រាជធានីភ្នំពេញ៖ ធនាគារ ប្រ៊ីដ ជាស្ថាប័នហិរញ្ញវត្ថុមានសក្តានុពលខ្ពស់ និងមានចក្ខុវិស័យឈ្លាសវៃនៅកម្ពុជា មានមោទកភាពក្នុងការប្រកាស បើកដំណើរការផ្លូវការសាខាថ្មីរបស់ខ្លួន ដែលមានទីតំាងនៅក្នុងខណ្ឌសែនសុខ ដែលជាតំបន់រីកចម្រើនគួឱ្យកត់សម្គាល់នៅទីក្រុងភ្នំពេញនៅថ្ងៃទី ២០ ខែមិថុនា ឆ្នាំ២០២៥។ កម្មវិធីនេះធ្វើឡើងក្រោមអធិបតេយ្យភាព អ្នក ឧកញ្ញ៉ា សៀ ដានីញ៉ែល អភិបាលនៃធនាគារប្រ៊ីដ លោក Richard Liew នាយយកប្រតិបត្តិធនាគារប្រ៊ីដ និងភ្ញៀវកិត្តិយសដែលអញ្ចើញមកពីក្រុមហ៊ុនវើដ៏ប្រ៊ីដគ្រុប។
ការពង្រីកបណ្តាញសាខានេះ ជាជំហានសំខាន់មួយក្នុងយុទ្ធសាស្ត្រអភិវឌ្ឍន៍របស់ធនាគារ និងជាការបង្ហាញពីការប្តេជ្ញាចិត្តរបស់ ធនាគារប្រ៊ីដ ក្នុងការផ្តល់ជូនសេវាហិរញ្ញវត្ថុដែលងាយស្រួល សុវត្ថិភាព ច្នៃប្រឌិត សម្រាប់អតិថិជននៅទូទាំងប្រទេស។ស្ថិតនៅតំបន់ដ៏មមាញឹកក្នុងទីក្រុងភ្នំពេញ សាខាថ្មី សាខាសែនសុខ មានការរចនាបែបទំនើប និងរួមបញ្ចូលបច្ចេកវិទ្យាទំនើប សេវាកម្មអតិថិជនកាន់តែប្រសើរ និងមានសេវាធនាគារជាច្រើនប្រភេទដែលសមស្របតាមតម្រូវការរបស់អតិថិជនរបស់យើង។ ចាប់ផ្ដើមពីការផ្តល់ជូនដំណោះស្រាយគ្រប់គ្រងហិរញ្ញវត្ថុផ្ទាល់ខ្លួនទៅជាជម្រើសសេវាធនាគារឌីជីថលដ៏ងាយស្រួល ធនាគារ ប្រ៊ីដ មានគោលបំណង ផ្តល់នូវបទពិសោធន៍ សេវាកម្មធនាគារ ប្រកបដោយភាពងាយស្រួល និងរលូនទៅដល់អតិថិជន ។
លោក Richard Liew នាយកប្រតិបត្តិនៃ ធនាគារប្រ៊ីដ បានបង្ហាញពីភាពររីករាយ ចំពោះការពង្រីកសាខាថ្មីនេះថា ”ការបើកសាខាសែនសុខគឺជាជំហានមួយសំខាន់ក្នុងបេសកកម្មរបស់យើង ដើម្បីនាំយកនូវសេវាធនាគារដែលទំនើប អាចទុកចិត្តបាន និងផ្អែកលើតម្រូវការអតិថិជន ក៏ដូចជាប្រជាជនកម្ពុជា។ សែនសុខជាតំបន់កំពុងរីកចម្រើនយ៉ាងឆាប់រហ័ស ហើយយើងមានមោទកភាពក្នុង ការចូលរួមការអភិវឌ្ឍន៍មួយនោះក្នុងវិស័យហិរញ្ញវត្ថុ។ យើងរង់ចំាបម្រើអតិថិជនរបស់យើងជាមួយនឹងការប្តេជ្ញាចិត្ត ផ្តល់ជូនភាពច្នៃប្រឌិត និងការយកចិត្តទុកដាក់ ដែលបង្ហាញពីឆន្ទះរបស់ធនាគារប្រ៊ីដ។
លោក Richard បានបន្ថែមថា ដើម្បីអបអរការបើកដំណើរការសាខាសែនសុខថ្មី ធនាគារប្រ៊ីដ មានផ្តល់ជូនកម្មវិធីពិសេស និងការដូរជាច្រើនសម្រាប់អតិថិជនថ្មី។ ការផ្ដល់ជូនរួមមានអត្ថប្រយោជន៍ ពិសេសសម្រាប់ការបើកគណនី និងសេវាពិសេសផ្សេងៗទៀត។ ធនាគារប្រ៊ីដ តែងតែខុសពីគេតាមរយៈការផ្តល់ជូនសេវាហិរញ្ញវត្ថុដ៏ទូលំទូលាយ សម្រាប់សេវាធនាគារបុគ្គល សេវាធនាគារអាជីវកម្ម រួមទំាងសេវា ឥណទាន ដាក់ប្រាក់ និងសេវាផ្ទេរប្រាក់ សេវាបើកប្រា់បៀវត្ស ដែលឆ្លើយតបទៅនឹងតម្រូវការទីផ្សារបច្ចុប្បន្ន។
អតិថិជនទាំងអស់អាចមកកាន់សាខាថ្មីរបស់ ធនាគារ ប្រ៊ីដ សាខាសែនសុខ ដែលមានទីតាំងនៅផ្ទះលេខ ២៥ ផ្លូវលេខ ១០០៣ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដើម្បីទទួលបានបទពិសោធន៍ធនាគារថ្មីដែលសមស្របទៅនឹងតម្រូវការអតិថិជន។ សម្រាប់ព័ត៌មានបន្ថែមអំពីសេវាកម្ម និងផលិតផលដែលផ្តល់ ជូនដោយធនាគារ ប្រ៊ីដ សូមចូលទៅកាន់គេហទំព័រ www.bridgebank.com.kh ឬទាក់ទងផ្នែកសេវាកម្មអតិថិជនរបស់យើងតាមរយៈលេខ ០៩៨ ២០២ ៩៩៩
អំពីធនាគារប្រ៊ីដ
ធនាគារប្រ៊ីដ ជាធនាគារផ្តល់ជូនសេវាធនាគារជាច្រើនប្រភេទ ដូចជាសេវាឥណទានគេហដ្ឋាន ឥណទានរថយន្ត ឥណទានផ្ទាល់ខ្លួន និងឥណទានអាជីវកម្ម ក៏ដូចជា សេវាប្រាក់បញ្ញើ សេវាបើកប្រាក់បៀវត្សរ៍ និងសេវាផ្ទេរប្រាក់។ ធនាគារប្រ៊ីដ មានចក្ខុវិស័យ និងបេសកកម្ម ដើម្បីក្លាយជា សេវាហិរញ្ញវត្ថុដែលលោកអ្នកពេញចិត្តបំផុតក្នុងថ្ងៃនេះនិងថ្ងៃអនាគត និងផ្តល់ជូនសេវាហិរញ្ញវត្ថុដែលលោកអ្នកជឿទុកចិត្តបានតាមរយៈស្តង់ដាសេវាកម្មសកល ធ្វើឱ្យការប្រើប្រាស់សេវាធនាគារមានភាពងាយស្រួលនឹងមានសុវត្ថិភាព។
Phnom Penh – BRIDGE Bank, one of Cambodia’s most dynamic and forward-thinking financial institutions, is pleased to announce the official opening of its newest branch in the vibrant Seansokh district of Phnom Penh on 20th June 2025. The event was presided over by Neak Oknha Sear Daniel, a member of the Board of Directors of BRIDGE Bank; Mr. Richard Liew, Chief Executive Officer of BRIDGE Bank; and other distinguished guests from the World Bridge Group.
This expansion marks a significant milestone in the bank’s growth strategy and reinforces its commitment to delivering accessible, secure, innovative, and customer-focused financial services across the country. Strategically located in one of Phnom Penh’s fastest-growing urban areas, the new Seansokh Branch is designed to meet the evolving needs of both individuals and businesses in the community. The branch features a modern banking environment equipped with cutting-edge technology, personalized service, and a comprehensive suite of financial solutions—from personal banking to business services and digital offerings.
Mr. Richard Liew, Chief Executive Officer of BRIDGE Bank, shared his enthusiasm for the expansion:
“The opening of our Sean Sok Branch is another important step in our mission to bring reliable, modern, and customer-centric banking to more people across Cambodia. Seansokh is a rapidly developing area, and we are proud to be part of its growth. We look forward to serving this community with the same dedication, innovation, and care that define BRIDGE Bank.”
To mark the opening, the Seansokh branch is offering exclusive promotions and exciting giveaways for new customers. Special offers include attractive incentives for account openings. BRIDGE Bank continues to set itself apart by offering an extensive portfolio of financial services for individuals and corporate clients alike, including loans, deposits, and a wide range of advanced financial products tailored for today’s evolving market needs. Mr. Richard added.
We warmly invite all customers to visit the new BRIDGE Bank Seansokh, located at No 25& 27, street No 1003, Phum Bayab, Sangkat Phnom Penh Thmei, Khan Seansokh, Phnom Penh, and discover a fresh approach to banking where customer needs always come first. For more information about BRIDGE Bank’s products and services, please visit www.bridgebank.com.kh or contact our customer service team at 098 202 999.
About BRIDGE Bank
BRIDGE Bank provides a comprehensive range of banking products, such as loan services including home, automotive, personal, and business loans, as well as deposit services, payroll and remittance services. BRIDGE Bank’s vision and mission are “to be your preferred financial partner of today and generations to come," and “to provide financial services you can trust through our global service standards, making banking simple and secure."
For media inquiries, please contact:
Samreth Meta: Marketing Manager
Email: samreth.meta@bridgebank.com.kh
Phone: 069 789 166