អ្នកប្រើ Telegram សូមប្រយ័ត្ន! បើមានលោតសារបែបនេះ ហាមចុចផ្តេសផ្តាស ប្រយ័ត្នមានបញ្ហា
ធី ស្រីល័ក្ខMAY 23 20236.8 K views

នាមួយរយៈចុងក្រោយនេះមានកករណីឆរបោកជាច្រើនបានកើតឡើងតាមរយៈប្រព័ន្ធ Telegram ដោយការផ្ញើរសារជាលីង ដើម្បីឱ្យអ្នកប្រើប្រាស់ចុចចូលទៅបំពេញព័ត៌មាននៅក្នុងនោះ។ហើយតាមរយៈការផ្ញើរសារជាលីងនេះផងដែរ វាអាចក្លាយទៅជាបញ្ហាដល់អ្នកប្រើប្រាស់ដោយអាចឱ្យជនអនាមិកមកគ្រប់គ្រងគណនីដោយមិនដឹងខ្លួនបាន។

103186325 Getty Images 485001492

ដោយមើលឃើញពីបញ្ហានេះ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានធ្វើការជូនដំណឹងទៅដល់អ្នកប្រើប្រាស់ Telegram ទាំងអស់សូមមេត្តាប្រុងប្រយ័ត្ន ចំពោះការបោកបញ្ឆោតថ្មីដល់អ្នកប្រើប្រាស់កម្មវិធី Telegram តាមរយៈការផ្ញើដំណរភ្ជាប់បោកបញ្ឆោត (Link ក្លែងក្លាយ ដូចភ្ជាប់ក្នុងរូបភាពខាងក្រោម) ទៅ​កាន់​សារ​ទូរស័ព្ទ​ SMS ដើម្បីអោយអ្នកប្រើប្រាស់កម្មវិធី Telegram បំពេញព័ត៌មាន និងឈានទៅដល់ការយកគណនីអ្នកប្រើប្រាស់មកគ្រប់គ្រងពីជនអានាមិក។

348821797 797487254909290 7821604062885257576 N

អាស្រ័យដូច្នេះ សូមអ្នកប្រើប្រាស់កម្មវិធី Telegram ទាំងអស់មេត្តាប្រុងប្រយ័ត្ន និងកុំចុចលើដំណរភ្ជាប់​ Telegarm.org ឬដំណរ​ភ្ជាប់​ណាដែលមិនច្បាស់លាស់ និងបំពេញព័ត៌មានផ្ទាល់ខ្លួនអោយសោះ៕

អត្ថបទដោយ៖សម្បត្តិ សុខឡាង

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia