កន្ត្រកខ្សែកាបនឹងលេចរូបរាងនៅលើភ្នំបូកគោ ខណៈក្រុមហ៊ុនចំនួន ៣ កំពុងសិក្សាសាងសង់
Bunthoeun KoemOCTOBER 23 2024281 views

ទេសចរណ៍ខេត្ដកំពតនឹងកាន់តែទាញភ្ញៀវច្រើនជាងមុន ខណៈក្រុមហ៊ុនចំនួន ៣ រួមមាន៖ ក្រុមហ៊ុន សូគីម៉ិច អ៊ិនវេសមិនគ្រុប, ក្រុមហ៊ុន Doppelmayr និងក្រុមហ៊ុនConfluences កំពុងសិក្សាគម្រោងកន្ត្រកខ្សែកាបនៅភ្នំបូកគោ។ 

 

463841150 965760378929136 5848989954160032253 N

 

យោងតាមការបញ្ជាក់ពីក្រុមហ៊ុន ​សូគីម៉ិច អ៊ិនវេសមេនគ្រុប កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤កន្លងទៅបានឲ្យដឹងថា អ្នកឧកញ៉ា សុខ គង់ ប្រធានក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុនបានអនុញ្ញាតនិងស្វាគមន៍ក្រុមហ៊ុន Doppelmayr និង ក្រុមហ៊ុនConfluences ឱ្យធ្វើការសិក្សាអំពីគម្រោងកន្ត្រកខ្សែកាប (Cable Car) នៅលើភ្នំបូកគោ។

 

ក្រោមការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី អ្នកឧកញ៉ា សុខ គង់ បានអនុញ្ញាតឱ្យ ឧកញ៉ា សាយ សុភ័ត្រា អនុប្រធានក្រុមហ៊ុន សូគីមុិច អុិនវេសមិនគ្រុប ជួបពិភាក្សាជាមួយលោក Martin Ladner អ្នកគ្រប់គ្រងក្រុមហ៊ុន Doppelmayr អំពីការអភិវឌ្ឍប្រព័ន្ធកន្ត្រកខ្សែកាបនៅលើភ្នំបូកគោ ព្រមទាំងបានអញ្ជើញទៅពិនិត្យមើលទីតាំងផ្ទាល់ផងដែរ ដើម្បីសិក្សាលទ្ធភាពបច្ចេកទេស និងសេដ្ឋកិច្ចនៃការប្រតិបត្តិការគម្រោងកន្ត្រកខ្សែកាបនេះ។

 

464150530 965760525595788 6429471897623366568 N

 

សូមជម្រាបថា គោលបំណងចម្បងនៃគម្រោងនេះ គឺដើម្បីបង្កើនភាពទាក់ទាញផ្នែកទេសចរណ៍នៅខេត្តកំពត ជាពិសេសឧទ្យានជាតិព្រះមុនីវង្សបូកគោ សម្រាប់ទាំងភ្ញៀវទេសចរជាតិនិងអន្តរជាតិ។ ក្រៅពីការទាក់ទាញផ្នែកទេសចរណ៍គម្រោងកន្ត្រកខ្សែកាបនេះនឹងបង្កើតឱកាសការងារថ្មីៗសម្រាប់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ហើយនឹងរួមចំណែកយ៉ាងសំខាន់ដល់កំណើនសេដ្ឋកិច្ចជារួមរបស់ប្រទេសកម្ពុជា៕

 

463841104 965760478929126 2576179390900644007 N

462909160 965760942262413 662470823872540917 N

462919211 965760615595779 8582669875946024668 N

463479827 967117068793467 8912960403966797295 N

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia