មនុស្ស ២ ក្រុមនេះ មិនតម្រូវបង់តម្លៃសេវាកម្មសុរិយោដីសម្រាប់ការចុះបញ្ជីដីធ្លីលើកដំបូងលក្ខណៈជាប្រព័ន្ធឡើយ ខណៈរដ្ឋជាអ្នករ៉ាប់រងជំនួស
Bunthoeun KoemJULY 20 202428.2 K views

ជាដំណឹងល្អសម្រាប់បងប្អូនប្រជាពលរដ្ឋ ដែលមានបណ្ណសមធម៌ និងមានបណ្ណសម្គាល់គ្រួសារងាយរងហានិភ័យ ខណៈអ្នកទាំងនេះគឺមិនតម្រូវឲ្យចំណាយលើកម្រៃសេវាកម្មសុរិយោដីឡើយ នៅពេលធ្វើការចុះបញ្ជីដីធ្លី ដោយក្នុងនោះចំពោះការចំណាយគឺរដ្ឋជាអ្នករ៉ាប់រងជំនួស។

Ae9c569f 4db4 418a 9c91 C19272e1e749

យោងតាមអនុក្រឹត្យចុះថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤ ស្ដីពីនីតិវិធីគ្រប់គ្រង និងអនុវត្ដថវិកាសម្រាប់យុទ្ធនាការជំរុញការចុះបញ្ជីដីលើកដំបូងដែលមានលក្ខណៈជាប្រព័ន្ធ ក្នុងមាត្រាទី៤ បានបញ្ជាក់ថា «ចំពោះក្រុមគ្រួសារក្រីក្រ និងងាយរងគ្រោះ ដែលមានបណ្ណសមធម៌ និងគ្រួសារដែលរងហានិភ័យដែលមានបណ្ណសម្គាល់គ្រួសារងាយរងហានិភ័យចេញដោយក្រសួងផែនការ រដ្ឋនឹងទទួលបន្ទុកលើកម្រៃសេវាកម្ម សុរិយោដីជំនួស សម្រាប់ការចុះបញ្ជីដីធ្លីលើកដំបូងដែលមានលក្ខណៈជាប្រព័ន្ធ»

សូមជម្រាបថា ត្រឹមដើមឆ្នាំ២០២៤ ការវាស់វែងចុះបញ្ជីដីធ្លីជលក្ខណៈជាប្រព័ន្ធ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជូនប្រជាពលរដ្ឋនៅទូទាំងប្រទេសគឺសម្រេចបានជាង ៧ លានក្បាលដីហើយ និងនៅសល់ប្រមាណ ៤ លានក្បាលដីទៀតកំពុងដំណើរការបន្ដ។ ក្នុងនោះក្រសួងក៏បានប្ដេជ្ញានឹងបញ្ចប់ការចុះបញ្ជីដីធ្លីនេះឲ្យរួចរាល់មុនឆ្នាំ២០២៩ ដែលត្រូវនឹងខួបលើកទី៤០ នៃការចេញបណ្ណកម្មសិទ្ធិដីធ្លីដំបូងជូនប្រជាពលរដ្ឋកម្ពុជាផងដែរ៕

32231151 519055715158425 2407378930899091456 N

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia