សម្រាប់ប្រិយមិត្តអ្នកអាន ដែលកំពុងតែរស់នៅភ្នំពេញហើយចង់បានសម្ភារៈប្រើប្រាស់នៅផ្ទះ តែមិនដឹងថាតើទិញនៅទីណាដែលមានតម្លៃធូរថ្លៃ នៅពេលនេះចាបក្រហមនឹងមកណែនាំកន្លែងបោះដុំល្បីទាំង៣ កន្លែងនៅភ្នំពេញ មានលក់ទំនិញត្រឹមតែ ១ដុល្លារឡើងទៅតែប៉ុណ្ណោះ។
១. ផ្សារប៊ីក សូ Big so
ផ្សារប៊ីក សូ គឺជាផ្សារលក់ទំនិញដ៏ល្បីមួយនៅភ្នំពេញ ដែលមានលក់ទំនិញជាច្រើនប្រភេទដូចជា សម្ភារៈក្មេងលេង សម្ភារៈតុបតែង គ្រឿងអេឡិចត្រូនិច គ្រឿងសម្អាង ថូផ្កា ចាន កែវ មួក ស្បែកជើង និងទំនិញជាច្រើនប្រភេទទៀត អ្វីដែលកាន់តែពិសេសនោះនៅផ្សារប៊ីក សូ គឺមានលក់ទំនិញចាប់ពី ១,១ដុល្លារឡើងតែប៉ុណ្ណោះ។ ដូច្នេះសម្រាប់បងប្អូនដែលចាប់អារម្មណ៍ចង់មើលទំនិញ ឬទិញទំនិញពីផ្សារ ប៊ីក សូ អាចទៅ៣សាខាខាងក្រោមនេះ ឬទំនាក់ទំនងតាមលេខ 010269936 ៖
១. សាខាផ្លូវ2004: ចុះពីស្តុបNokia200ម៉ែតនៅស្តាំដៃ https://maps.app.goo.gl/caeJTgNoTnggAgEXA
២. សាខាសែនសុខ: មកពីស្តុបផ្សារម៉ាក្រូហួស ផ្សារទំនើបជីបម៉ុងសែនសុខប្រហែល 300 ម៉ែត្រនៅខាងឆ្វេងដៃ
https://maps.app.goo.gl/DvYV4c55L9QuXdJt9...
៣. សាខាផ្លូវវេងស្រង:មកពីស្ពានចោមចៅហួសសាលាប៉ែលធី100ម៉ែតនៅស្តាំដៃ
https://maps.app.goo.gl/3KeRb7kd4tuHEcLJA...
២. ផ្សារ EZE Online
ចំពោះ ផ្សារ EZE គឺមានទំនិញប្រើប្រាស់ប្រចាំថ្ងៃជាច្រើនប្រភេទ ដែលមានតម្លៃ ៥ពាន់រៀលគ្រប់មុខទំនិញទាំងអស់។ ដូច្នេះហើយ សម្រាប់បងប្អូនដែលចង់ទៅហាងផ្ទាល់ ឬចង់សួរព័ត៌មានលំអិតអាចទាក់ទងតាមលេខទូរស័ព្ទ 077 37 8000 Cellcard, 060 37 8000 Metfone, 081 37 8000 Smart ឬអាចឆាតចូលផេក EZE Online បាន។
WinSouជាកន្លែងលក់របស់របរ សម្ភារប្រើប្រាស់ជាច្រើនសម្បូរបែបចម្រុះពណ៍គ្នា មានទាំងរបស់ប្រើក្នុងផ្ទះបាយ បន្ទប់គេង សម្ភារក្នុងការិយាល័យ បន្ទប់ទឹក និងកន្លែងផ្សេងទៀត សរុបមានជាង ១ម៉ឺនមុខទំនិញ។អ្វីដែលកាន់តែពិសេសទៀតនោះ គ្រប់មុខទំនិញដែលមានលក់នៅក្នុងផ្សារ WinSou លក់ក្នុងតម្លៃត្រឹមតែ ១.១ដុល្លារគ្រប់មុខទាំងអស់។
ហេតុដូចនេះសម្រាប់ អ្នកដែលចូលចិត្តដេគ័របន្ទប់គេង កន្លែងធ្វើការ និងផ្ទះ ហើយចង់បានរបស់ស្អាតៗមានគុណភាព តម្លៃធូរថ្លៃអាចទៅទិញនៅផ្សារទំនើប WinSou បានទាំង ៤ សាខារួមមាន ៖ ស្ទឹងមានជ័យ ចោមចៅ ផ្សារដីហ៊ុយ និង សាខាច្បារអំពៅ បានចាប់ពីម៉ោង ៨ ព្រឹកដល់ម៉ោង ៨យប់៕