ធូរជាងព្រុសស៊េរីខ្លះទៀត! នេះជា BYD ស៊េរីឆ្នាំ ២០២៤ សាកម្តង រត់បានជាង៥០០Km ខណៈតម្លៃ១ម៉ឺន$ជាងនៅចិន
នារី AUTOJULY 24 20244.4 K views

ជាដំណឹងដ៍រីករាយមួយសម្រាប់ប្រិយមិត្តដែលតែងតែស្រលាញ់រថយន្តអគ្គិសនី និងបងប្អូនដែលមានបំណងចង់ជាវនូវរថយន្តជាលក្ខណៈគ្រួសារ ជាមួយតម្លៃសមរម្យ ពេលនេះត្រូវប៉ាន់តែម្តង ខណៈហ៊ុនយក្សរចិន BYD បានបញ្ចេញម៉ូឌែលឡានថ្មី Yuan Plus Series 2024  ដោយដាក់លក់ក្នុងតម្លៃជាង១ម៉ឺនដុល្លារប៉ុណ្ណោះក្នុងទីផ្សារប្រទេសចិន ដោយសាកថ្មម្តង អាចរត់បានដល់ទៅ ជាង៥០០គីឡូម៉ែត្រ។

១

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន CAR NEWS CHINA កាលពីពេលកន្លងទៅនេះបានឱ្យដឹងថា BYD Yuan Plus Series 2024 មានតម្លៃ១៦,៦៥០ដុល្លារ ពោលមានតម្លៃធូរជាងម៉ូដែលឆ្នាំ២០២៣ ដល់ទៅ ២ ២០០ដុល្លារ។ ចំពោះ ថាមពលថ្មវិញ រថយន្តមួយម៉ូដែលនេះ ក៏មិនធម្មតាដែរ ដោយសាកមួយពេញចំណាយពេលតែ៣០នាទី អាចរត់បាន៥១០គីឡូម៉ែត្រឯណោះ។

បើនិយាយអំពីអត្ថប្រយោជន៍ផ្នែកបរិស្ថានវិញ៖ រថយន្ត BYD Yuan Plus EV ផលិតការបំភាយសូន្យ ដែលធ្វើឱ្យវាក្លាយជាជម្រើសដែលមិនប៉ះពាល់ដល់បរិស្ថាន ដែលអាចជួយកាត់បន្ថយការបំពុលបរិយាកាស និងប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ។

២

ស្របគ្នានេះដែរ Yuan Plus Series មានប្រវែងសរុប ៤,៤៥៥ mm ទទឹង ១,៨៧៥ mm កម្ពស់ ១,៦១៥ មម និង Wheelbase ២,៧២០ mm។ ហើយអ្វីដែលកាន់តែពិសេសនោះចំពោះសុវត្ថិភាពរថយន្ត BYD Yuan Plus EV វិញបានភ្ជាប់មកជាមួយនូវមុខងារសុវត្ថិភាពជាច្រើន រួមទាំងប្រព័ន្ធជំនួយអ្នកបើកបរកម្រិតខ្ពស់ ការព្រមានអំពីការចាកចេញផ្លូវ និងការត្រួតពិនិត្យកន្លែងងងឹតជាដើម។

៣

តើបងប្អូនយល់យ៉ាងណាដែរ ចំពោះរថយន្ត BYD Yuan Plus Series 2024 មួយមូឌែលនេះ?

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia