ក្រសួងមហាផ្ទៃ ផ្តល់អាហារូបកណ៍៤០០កន្លែង ឱ្យសិក្សាថ្នាក់បរិញ្ញាបត្រ ដើម្បីចូលក្នុងក្របខ័ណ្ឌរដ្ឋ
ធី ស្រីល័ក្ខNOVEMBER 21 2024382 views

នាពេលថ្មីៗនេះ ក្រសួងមហាផ្ទៃ បានប្រកាសពីការប្រឡងជ្រើសរើសនិស្សិតនគរបាលអាហារូបករណ៍ប្រចាំ ដែលមានបំណងចង់ចូលសិក្សានៅបណ្ឌិតត្យសភាសនគរបាលកម្ពុជា ដោយនៅក្នុងនោះក្រសួងបានជ្រើសរើសនិស្សិតនិងសិស្សនគរបាលអាហារូបករណ៍ដើម្បីបណ្តុះបណ្តាលនៅជំនាញដូចជា៖

 

. ថ្នាក់បរិញ្ញាបត្រវិទ្យាសាស្រ្តនគរបាល សិក្សារយៈពេល ៤ឆ្នាំ (ចំនួន ២០០កន្លែង)

 

. ថ្នាក់សញ្ញាបត្រមធ្យមឯកទេសនគរបាល សិក្សារយៈពេល២ឆ្នាំ (ចំនួន ១០០កន្លែង)

 

. ថ្នាក់វិញ្ញាបនបត្រជាន់ខ្ពស់ជំនាញនគរបាល សិក្សារយៈពេល១ឆ្នាំ (ចំនួន១០០កន្លែង)

 

លើសពីនេះទៅទៀត ចំពោះនិស្សិតនិងសិស្សនគរបាលអាហារូបករណ៍ ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យ នឹងត្រូវបានតាំងស៊ប់ក្នុងក្របខ័ណ្ឌមន្រ្តីនគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃ។

 

ចំពោះលក្ខខណ្ឌនៃការជ្រើសរើសវិញមានដូចជា៖

  • បេក្ខជនទាំងពីរភេទ ត្រូវមានសញ្ញាតិខ្មែរ
  • មានទីលំនៅអចិន្ត្រៃយ៍ច្បាស់លាស់
  • មានជីវប្រវត្តិច្បាស់លាស់ មានកិរិយាមារយាទល្អ និងពុំធ្លាប់មានពិរុទ្ធភាពកន្លងមក
  • សុខភាពល្អនិងមាំមួន កាយសម្បទាគ្រប់គ្រាន់ និងឆ្លងកាត់ការត្រួតពិនិត្យកាយសម្បទាមុននឹង ផ្ដល់ពាក្យសុំប្រឡង(ពិនិត្យអវយវៈ ការនិយាយស្តី ការស្តាប់ ការមើល ដំណើរ ស្លាកស្នាម សាក់លើដងខ្លួន និងតេស្តរកសារធាតុញៀន)
  • បុរសមានកម្ពស់ ១,៧០ម៉ែត្រឡើង នារីមានកម្ពស់១,៦៥ម៉ែត្រឡើង និងមានទម្ងន់សមាមាត្រនឹងកម្ពស់

 

គួរបញ្ជាក់ថា ដើម្បីស្នើសុំសិទ្ធិប្រឡងប្រជែងតាមប្រព័ន្ធអនឡាញ (Online) តំណភ្ជាប់ https://reg.pac.edu.kh/ ឬស្តែន QR CODE បន្ទាប់បេក្ខជនម្នាក់ៗត្រូវ បោះពុម្ព(Print) លិខិតបញ្ជាក់ការស្នើសុំសិទ្ធិប្រឡងប្រជែងនេះ ដើម្បីបង្ហាញដល់អនុគណៈកម្មការ ផ្តល់ពាក្យនិងទទួលពាក្យ នៅទីកន្លែងផ្តល់ពាក្យសុំចូលប្រឡងប្រជែងជ្រើសរើសផងដែរ។ ព័ត៌មានលំអិតបន្ថែមទៀតបងប្អូនអាចអានលិខិតខាងក្រោមនេះបាន៕

៩១០១១

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia