ត្រៀមដី! ក្រុមហ៊ុនធំៗ២ មកពីជប៉ុននិងថៃ រើសខេត្ត១របស់កម្ពុជា ដើម្បីវិនិយោគលើការដាំដុះបន្លែ
ធី ស្រីល័ក្ខOCTOBER 23 202495 views

នេះគឺជាដំណឹងដ៏រីករាយមួយសម្រាប់ប្រជាជនកម្ពុជា ខណៈថ្មីៗនេះមានក្រុមហ៊ុន Coco Agriculture មកពីប្រទេសថៃនិងក្រុមហ៊ុន Takli មកពីប្រទេសជប៉ុន កំពុងតែពិចារណាក្នុងការវិនិយោគដាំដុះបន្លែនៅខេត្តត្បូងឃ្មុំ ។ នេះបើយោងតាមការចេញផ្សាយដោយ ARDB Bank។

 

ជាក់ស្តែង កាលពីព្រឹកមិញនេះឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជា អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានអនុញ្ញាតិឲ្យក្រុមហ៊ុនចំនួន ២ ដែល ដឹកនាំដោយ លោក ណុប នុន ប្រធានសមាគមន៍កសិកម្មតាសីសាមគ្គី ដើម្បីចូលជួបសម្តែងការគួរសម ពិភាក្សាការងារ នឹងស្វែងរកកិច្ចសហប្រតិបត្តិលើការវិនិយោគដំណាំបន្លែនៅកម្ពុជា។

៧

នៅក្នុងជំនួបពិភាក្សាជាមួយ ឯកឧត្តមបណ្ឌិត កៅ ថាច នោះ គឺទី១ ក្រុមហ៊ុន Takii ជាក្រុមហ៊ុនផលិតគ្រាប់ពូជ មកពីប្រទេសជប៉ុន ដឹកនាំដោយ លោក Sai Min នាយកផ្នែកប្រតិបត្តិការ និងទី២ ក្រុមហ៊ុន Coco Agriculture មកពីប្រទេសថៃ លោក Nattawut Wongsill ជានាយកគ្រប់គ្រង។

 

ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិតប្រតិភូក៏បានស្វាគមន៍ ចំពោះគោលបំណងនៃការវិនិយោគលើដំណាំបន្លែ របស់ក្រុមហ៊ុន Coco Agriculture និងក្រុមហ៊ុន Takii ដែលបង្ហាញពីបទពិសោធន៍លើវិស័យកសិកម្ម ការដាំដុះបន្លែ ផ្លែឈើពីប្រទេសថៃ និងបច្ចេកទេសបង្កាត់ពូជ ដើម្បីជួយឲ្យកសិករ ពេលដាំរួចហើយអាចលក់ទៅឲ្យក្រុមហ៊ុនវិញ ដែលអាចបង្កើតចំណូលដល់កសិករបានល្អប្រសើរជាងការលក់បន្លែស្រស់ៗលើទីផ្សារ។

៨

គួរជម្រាបថា រហូតមកដល់ពេលនេះ ក្រុមហ៊ុនមានសាខាជាង១០០ប្រទេស សម្រាប់ការដាំ ដុះ ការផលិតគ្រាប់ពូជ និង របៀបកាដាំដុះដោយប្រើស្រកីដូង និងការវិនិយោគទៅលើផ្នែកកសិកម្មនៅក្នុងប្រទេសកម្ពុជាបន្ថែមទៀតផងដែរ៕

៩

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia