ត្រៀមលុយទិញមាស! ពិភពលោកមានសង្រ្គាម តែធនាគារធំ១អាមេរិកថា មាសនឹងធ្លាក់ថ្លៃទាបបំផុតមកត្រឹមតម្លៃនេះ
Toeuy HongJUNE 20 202512.2 K views

បើទោះបីជាពេលនេះពិភពលោកស្ថិតនៅក្នុងបញ្ហាសង្រ្គាមនិងស្ថិតក្នងភាពមិនច្បាស់លាស់ពិតមែនប៉ុន្ដែពេលនេះតម្លៃហាងឆេងមាសបែរជាបន្តធ្លាក់ចុះជាលំដាប់។ នៅថ្ងៃនេះហាងឆេងមាសបន្តធ្លាក់ថ្លៃចំនួន២៩ដុល្លារដោយធ្លាក់មកត្រឹម៣៣៤៤ដុល្លារក្នុងមួយអោន ដែលស្មើនឹង៤០២៨ដុល្លារក្នុងមួយតម្លឹង។

ជុំវិញមាសធ្លាក់ថ្លៃអំឡុងពេលពិភពលោកមានបញ្ហាសង្រ្គាមនេះដែរ Citi Bank ដែលជាធនាគារធំបំផុតមួយរបស់សហរដ្ឋអាមេរិកបានព្យាករថាតម្លៃហាងឆេងមាសនៅបន្តធ្លាក់នៅអំឡុងឆ្នាំ២០២៦។ នេះបើយោងតាមការចុះផ្សាយរបស់MarketWatch។

តាមការព្យាកររបស់ធនាគារ Citi Bank បានព្យាករថាតម្លៃហាងឆេងមាសអាចនឹងធ្លាក់ថ្លៃមកត្រឹមចន្លោះ២៥០០ទៅ២៧០០ដុល្លារក្នុងមួយអោននៅពាក់កណ្ដាលឆ្នាំ២០២៦ដែលគិតជាតម្លឹងគឺធ្លាក់ចុះមកចន្លោះ៣០១២ដុល្លារទៅ៣២៥៣ដុល្លារក្នុងមួយតម្លៃ ឬស្មើនឹង៣០១ទៅ៣២៥ដុល្លារក្នុងមួយជី។

ហើយមូលហេតុដែលមាសអាចនឹងធ្លាក់ថ្លៃគឺដោយសារតែតម្រូវការនៃការវិនិយោគលើមាសចាប់ផ្ដើមចុះខ្សោយ។ ជាពិសេសបញ្ហាការដាក់ពន្ធនាំចូលត្រូវបានដោះស្រាយហើយហានិភ័យនៃភូមិសាស្រ្តនយោបាយនឹងកាត់បន្ថយច្រើន។ មិនតែប៉ុណ្ណោះ ភាពល្អប្រសើរនៃកំណើនសេដ្ឋកិច្ចសកលគឺជាកត្តារួមផ្សំដែលរុញតម្លៃមាសឲ្យធ្លាក់ចុះ៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia