ក្រុមហ៊ុនធំរបស់ Tik Tok បញ្ឈប់បុគ្គលិកជាង ៧០០នាក់នៅប្រទេសអាស៊ានមួយនេះ
Bunthoeun KoemOCTOBER 23 202415 views

នាពេលថ្មីៗនេះក្រុមហ៊ុនមេរបស់ Tik Tok​ គឺ ByteDance​ របស់ប្រទេសចិន​បានសម្រេចបញ្ឈប់បុគ្គលិកដែលបានបម្រើការងារនៅប្រទេសម៉ាឡេស៊ីជាង ៧០០នាក់ក្រោមហេតុផលក្រុមហ៊ុនផ្តោតទៅរកការប្រើប្រាស់បច្ចេកវិទ្យា Ai វិញ។ នេះបើយោងតាមការដកស្រង់ពីសារព័ត៌មាន The Jakarta Post នៅពាក់កណ្ដាលខែតុលា ឆ្នាំ២០២៤។ 

 

Getty Images 2151661729 1

បុគ្គលិកសុំមិនបញ្ជេញឈ្មោះបានប្រាប់ប្រភពព័ត៌មានខាងលើថា ពួកគេបានទទួលដំណឹងនៃការបញ្ឍប់ការងារ តាមរយ:អ៊ីម៉ែលនៅថ្ងៃពុធកន្លងទៅនេះ។ ដើម្បីឆ្លើយតបទៅនឹងសារព័ត៌មាន ក្រុមហ៊ុន​ Tik Tok បានបញ្ជាក់ថាខ្លួនពិតជាបានបញ្ឈប់បុគ្គលិកផងដែរ ប៉ុន្តែក្រុមហ៊ុន​ មិនប្រាកដចំនួនច្បាស់លាស់​នោះទេ​ ។

 

តែទោះជាយ៉ាងណា គេគិតថាមនុស្សជាច្រើននឹងរងផលប៉ះពាល់ដោយសារផែនការកែលម្អអោយមានការត្រួតពិនិត្យមាតិការស្វ័យប្រវត្តិរបស់ Tik Tok ។ ដោយ Tik Tok បានប្រើប្រាស់ប្រព័ន្ធស្វ័យប្រវត្តិនិងមនុស្សដើម្បីត្រួតពិនិត្យមុននឹងបញ្ចេញលើគេហទំព័ររបស់ខ្លួន។

 

គួរបញ្ជាក់ផងដែរថា បច្ចុប្បន្នក្រុមហ៊ុន​ Bytedance មានបុគ្គលិកសរុបជាង ១១០០០០ នាក់កំពុងបម្រើការងារក្នុងទីក្រុងជាង ២០០ នៅទូទាំងពិភពលោក។​ ហើយក្នុងនោះក្រុមហ៊ុន​ Tik Tok បាននិយាយថាខ្លួននឹងបន្តវិនិយោគ ពាន់លានដុល្លារក្នុងឆ្នាំនេះទៅទូទាំងពិភពលោកដើម្បីបង្កើនទំនុកចិត្ត, សុវត្តិភាព និងប្រសិទ្ធភាព។ ម៉្យាងទៀតមាតិការដែលរំលោភលើគោលការណ៍ណែនាំត្រូវបានកាត់ចេញបាន ៨០ភាគរយពីមាតិវេទិការ Tik Tok

អត្ថបទ៖ លីណា 

449d761d 0f40 4ae4 B225 1d69abf41614 0e928657

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia