ក្រុមហ៊ុនផលិតបន្ទះឈីបកំពូលលំដាប់ពិភពលោក Nvidia គ្រោងបណ្តាក់ទុនវិនិយោគក្នុងប្រទេសថៃ ដើម្បីពង្រីកសក្តានុពលរបស់ខ្លួននៅតំបន់អាស៊ីអាគ្នេហ៍។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន Seeking Alpha ចុះនាថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤។
ការវិនិយោគនេះត្រូវបានគេរំពឹងថានឹងផ្តោតលើការពង្រឹងហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យារបស់ប្រទេសថៃ ជាពិសេសនៅក្នុងផ្នែកបញ្ញាសិប្បនិម្មិត (AI) និងមជ្ឈមណ្ឌលទិន្នន័យ (Data Centers)។
ក្នុងនោះ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃ លោក Pichai Naripthaphan បានលើកឡើងថា គំនិតផ្តួចផ្តើមនេះគឺជាផ្នែកមួយនៃយុទ្ធសាស្ត្រដ៏ទូលំទូលាយរបស់ Nvidia ដើម្បីចូលទៅក្នុងទីផ្សារដែលកំពុងរីកចម្រើន ដោយដើរតាមគន្លងក្រុមហ៊ុនបច្ចេកវិទ្យាធំៗផ្សេងទៀតដូចជា Alphabet, Amazon, Microsoft និង Google ដែលធ្លាប់បានបណ្តាក់ទុនក្នុងវិស័យដូចគ្នានេះនៅប្រទេសថៃ។
យ៉ាងណាមិញ ភាពជាក់លាក់ទាក់ទងនឹងចំនួននៃការវិនិយោគ និងផែនការប្រតិបត្តិការរបស់ក្រុមហ៊ុន Nvidia នៅក្នុងប្រទេសថៃ មិនទាន់ត្រូវបានបង្ហាញនៅឡើយទេ ខណៈលោក Jensen Huang ដែលជានាយកប្រតិបត្តិនឹងធ្វើដំណើរមកទីក្រុងបាងកកក្នុងខែធ្នូខាងមុខនេះ៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) សៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ បញ្ជាទិញតាម https://t.me/BusinessCambodiaBook