ប្រឹងចុះថ្លៃ! តម្លៃប្រេងអន្តរជាតិធ្លាក់ថ្លៃខ្លាំងខណៈ លោកត្រាំសម្រេចចិត្តមិនធ្វើរឿងមួយនេះ
Toeuy HongJUNE 20 2025324 views

 នៅថ្ងៃសុក្រនេះតម្លៃប្រេងឆៅនៅលើទីផ្សារអន្តរជាតិបានធ្លាក់ថ្លៃខ្លាំងគួរឲ្យកត់សម្គាល់បន្ទាប់ពីលោក Donald Trump ប្រធានាធិបតីរបស់សហរដ្ឋអាមេរិកសម្រេចចិត្តថានឹងពន្យារពេលក្នុងការវាយផ្លូវអាកាសទៅលើប្រទេសអ៊ីរ៉ង បន្ទាប់ពីអ៊ីរ៉ង់បាញ់ស្រោចមីសស៊ីលមកអ៊ីស្រាអែលមិនឈប់ឈរ។

បើយោងតាមការចុះផ្សាយរបស់ CNB  បានបង្ហាញថាតម្លៃប្រេងឆៅប្រភេទBrent បានធ្លាក់ថ្លៃចំនួន៣.៥៣%ដោយធ្លាក់មកត្រឹម៧៦ដុល្លារក្នុងមួយបារ៉ែល។

កាលពីថ្ងៃព្រហស្បត្តិ៍ លោក Donald Trump បាននិយាយថាលោកនឹងធ្វើការសម្រេចចិត្តទៅលើការវាយប្រហារតាមផ្លូវអាកាសទៅលើប្រទេសអ៊ីរ៉ង់ក្នុងរយៈពេល២សប្ដាហ៍ទៀត ប៉ុន្ដែក៏ចង់ផ្ដល់ពេលវេលាក្នុងការចរចាជាមួយអ៊ីរ៉ង់ទៅលើកម្មវិធីនុយគ្លែអ៊ែរ។

លោកបានឲ្យដឹងទៀតថាដោយផ្អែកទៅលើលទ្ធភាពថាអាចចរចារជាមួយអ៊ីរ៉ង់ទៅរួចឬអត់នោះ លោកនឹងធ្វើការសម្រេចចិត្តថាត្រូវវាយប្រហារផ្លូវអាកាសលើអ៊ីរ៉ង់ឬអត់នៅត្រឹមតែ២សប្ដាហ៍ទៀតប៉ុណ្ណោះ។

 គួរបញ្ជាក់ផងដែរថាពេលនេះទីផ្សារប្រេងគឺកំពុងស្ថិតនៅក្នុងការព្រួយបារម្ភសង្រ្គាមនៅក្នុងតំបន់មជ្ឈិមបូព៌ារវាងប្រទេសអ៊ីស្រាអែលនិងប្រទេសអ៊ីរ៉ង់កាន់តែឡើងកម្ដៅខណៈប្រទេសទាំងនេះគឺជាសុទ្ធតែជាប្រទេសផលិតប្រេងសម្រាប់ផ្គត់ផ្គង់ពិភពលោក ហើយបញ្ហាសង្រ្គាមនឹងធ្វើឲ្យរំខានដល់ការផ្ទត់ផ្គង់ប្រេងនៅលើទីផ្សារពិភពលោក៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia