងឆ្នាំ២០២៥នេះ ហើយការវិលត្រលប់វិញជាលើកទី៤នៅប្រទេសកម្ពុជារបស់ Big Bad Wolf Books បាននាំយកនូវសៀវភៅជាង១លានដុល្លារថែមទាំងលក់បញ្ចុះតម្លៃរហូតដល់ទៅ៩៥%។

W3

នៅក្នុងបទសម្ភាសន៍ជាមួយ Business Cambodia ក្នុងកម្មវិធីសម្ពោធពិព័រណ៍សៀវភៅ Big Bad Wolf Books នៅផ្សាររុងរឿង ជ្រោយចង្វារកាលពីម្សិលមិញនេះ លោកស្រី Jacqueline Ng ស្ថាបនិក Big Bad Wolf Books បានឲ្យដឹងថា Big Bad Wolf Books បានត្រលប់មកកម្ពុជាជាលើកទី៤ព្រោះតែទទួលបានការគាំទ្រពីប្រជាជនកម្ពុជាពោលគឺទោះបីជាប្រទេសកម្ពុជាមានចំនួនប្រជាជនតិចពិតមែនប៉ុន្ដែប្រជាជនខ្មែរបង្ហាញការពេញចិត្តចំពោះពិព័រណ៍សៀវភៅដ៏ធំបំផុតនៅកម្ពុជា។

W10

លោកស្រីបានបន្តទៀតថាការវិលត្រលប់មកវិញរបស់ Big Bad Wolf Book ក្នុងគោលបំណងធំមួយទៀតគឺឲ្យប្រជាជនខ្មែរមានឱកាសទទួលបានសៀវភៅដែលមានតម្លៃទាបសមរម្យហើយសុទ្ធជាសៀវភៅល្អនិងពេញនិយមទូទាំងពិភពលោក។ មិនតែប៉ុណ្ណោះការមកវិញម្ដងទៀតនេះនឹងជួយឲ្យប្រជាជនខ្មែរ ចាប់យកការអានដើម្បីពង្រីកវិសាលភាពចំណេះដឹង ផ្នត់គំនិតព្រោះសៀវភៅមួយក្បាលក៏អាចផ្លាស់ប្ដូរជីវិតរបស់ពួកគាត់បានដែរ។

W

លើសពីនេះ កត្ដាធំមួយទៀតដែលធ្វើឲ្យព្រឹត្តិការណ៍ពិព័រណ៍សៀវភៅ Big Bad Wolf Books ត្រូវបានរៀបចំបន្តទៀតនៅកម្ពុជាគឺដោយសារតែឃើញពីភាពស្រេករបស់ប្រជាជនខ្មែរ។ ត្រង់នេះលោកស្រី Jacqueline Ng បានបញ្ជាក់ថាកន្លងមកលោកស្រីមានការភ្ញាក់ផ្អើលនូវចំនួនប្រជាជនខ្មែរវ័យក្មេងជាពិសេសវ័យធ្វើការគឺមានរហូតដល់ទៅ៣០%ដែលពួកគាត់ទិញសៀវភៅប្រភេទ Non-fiction ដែលបង្ហាញថាពលរដ្ឋខ្មែរវ័យក្មេងគឺស្រេកឃ្លានចំណេះដឹង ស្រេកឃ្លានការអភិវឌ្ឍនខ្លួន។ ដូច្នេះហើយទើប Big Bad Wolf Books មកជាថ្មីម្ដងទៀតដើម្បីបំពេញសេចក្ដីស្រេកឃ្លានចំណេះដឹងរបស់ពលរដ្ឋខ្មែរ។

W1

 ជាចុងក្រោយលោកស្រី Jacqueline Ng បានណែនាំថាសម្រាប់អ្នកដែលចូលចិត្តអានមិនគួររំលងព្រឹត្តិការណ៍នេះឡើងព្រោះពួកគាត់អាចឃើញសៀវភៅជាង១លានក្បាល។ មិនតែប៉ុណ្ណោះសម្រាប់អ្នកមិនអានក៏គួរតែចូលរួមពិព័រណ៍សៀភៅនេះដែរជាពិសេសឪពុកម្ដាយព្រោះមានសៀវភៅជាច្រើនសម្រាប់ទិញឲ្យកូនៗរបស់ពួកគាត់អានដើម្បីពង្រីកចំណេះដឹងឲ្យធំឡើងក្លាយជាធនធានដ៏សំខាន់សម្រាប់គ្រួសារនិងសង្គមជាតិ។

W4

 សម្រាប់ចំណុចគួរឲ្យចាប់អារម្មណ៍ពីពិព័រណ៍សៀវភៅ Big Bad Wolf Books នៅកម្ពុជាឆ្នាំ២០២៥រួមមានដូចខាងក្រោមនេះ៖

  • សៀវភៅជាង១លានក្បាល
  • មានសៀវភៅជាង២ម៉ឺនចំណងជើង
  • បញ្ចុះតម្លៃរហូតដល់ទៅ៩៥%
  • តម្លៃសៀវភៅទាបចាប់ពី១ដុល្លារក្នុងមួយក្បាល
  • កម្រងសៀវភៅខ្មែរដែលបានរៀបចំជ្រើសរើសពីអ្នកបោះពុម្ពផ្សាយក្នុងស្រុក

W7

គួរបញ្ជាក់ផងដែរថាពិព័រណ៍សៀវភៅ Big Bad Wolf Books  ធ្វើចាប់ពីថ្ងៃទី២៦ខែមិថុនាដល់ថ្ងៃទី៦ខែកក្កដាឆ្នាំ២០២៥។ ចំពោះពេលវេលចូលរួមពីថ្ងៃច័ន្ទដល់ថ្ងៃព្រហស្បតិ៍ចាប់ពីម៉ោង១០ព្រឹកដល់ម៉ោង១០យប់។ ចំណែកថ្ងៃសុក្រដល់ថ្ងៃអាទិត្យចាប់ពីម៉ោង១០ព្រឹកដល់ម៉ោង១២យប់។ ទីតាំងពីព័រណ៍សៀវភៅ Big Bad Wolf Books ធ្វើនៅផ្សាររុងរឿង រាជធានីភ្នំពេញ។ ទីតាំងតាមGoogle Map: https://maps.app.goo.gl/ikjJpCNJqCYCmP3u6

W2

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia