BYD គ្រោងសង់រោងចក្រដំឡើងរថយន្ដនៅកម្ពុជា ខណៈមានសមត្ថភាពដំឡើងច្រើនជាងរោងចក្រ Toyota ជាង ១០ ដង
Bunthoeun KoemJULY 15 2024322 views

កាលពីដើមខែឧសភា ឆ្នាំ២០២៤ កន្លងទៅ ក្រុមហ៊ុនផលិតរថយន្ដ Toyota របស់ប្រទេសជប៉ុន ទើបនឹងបានសម្ពោធបើកដំណើរការរោងចក្រដំឡើងរថយន្ដរបស់ខ្លួនដំបូងបំផុតនៅក្នុងប្រទេសកម្ពុជា ដែលមានសមត្ថភាពដំឡើងរថយន្ដសរុប ១ ៣២០ គ្រឿងនៅក្នុង ១ ឆ្នាំ។ ដោយក្នុងនោះ រថយន្ដ FORTUNER មានចំនួន ២៩០ គ្រឿង និងរថយន្ដ HILUX មានចំនួន ១,០៣០គ្រឿង។

18f3a732 4215 4f81 9e88 F01766fb890a

យ៉ាងណាទាក់ទងនឹងវិស័យដំឡើងយានយន្ដខាងលើ ថ្មីៗនេះក្រុមហ៊ុនផលិតអគ្គិសនី BYD របស់ប្រទេសចិនក៏បានបង្ហើបពីគម្រោងសាងសង់រោងចក្រដំឡើងរថយន្ដរបស់ខ្លួននៅក្នុងប្រទេសកម្ពុជាផងដែរ ដែលមានសមត្ថភាពដំឡើងបានច្រើនជាងរោងចក្ររបស់ Toyota ជាង ១០ ដងឯណោះ។

451326223 466168612882312 4763010200128512015 N

តាមការបញ្ជាក់ពីលោក Liu Xueliang អគ្គនាយកក្រុមហ៊ុន BYD Asia Pacific Auto Sales Division ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ២០២៤ បានឲ្យដឹងថា ក្រុមហ៊ុន BYD Asia Pacific Auto Sales Division មានគម្រោងសាងសង់រោងចក្រដំឡើងយានយន្តអគ្គិសនីនៅកម្ពុជា ដែលអាចមានសមត្ថភាពដំឡើងរថយន្តចំនួន ២០ ០០០គ្រឿងក្នុងមួយឆ្នាំ សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងនាំចេញទីផ្សារអន្តរជាតិ ។

សូមជម្រាបថា ក្រុមហ៊ុន BYD Asia Pacific Auto Sales Division ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩៥ និងមានទីស្នាក់ការនៅក្រុង Shenzhen ប្រទេសចិន ។ នៅឆ្នាំ២០២២ ក្រុមហ៊ុន BYD បានផលិតរថយន្ត ចំនួន ៣លានគ្រឿង និងមានសាខានៅ៧០ប្រទេស៕

Byd Seal Z

098feddc 1dba 11eb 99d6 Deeedd63f648 Image Hires 175423

Tesla Gigafactory 3 in Shanghai

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia