ក្រោយព្រលានយន្តហោះខេត្តសៀមរាបបានសម្ពោធ កម្ពុជាមានអាកាសយានដ្ឋាន៤ ទៀត ខណៈ២កំពុងសាងសង់ នឹង២ កំពុងសិក្សា
Srey NuthNOVEMBER 17 20231.2 K views

ក្រោយចំណាយពេលសាងសង់អស់រយៈពេលជាង៣ឆ្នាំទីបំផុតព្រលានយន្តហោះអន្តរជាតិសៀមរាប-អង្គរបានសម្ពោធដាក់ប្រើប្រាស់ជាផ្លូវការហើយ ក្រោមអធិបតីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី  នៃ ព្រះរាជាណាចក្រកម្ពុជា។ យ៉ាងណាមិញកម្ពុជានៅសល់ព្រលានយន្តហោះចំនួន៤ទៀត ខណៈ នៅមានព្រលានយន្តចំនួន២កំពុងសាងសង់និង២ទៀតកំពុងសិក្សា។ នេះបើយោងតាមប្រសាសន៍របស់ឧត្ដមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល។

 

ថ្លែងនៅក្នុងពិធី សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ២០២៣ កន្លងទៅ ឯឧត្តមបានលើកឡើងថា  ជាក់ស្ដែងបន្ថែមពីលើអាកាសយានដ្ឋានសៀមរាប-អង្គដែលបានដាក់សម្ពោតឲ្យប្រើប្រាស់ជាផ្លូវការថ្ងៃនេះ កម្ពុជាបាននឹងកំពុងសាងសង់អាកាសយានដ្ឋានចំនួន២ទៀត គឺអាការយានដ្ឋានភ្នំពេញនិងដារាសាគរ និងលើកកំរិតអាកាសយានដ្ឋានព្រះសីហនុ ជាមួយគ្នានេះ យើងក៏មានអាកាសយានដ្ឋានមណ្ឌលគីរី និងអាកាសយានដ្ឋានកោះរ៉ុង ក៏ស្ថិតនៅក្នុងគម្រោងរបស់រាជរដ្ឋាភិបានផងដែរ

 

យ៉ាងណាមិញសូមជម្រាបផងដែរថា ចំពោះអាកាសយានដ្ឋានដែលកំពុងសាងសង់ក៏រួមមាន

 

  • អាកាសយានដ្ឋានអន្ដរជាតិតេជោ (ភ្នំពេញថ្មី) មានទំហំវិនិយោគ ១ ៥០០លានដុល្លារ

 

  • អាកាសយានដ្ឋានតារាសាគរ មានទំហំវិនិយោគ ២០០លានដុល្លារ

 

ដោយឡែកចំពោះអាកាសយាន្តដ្ឋានដែលស្តិតនៅក្នុងគម្រោងរបស់រាជរដ្ឋាភិបាលរួមមាន៖

 

  • អាកាសយានដ្ឋានមណ្ឌលគិរី ១០០លានដុល្លារ និងអភិវឌ្ឍន៍ផ្នែកគ្រប់គ្រង និងបញ្ជាចរាចរណ៍ដែនអាកាស ៥លានដុល្លារផងដែរ។

 

  • គម្រោងសាងសង់ព្រលានយន្ដហោះអន្ដរជាតិកោះរ៉ុងនេះនឹងត្រូវចំណាយថវិកាសាងសង់ប្រមាណ ៣០០ លានុដល្លារ៕​

 

Srey Nuth

អត្ថបទសរុប៖ 268