ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងក្រុមការងារ ប៊ីវីអឹម ព្រមទាំងតំណាងជ័យលាភីពីប្រទេសកម្ពុជា នៅលើវេទិកាទេសចរណ៍អាស៊ាន នៅទីក្រុងជោហូ ប្រទេស ម៉ាឡេស៊ី
ក្រុមហ៊ុនប្រេងឥន្ធនៈ ប៊ីវីអឹម មានមោទនភាពដែលបានទទួលជ័យលាភី បង្គន់សាធារណៈ នៅក្នុងវេទិកាទេសចរណ៍អាស៊ានដ៏មានកិត្យានុភាព ធ្វើឡើងនៅថ្ងៃទី 20 ខែមករា ឆ្នាំ 2025 នៅទីក្រុងជោហូ ប្រទេសម៉ាឡេស៊ី។
ក្នុងចំណោមបេក្ខភាពទាំង ៥៤ ដែលបានចុះឈ្មោះប្រកួតប្រជែងពីប្រទេសកម្ពុជា ស្ថានីយប្រេងឥន្ធនៈ ប៊ីវីអឹម ព្រែកអញ្ចាញ ត្រូវបានជ្រើសរើសជាម្ចាស់ជ័យលាភីមួយក្នុងចំនោម៥ ដោយត្រូវបានទទួលស្គាល់ចំពោះការចូលរួមចំណែកឈានមុខក្នុងការលើកកម្ពស់វិស័យទេសចរណ៍ និងឧត្តមភាពទេសចរណ៍ក្នុងអាស៊ាន។
ពានរង្វាន់នេះ គឺជាសក្ខីភាពមួយឆ្លុះបញ្ជាំងឱ្យឃើញពីការប្តេជ្ញាចិត្តរបស់ ប៊ីវីអឹម ក្នុងការរក្សាស្តង់ដាអនាម័យនៃបន្ទប់ទឹកនៅក្នុងស្ថានីយប្រេងឥន្ធនៈរបស់ខ្លួន ដែលត្រូវបានរៀបចំ និងធ្វើតំហែទាំយ៉ាងល្អតាមស្តង់ដាសម្រាប់សាធារណៈជន ព្រមទាំងបំពាក់នូវគ្រឿងបរិក្ខារដែលជួយសម្រួលដល់កុមារ មនុស្សចាស់ និងជនពិការ។
ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងក្រុមការងារ ប៊ីវីអឹម ព្រមទាំងតំណាងជ័យលាភីពីប្រទេសកម្ពុជា នៅលើវេទិកាទេសចរណ៍អាស៊ាន នៅទីក្រុងជោហូ ប្រទេស ម៉ាឡេស៊ី
ការប្រកាសជ័យលាភីពានរង្វាន់ស្តង់ដាបង្គន់សាធារណៈអាស៊ាន របស់ស្ថានីយប្រេងឥន្ធនៈ ប៊ីវីអឹម ព្រែកអញ្ចាញ
ស្ថានីយប្រេងឥន្ធនៈ ប៊ីវីអឹម ព្រែកអញ្ចាញ ដែលមានទីតាំងស្ថិតនៅលើបណ្តោយផ្លូវជាតិលេខ៦អា ឃុំព្រែកអញ្ចាញ ខេត្តកណ្តាល គឺជាស្ថានីយតែមួយគត់ដែលមកពីវិស័យប្រេង និងឧស្ម័នរបស់កម្ពុជា និងដែលបានឈ្នះរង្វាន់ដ៏មានកិត្យានុភាពក្នុងឆ្នាំ២០២៥នេះ។
លោកស្រី ស៊ូ សុភីវ៉ាន់ នាយិកាប្រតិបត្តិក្រុមហ៊ុនប្រេងឥន្ធនៈ ប៊ីវីអឹម មានប្រសាសន៍ថា “ប៊ីវីអឹម ពិតជាមានមោទនភាពដែលមានកិត្តិយសតំណាងឱ្យប្រទេសកម្ពុជានៅលើឆាកអន្តរជាតិ។ ពានរង្វាន់នេះ មិនត្រឹមតែបញ្ជាក់ពីការយកចិត្តទុកដាក់របស់យើងក្នុងការផ្តល់នូវសេវាកម្មប្រេងឥន្ធនៈដ៏ល្អឥតខ្ចោះប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់ជូននូវសេវា និងបរិក្ខារបន្ទប់ទឹកដែលមានលក្ខណៈស្តង់ដាអន្តរជាតិសម្រាប់អតិថិជនរបស់យើងផងដែរ។"
ក្រុមការងារ ប៊ីវីអឹម ចូលរួមទទួលជ័យលាភីក្នុងកម្មវិធីប្រគល់ពានរង្វាន់ស្តង់ដាបង្គន់សាធារណៈអាស៊ាន
ពានរង្វាន់ស្តង់ដាបង្គន់សាធារណៈអាស៊ាន ឆ្នាំ 2025-2027 របស់ស្ថានីយប្រេងឥន្ធនៈ ប៊ីវីអឹម ព្រែកអញ្ចាញ
ក្រុមហ៊ុនប្រេងឥន្ធនៈ ប៊ីវីអឹម តែងតែផ្តល់អាទិភាពយ៉ាងខ្ជាប់ខ្ជួនទៅលើសេវាកម្ម ដើម្បីបំពេញតាមតម្រូវការ និងភាពងាយស្រួលរបស់អតិថិជន ដោយធានាថា ស្ថានីយរបស់ខ្លួនអាចផ្តល់នូវបទពិសោធន៍ជាទីពេញចិត្ត ដែលរួមទាំងសេវាបន្ទប់ទឹកដែលបានរៀបចំ និងថែទាំតាមស្តង់ដាខ្ពស់បំផុតផងដែរ។ លើសពីនេះទៅទៀត ប៊ីវីអឹម រួមបញ្ចូលតម្រូវការសហគមន៍ទៅក្នុងប្រតិបត្តិការរបស់ខ្លួនដោយការរចនាស្ថានីយស្តង់ដានីមួយៗ ឆ្លើយតប និងសមស្របទៅនឹងសហគមន៍ជុំវិញផងដែរ។
លោកស្រី ស៊ូ សុភីវ៉ាន់ បានបន្តមានប្រសាសន៍ថា “ការឈ្នះរង្វាន់នេះគ្រាន់តែជាការចាប់ផ្តើមសម្រាប់ ប៊ីវីអឺម។ ការទទួលស្គាល់នេះ នឹងជំរុញទឹកចិត្ត ប៊ីវីអឹម ឱ្យបន្តខិតខំដើម្បីឧត្តមភាព និងរក្សាបាននូវស្តង់ដាអន្តរជាតិក្នុងគ្រប់ទិដ្ឋភាពនៃប្រតិបត្តិការរបស់យើង ដើម្បីក្លាយជាក្រុមហ៊ុនផ្គត់ផ្គង់ប្រេងឥន្ធនៈក្នុងស្រុកប្រកបដោយមោទនភាពមួយក្នុងប្រទេសកម្ពុជា”។
ពានរង្វាន់ស្តង់ដាបង្គន់សាធារណៈអាស៊ាននេះ ជាការលើកទឹកចិត្តដល់ ប៊ីវីអឹម ក្នុងការពង្រឹងជំហរបេសកកម្មរបស់ខ្លួនក្នុងការក្លាយខ្លួនជាក្រុមហ៊ុនក្នុងស្រុកនាំមុខមួយក្នុងវិស័យប្រេង និងឧស្ម័នរបស់កម្ពុជា និងការប្តេជ្ញាក្នុងការចូលរួមចំណែករបស់ខ្លួនចំពោះវិស័យទេសចរណ៍ប្រកបដោយនិរន្តរភាពនៅក្នុងតំបន់ផងដែរ។